ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើលោក ឌី ការេត ជាបេក្ខភាពប្រធានថ្មី គណៈកម្មាធិការព្រំដែនកម្ពុជា

15326561_1730817187239511_1997076751533590014_n

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ផ្ញើជូនលោកបណ្ឌិត ឌី ការេត ប្រធានស្តីទីនៃ គណៈកម្មាធិការព្រំដែនកម្ពុជាប្រទេសបារាំង និងពិភពលោក អំពីការជ្រើសរើសថ្នាក់ដឹកនាំថ្មី (អាចទាញយកលិខិតនេះ)
…………………..
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានកិត្តិយសសូមសរសេរលិខិតមួយច្បាប់នេះ ផ្ញើជូនចំពោះសមាជិក​សមាជិកា​នៃ គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង និងពិភពលោក ខណៈពេលគណៈកម្មាធិការព្រំដែននេះ រៀបចំជ្រើសរើសថ្នាក់ដឹកនាំថ្មី នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៨ ដើម្បីបន្តបេសកកម្មរបស់ លោក ស៊ាន ប៉េងសែ ដែលបានទទួលមរណភាព កាលពីចុងខែមករា ឆ្នាំ២០១៨ កន្លងទៅ «ក្នុងការការពារបូរភាពទឹកដីខ្មែរ ប្រឆាំងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ផែនទីខុសច្បាប់ និងឯកសារខុសច្បាប់នានា ដែលធ្វើឡើងដោយរបប ហ៊ុន សែន សព្វថ្ងៃ»។

ក្រុមប្រឹក្សារបស់យើងខ្ញុំ យល់ស្របជាមួយសមាជិកមួយចំនួននៃ គណៈកម្មាធិការព្រំដែន ដែលស្នើឡើងថា «សូមប្រគល់ភារកិច្ចទាំងអស់ជូនក្រុមការងារ អ្នកបច្ចេកទេស និងអ្នកជំនាញនៅប្រទេស​បារាំង ចាត់ចែងទទួលខុសត្រូវរបស់ស្ថាប័ន» ផ្តល់ភាពងាយស្រួលក្នុងការយន្តការ​ការងាររបស់ខ្លួន។

ដោយឡែកករណីមានសមាជិក ១នាក់ ឬ ២នាក់ ដែលចេញផ្សាយសេចក្តីប្រកាស ទិតៀនក្រុមការងារខ្លះ និងលោកបណ្ឌិត ឌី ការេត នៅក្នុងគោលបំណងអ្វីផ្សេងនោះ វាមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង នៅចំពោះមុខសកម្មភាពការងាររបស់គណៈកម្មាធិការព្រំដែនកម្ពុជាទេ។

យើងខ្ញុំសូមស្នើយោបល់​ដល់សមាជិកសមាជិកា គណៈកម្មាធិការព្រំដែន​​​កម្ពុជា សូមផ្តល់ការគាំទ្រ លោកបណ្ឌិត ឌី ការេត ជាបេក្ខភាពប្រធាន សម្រាប់អាណត្តិថ្មី។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
(ហត្ថលេខា)
ម៉ែន ណាត

CFC - CWCI ផ្ញើជូនលោក ឌី ការេតCFC Norway 07-03-2018-signed27536023_592443601096366_1434970615_o27460032_1713183462074718_682769877597157942_n22814350_10211960516425900_5479263300456782306_n27067145_1539679609461470_6609290173237821459_n

Advertisements
This entry was posted in Nokor and tagged , , , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s