អង្គការសិទ្ធិមនុស្សអន្តរជាតិថា របប ហ៊ុន សែន ផ្តាច់ការពេញទំហឹង គួបផ្សំបញ្ជីខ្មៅរបស់មន្រ្តីយោធាខ្មែរ ចំពេលការបោះឆ្នោតជាតិ ជិតមកដល់

 

36371656_1583429585118915_5856120966735724544_n

កាសែតអង់គ្លេសដ៏មានឥទ្ធិពលមួយ The Guardian កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានដកស្រង់របាយការណ័៍របស់ អង្គការសិទ្ធិមនុស្សអាស៊ី Human Rights Watch ថា «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានប្រែក្លាយរបបដឹកនាំរបស់ខ្លួន ទៅជារបបយោធាផ្តាច់ការ»។ ហើយរបបនេះ គ្រប់គ្រងយ៉ាងហ្មត់ចត់ ទៅលើកងកម្លាំងសមត្ថកិច្ចប៉ូលីស និងយោធា។

អង្គការសិទ្ធិមនុស្ស Human Rights Watch បានសរសេរក្នុងរបាយការណ៍របស់ខ្លួនថា មន្រ្តីឧត្តមសេនីយ៍ ១២ រូប ដែលមានកេរ្តិ៍ឈ្មោះអាក្រក់ ជាមន្រ្តីជិតស្និទ្ធបំផុតរបស់លោក ហ៊ុន សែន គឺជាមន្រ្តីកាចសាហាវឃោរឃៅ កាងអំណាចផ្តាច់មុខឲ្យលោក ហ៊ុន សែន។ ក្រុមមន្រ្តីទាំងនេះ ជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពី ឧត្តមសេនីយ៍ ហ៊ីង ប៊ុងហៀង មេកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ដែអាមេរិក បង្កកទ្រព្យសម្បត្តិជាផ្លូវការ ហើយហាមប្រាមក្រុមគ្រួសាររបស់លោក មិនឲ្យចេញចូលសហរដ្ឋអាមេរិក។

មន្រ្តី​ឧត្ដមសេនីយ៍​ទាំង ១២ រូបរបស់​លោក ហ៊ុន សែន ដែលល្បី​នៅ​លើ​ឆាក​អន្តរជាតិ​ ថាមាន​បាត​ដៃ​ប្រឡាក់ឈាម​ទាំង​នោះ រួម​មាន៖
១). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ
២). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក គន់ គីម អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​នាយ​សេនាធិការ​ចម្រុះ
៣). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក សៅ សុខា អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស
៤). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងជាក្មួយប្រសាររបស់លោក ហ៊ុន សែន
៥). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើង​គោក និង​ជាមេបញ្ជាការយោធភូមិភាគ​ទី ៤
៦). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងយោធភូមិភាគ​ទី ៥
៧). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ជឿន សុវណ្ណថា មេបញ្ជាការរង​កងទ័ព​ជើង​គោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី ២
៨). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ចាប ភក្តី នាយរង​សេនាធិការ​ចម្រុះ​ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស ​ឆត្រយោង លេខ ​៩១១
៩). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជាមេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ
១០). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជាអគ្គ​នាយក​អន្តោប្រវេសន៍
១១). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿង​ញៀន
១២). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

វិទ្យុអាស៊ីសេរី RFA Khmer បានដកស្រង់ និងប្រែសម្រួលរបាយការណ៍​ដ​ដែល​នេះថា «ភាគ​ច្រើន​នៃ​នាយ​ឧត្ដមសេនីយ៍​របស់​ លោក ហ៊ុន សែន សុទ្ធ​តែ​បាន​ជាប់​ពាក់​ព័ន្ធ ​ការ​ប្រើ​ប្រាស់​កម្លាំងជ្រុល​ហួស​ហេតុ ដែល​ពេល​ខ្លះ ​បណ្ដាល​ឲ្យ​ស្លាប់​ក្រុម​អ្នក​តវ៉ា អំពី​ការ​បោះ​ឆ្នោត​ ដែល​មិន​សេរី មិន​ត្រឹម​ត្រូវ និង​មិន​យុត្តិធម៌, អំពី​ការ​រឹបអូស​ដីធ្លី ការ​រំលោភ​សិទ្ធិ​ការ​ងារ, អំពី​ការ​តវ៉ា​ទាមទារ​ដំ​ឡើង​ប្រាក់​ឈ្នួល ជា​ដើម»។ ក្រៅ​ពី​នេះ បុគ្គល​ទាំង​នេះ ភាគ​ច្រើន ក៏​ពាក់​ព័ន្ធ​​នឹង​ការ​រំលោភ​បំពាន​ដែល​មិន​មែន​ជា​រឿង​នយោបាយ ប្រឆាំង​នឹង​ពលរដ្ឋ​ធម្មតា ដូចជា​ការ​រឹប​អូស​ដីធ្លី​ដោយ​រំលោភ​បំពាន ការ​សម្លាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត ដែលប្រព្រឹត្តិ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម, សម័យ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា, សម័យ​រដ្ឋ​កម្ពុជា, សម័យ​អ៊ុនតាក់ (UNTAC), សម័យ​រដ្ឋាភិបាល​អន្តរកាល និង សម័យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទី២ រួច​បន្ត​រហូត​មកទល់​បច្ចុប្បន្ន។

លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ប្រាប់​អាស៊ីសេរី​ ថា «លោក ហ៊ុន សែន នឹង​ទទួល​រង​នូវ​ភាព​អាម៉ាស់​ជាទី​បំផុត​ ដោយសារ​តែ​របាយការណ៍​នេះ។ ខ្ញុំ​រំពឹង​ថា នឹង​ទទួល​បាន​នូវ​ប្រតិកម្ម​ជា​អវិជ្ជមាន​ខ្លាំង​ក្លា ដូច​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​កាលពី​ពេល​អតីត​កាល»។ លោក​បន្ត​ថា «លោក ហ៊ុន សែន ត្រូវ​តែ​ហ៊ាន​ប្រឈម​នឹង​ការ​ពិត ពី​ព្រោះ​ថា អ្នក​ដែល​ដឹង​ការ​ពិត​ទាំង​អស់​នេះ គឺ​ប្រជា​ពលរដ្ឋ​​ខ្មែរ​ខ្លួន​ឯង។ ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ ដឹង​ច្បាស់​ណាស់​ថា បុគ្គល​ទាំង​អស់​នេះ​ជា​នរណា បើ​ទោះ​បី​ជា​ពួក​គេ​ មិន​ដឹង​លម្អិត​អំពី​អ្នក​ទាំង​អស់​នោះ​ក៏​ដោយ។ ក៏​ប៉ុន្តែ ពួក​គេ​ប្រាកដ​ជា​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ ប្រព័ន្ធ​​​ផ្ដាច់ការ ។ ពួកគេ​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​ភ្ជង់​កាំភ្លើង​ តម្រង់​មក​រក​ពួក​គេ។ ពួកគេ​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​លួច​លុយ​ជាតិ​ របស់​ពួក​គេ»

ប្រតិកម្មបានកើតឡើងចម្រុះគ្នាពីរបប ហ៊ុន សែន ដោយរួមទាំងលោក ហ៊ុន សែន ផ្ទាល់ផង តបតទៅនឹងរបាយការណ៍អង្គការ Human Rights Watch នៅរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈពេលការបោះឆ្នោតជាតិ នៅចុងខែកក្កដា ឆ្នាំ២០១៨ ជិតចូលមកដល់ ដែលសហគមន៍អន្តរជាតិ និងបក្សប្រឆាំងរបស់លោក កឹម សុខា ថ្កោលទោសជាបន្តបន្ទាប់។ បក្សប្រឆាំងដដែលនេះ ធ្វើយុទ្ធនាការ ឲ្យពលរដ្ឋខ្មែរ កុំទៅចូលរួមបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

បក្សប្រឆាំងរបស់លោក កឹម សុខា គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរបប ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការ រំលាយចោលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ តំណាងរាស្រ្តរបស់គណបក្សនេះ ៥៥ រូបនៅរដ្ឋសភា ត្រូវបានគេដកហូតយកអាសនៈ ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ នាក់ ដែលកើតចេញពីការបោះឆ្នោត ក៏ត្រូវបានរបប ហ៊ុន សែន ដកហូតអាសនៈ ទាំងរំលោភរដ្ឋធម្មនុញ្ញា និងច្បាប់បទដ្ឋាននានា ទៅតាមការចង់បានរបស់លោក ហ៊ុន សែន៕ (អត្ថបទដោយ ម៉ែន ណាត)

c460c5c8-51a1-47ef-b85b-4474018e9010Capture n

 

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s