បែកធ្លាយរឿងនាង ហ៊ុន ម៉ាលី កូនស្រីរបស់ ហ៊ុន សែន តម្កល់លុយ​ជាង ៤២ លានដុល្លារ​​​ក្នុងធនាគារ​​បរទេស HSBC

maly4៥៥៤

លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងសព្វថ្ងៃជាតំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសស៊ុយអែត បានផ្សព្វផ្សាយឯកសារ មានចំនួនទឹកប្រាក់រាប់លានដុល្លារអាមេរិក របស់នាង ហ៊ុន ម៉ាលី (កូនស្រីរបស់លោក ហ៊ុន សែន មេដឹកនាំរបប ហ៊ុន សែន) ជាមួយប្តីរបស់នាងគឺ សុខ ពុទ្ធិវុធ (កូនប្រុសរបស់ខ្មោចលោក សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី) ដែលផ្ញើនៅធនាគារបរទេស ឈ្មោះ HSBC ។

លោក បានសរសេរលើទំព័រហ្វេសប៊ុក យ៉ាងខ្លីថា «ពូជលួចជាតិ៖ ជាង ៤២ លានដុល្លារ ទាំងនៅក្មេងខ្ចី!»។ «ហ៊ុន ម៉ាលី កូនស្រី ហ៊ុន សែន និងត្រូវជាប្រពន្ធ សុខ ពុទ្ធិវុទ្ធ គិតត្រឹមឆ្នាំ ២០១២ តែក្នុងកុងធនាគារមួយ HSBC នាងមានលុយ ជាង ៤២ លានដុល្លារអាមេរិក។ នេះមិនគិតលុយរបស់នាង នៅកុងធនាគារផ្សេងៗទៀត ដូចជា កាណាឌីយ៉ា អេស៊ីលីដា មែប៊ែង និងធនាគារ នៅស្រុកថៃ បន្ថែមទៀតទេ។ ចុះមកដល់ពេលនេះ ឆ្នាំ២០១៨ តើនាងមានលុយប៉ុន្មានទៅ?»។

ចំនួនទឹកប្រាក់ខាងលើ មិនរាប់បញ្ចូលឈ្មោះបងស្រីរបស់នាង គឺនាង ហ៊ុន ម៉ាណា ផងទេ។ នាង ហ៊ុន ម៉ាណា កាន់កាប់សេដ្ឋកិច្ចធំជាងគេ នៅកម្ពុជា ដែលរកស៊ីពោរពេញដោយការរំលោភសិទ្ធិមនុស្ស រំលោភច្បាប់ រំលោភអំណាច និង​ ការបន្លំពន្ធរដ្ឋថែមទៀត។ នេះបើតាមមរបាយការណ៍រស់អង្គការ Global Witness ឆ្នាំ២០១៦ កន្លងទៅ។

ក្រុមគ្រួសាររបស់ ហ៊ុន សែន កាលពីចុងឆ្នាំ ២០១៧ ត្រូវបានគេទម្លាយឯកសារម្តងរួចហើយដែរថា ត្រកូលនេះមានលុយជាង ១០០០ លានដុល្លារអាមេរិក ដែលបានមកពីអំពើពុករលួយ ការកេងប្រវញ្ចទ្រព្យសម្បត្តិជាតិ និងការរកស៊ីបំពានច្បាប់។ ឯកសារនោះ វាស៊ីសង្វាក់គ្នាទៅនឹងរបាយការណ៍របស់ Global Witness បានរកឃើញ កាលពីឆ្នាំ២០១៦ ថាត្រកូល ហ៊ុន មានលុយប្រមាណពី ៥០០ លានដុល្លារ ទៅ ១០០០ លានដុល្លារ។

maly1hunfam-1maly6maly5maly7maly8Hun Mana_hhunfamilytree-768x469

 

Advertisements
This entry was posted in Nokor and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s