របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយ​ចោទថា «ឧទ្ទាម និងធ្វើសកម្មភាព​ភេរវកម្ម» ប៉ុន្តែត្រូវបានច្រានចោល

Captureewrer

របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយចោទប្រកាន់ថា «ជាក្រុមឧទ្ទាម និង ធ្វើសកម្មភាពភេរវកម្ម»។ ប៉ុន្តែនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានច្រានចោលការចោទប្រកាន់នានាពីរបប ហ៊ុន សែន ហើយថារបប ហ៊ុន សែន បានក្លាយជារបបខុសច្បាប់ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈពេលដែលតុលាការកំពូល​ ប្រកាសសាលក្រម រំលាយបក្សសង្គ្រោះជាតិ។ (សូមទាញយកសេចក្តីថ្លែងការណ៍ ឬអានអត្ថបទរូបភាពខាងក្រោម។)


អ្នកឃ្លាំមើលកម្ពុជា អំពាវនាវទៅប្រជាពលរដ្ឋ កុំ​ចេញ​ទៅ​បោះ​ឆ្នោត​  បើ​គ្មាន​បក្ស​ប្រឆាំង​ចូល​រួម

(VOD HotNews / 22-2-2018)
រាជធានី​ភ្នំពេញ៖ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានអំពាវនាវទៅ​ប្រជាពលរដ្ឋ កុំឲ្យ​ទៅបោះឆ្នោត​ នា​ពេល​ខាង​មុខ​នេះ ដោយ​ថា បើគ្មានគណបក្ស​សង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងនោះ។

ក្នុងសេចក្ដីអំពាវនាវ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​ការ​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន​ជាង ៥០​% ​នៃ​ចំនួន​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស។ បើ​តាម​សេចក្ដី​អំពាវ​នាវ​ដដែល​នោះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ​​បាន​លើក​ឡើង​បន្ថែម​ថា លោក ហ៊ុន សែន ត្រូវ​ការ​បែប​នេះ ដើម្បី​បង្ហាញ​ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ​ថា ពលរដ្ឋ​កម្ពុជា​ពេញ​ចិត្ត​នឹង​របប​ដឹកនាំ​បច្ចុប្បន្ន។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ចំនួន​ពលរដ្ឋ​ ចេញ​ទៅ​បោះ​ឆ្នោត​តិច​ជាង ៥០​ % ក្រុម​ប្រឹក្សាដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ន័រវេស បាន​អះ​អាង​ថា ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នោះ​ឡើយ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ​បាន​អំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងឯកសារបោះឆ្នោត កុំទៅ​បោះឆ្នោត នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមដោយស្មើភាព សេរីត្រឹមត្រូវ និងយុត្តិធម៌នោះទេ។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការអំពាវនាវនេះថា ជាការបិទសិទ្ធិរបស់​ប្រជាពលរដ្ឋ មិនឲ្យអនុវត្តសិទ្ធិនយោបាយ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោកថា៖ «ជាការបិទសិទ្ធិប្រជាពលរដ្ឋ មិនឲ្យអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ អញ្ចឹង សកម្មភាពនេះ អាចចាត់ទុកថា ជាវិច្ឆេទកម្មនយោបាយយ៉ាងពេញទំហំហឹង ហើយជាបញ្ហាមួយដែលយើងអាចចោទ ក្រុមឃ្លាំមើលកម្ពុជា​ នេះ ក៏ចូលដៃចូលជើងជាមួយ ក្រុមឧទ្ទាមនិយមក្រៅច្បាប់ដែលកំពុងធ្វើសកម្មភាព ដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា​ពីក្រៅប្រទេសមក»។

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់ ​អង្គការ​ខុមហ្វ្រែល លោក កង សាវាង្ស លើក​ឡើង​ថា គ្មាន​ច្បាប់​ណា​មួយ​បាន​កំណត់​ទាក់​ទង​នឹង​ចំនួន​ពលរដ្ឋ ​ចេញ​ទៅ​បោះ​ឆ្នោត​នោះ​ទេ ប៉ុន្តែលោក​ថា ដើម្បី​ធានា​ថា ការ​បោះ​ឆ្នោត​ដំណើរការ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ លោក​ថា ត្រូវ​មាន​គណបក្ស​ប្រឆាំង ​ចូល​រួម​ផង​ដែរ។ លោកថា៖ «អ្វីដែលជាចំណុលល្អ គឺថា កម្លាំងនៃគណបក្សប្រឆាំង ដែលជាបក្ស​ប្រឆាំងដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជាហ្នឹង បើកឲ្យមានការចូលរួមប្រកួតប្រជែង។ វាជាចំណុលល្អមួយ នៅក្នុងការបោះឆ្នោត។ បើសិនអត់មានការប្រកួតប្រជែងទេ មានន័យថា មានតែគណបក្សមួយដែលកម្លាំងធំ នឹងការប្រកួតប្រជែង វាអត់ស្មើភាពគ្នាទេ។ អញ្ចឹង យើងនៅតែចង់ឃើញការប្រកួតប្រជែងមួយ​ដោយស្មើភាព ដោយត្រឹមត្រូវ​ដដែល សម្រាប់ការយល់ឃើញរបស់យើង»

វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ​នា​ខែ​កក្កដា​ ខាង​មុខ នៅ​តែ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ រហូត​មក​ដល់​ពេល​នេះ បន្ទាប់ពី​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល ​សម្រេច​រំលាយ​ចោល​ កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល។

សហគមន៍​អន្តរជាតិ ដែល​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​អាមេរិក នៅ​តែ​បន្ត​ទាម​ទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ​នៅ​កម្ពុជា​ឡើង​វិញ តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង ​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ដោយ​សេរី​ត្រឹម​ត្រូវ និង​ការ​ដោះ​លែង​មេដឹកនាំ​បក្ស​ប្រឆាំង​ កំពុង​ជាប់​ឃុំ​ គឺលោក កឹម សុខា៕ អត្ថបទភ្ជាប់៖ http://vodhotnews.com/22/02/2018/


លោក ផៃ ស៊ី​ផាន​៖ «​ការអំពាវនាវ មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ជា​អំពើ​ភេរវកម្ម​»

(កាសែតថ្មីៗ / 22-2-2018)
ភ្នំពេញ​៖ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​ការអំពាវនាវ​របស់​អង្គការ​មួយ មិន​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ថា​អំពើ​នៃ​ក្រុម​ឧទ្ទាម​។ លោក បន្តថា ទង្វើ​បែបនេះ គឺ​ប្រឆាំងនឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​នយោបាយ ក្នុងការ​ជ្រើសរើស​អ្នកតំណាង​។

អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ បាន​ព្រមាន​ធ្ងន់ៗ តាមរយៈ​ការ​បង្ហោះ​សា​រ លើ​គណនី​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២0១៨ យ៉ាង​ដូច្នេះ​ថា​៖ «​លទ្ធិប្រជាធិបតេយ្យ គឺជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​មា្ន​ក់ៗ ហើយ​ជា​សកម្មភាព​នយោបាយ ក្នុងការ​ជ្រើសរើស​និង​ទទួលខុសត្រូវ​ លើ​ជោគវាសនា​របស់គេ​។ សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាពលរដ្ឋ ត្រូវបាន​ទទួលស្គាល់​ដោយ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ រួមទាំង​កម្ពុជា​ផងដែរ​។ ដូច្នេះ យុទ្ធនាការ​របស់​បុគ្គ​ល​ណា ឬ​ក្រុម​ណា​ ប្រឆាំងនឹង​សិទ្ធិ​នេះ គឺ​មិន​ត្រឹមតែ​ជា [​អំពើ​នៃ​ក្រុម​] «ឧទ្ទាម» ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​«សកម្មភាព​ភេរវកម្ម» ប្រឆាំងនឹង​អំណាច​ប្រជាពលរដ្ឋ ដែល​រដ្ឋាភិបាល មិន​អនុគ្រោះ​ជាដាច់ខាត​»​។​

​សារ​របស់លោក ផៃ ស៊ី​ផាន គឺធ្វើឡើង​ដើម្បី​ប្រតិកម្ម​នឹង​ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (CWCI) ដែល​បាន​អំពាវនាវ មកកាន់​ប្រជាពលរដ្ឋ​កម្ពុជា កុំ​ឲ្យ​ចូលរួម​ការបោះឆ្នោត បើ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​។ តាមរយៈ​សេចក្តីអំពាវនាវ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ន័​រវេ​ស  ហើយ​តែងតែ​ប្រឆាំង​គណបក្សកាន់អំណាច​ និង​រដ្ឋាភិបាល​កម្ពុជា បានស្នើ​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​អ្នក​ទៅ​បោះឆ្នោត មាន​ចំនួន​តិចជាង​ ៥០ ​ភាគរយ មានន័យថា​ប្រជាពលរដ្ឋ មិន​ពេញចិត្ត​នឹង​របប​ដឹកនាំ​របស់លោក [​នាយករដ្ឋមន្ត្រី​] ហ៊ុន សែន ហើយ​សហគមន៍​អន្តរជាតិ ក៏​មិន​ទទួលស្គាល់​ដែរ​។  [….] នេះហើយ ជា​ក្តីបារម្ភ​របស់លោក ហ៊ុន សែន និង​គណបក្សកាន់អំណាច​។ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា សូម​អំពាវនាវ​ដល់​ព​ល​រដ្ឋ​ខ្មែរ កុំទៅ​បោះឆ្នោត​»៕ អត្ថបទភ្ជាប់៖ https://www.thmeythmey.com/


ខាងក្រោមនេះជាអត្ថបទដើម ជាមួយប្រតិកម្មរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ច្រានចោលការចោទប្រកាន់ ពីសំណាក់របប ហ៊ុន សែន។

CWCI ថ្លែងការណ៍រឿង ពហិការការបោះឆ្នោត ខែកក្កដាCWCI អំពាវនាវពលរដ្ឋ កុំទៅបោះឆ្នោត ខែកក្កដា ២០១៨3cfb336974931fc05efbd014fc8af0c9photo_2017-11-27_14-38-538b0099db31cfa44270ec8be4f75b162b10670187_918366958259408_8520807832688678037_n

Advertisements
This entry was posted in Nokor and tagged , , , , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s