Author Archives: CWCI​ Cambodia

Global Witness អំពាវនាវដាក់ទណ្ឌកម្ម​សេដ្ឋី​ខ្មែរ​ ៤ រូប ព្រមទាំងបង្ហាញពីការរកស៊ីទុច្ចរឹតរបស់ ហ៊ុន ម៉ាណា, ហ៊ុន តូ និង សុខ ពុទ្ធិវុធ

(ដោយ ម៉ែន គឹមសេង / VOA / 20-7-2018) អង្គការ​ Global Witness ​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​ ដាក់ទណ្ឌកម្ម​សេដ្ឋី​កម្ពុជា​ចំនួន​ ៤ រូប​ ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ បាន​ដើរ​តួនាទី​សំខាន់​ ក្នុងការ​គៃបន្លំនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។សេដ្ឋី​ទាំង ៤ នាក់ មានបីនាក់​ ជា​សមាជិក​ព្រឹទ្ធសភា​នៃ គណបក្ស​ប្រជាជន​កម្ពុជា​ គឺលោក​ឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា​ លី យ៉ុងផាត់​ លោកឧកញ៉ា​ ទ្រី ភាព និង​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន​។ អង្គការ ​Global … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

អង្គការសិទ្ធិមនុស្សអន្តរជាតិថា របប ហ៊ុន សែន ផ្តាច់ការពេញទំហឹង គួបផ្សំបញ្ជីខ្មៅរបស់មន្រ្តីយោធាខ្មែរ ចំពេលការបោះឆ្នោតជាតិ ជិតមកដល់

  កាសែតអង់គ្លេសដ៏មានឥទ្ធិពលមួយ The Guardian កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានដកស្រង់របាយការណ័៍របស់ អង្គការសិទ្ធិមនុស្សអាស៊ី Human Rights Watch ថា «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានប្រែក្លាយរបបដឹកនាំរបស់ខ្លួន ទៅជារបបយោធាផ្តាច់ការ»។ ហើយរបបនេះ គ្រប់គ្រងយ៉ាងហ្មត់ចត់ ទៅលើកងកម្លាំងសមត្ថកិច្ចប៉ូលីស និងយោធា។ អង្គការសិទ្ធិមនុស្ស Human Rights Watch បានសរសេរក្នុងរបាយការណ៍របស់ខ្លួនថា មន្រ្តីឧត្តមសេនីយ៍ ១២ រូប ដែលមានកេរ្តិ៍ឈ្មោះអាក្រក់ ជាមន្រ្តីជិតស្និទ្ធបំផុតរបស់លោក ហ៊ុន សែន គឺជាមន្រ្តីកាចសាហាវឃោរឃៅ កាងអំណាចផ្តាច់មុខឲ្យលោក ហ៊ុន សែន។ ក្រុមមន្រ្តីទាំងនេះ ជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឲ្យពលរដ្ឋ និងមន្រ្តីរាជការ ធ្វើពហិការ កុំដាក់ពាក្យបម្រើជាមន្រ្តីបោះឆ្នោត គជប

សេចក្តីអំពាវនាវរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ «ពលរដ្ឋ និងមន្រ្តីរាជការ ចូរធ្វើពហិការ កុំដាក់ពាក្យជាមន្រ្តីបោះឆ្នោត តាមការជូនដំណឹង គជប» (សូមចុចត្រង់នេះ) បានឃើញសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្តីពីការជ្រើសរើសមន្រ្តីកិច្ចសន្យារយៈពេលខ្លីជាង ១៣ ម៉ឺននាក់ សម្រាប់ការបោះឆ្នាតិជាតិ ខែកក្កដាខាងមុខនេះ លិខិតលេខ ០៥៧ គ.ជ.ប/សជណ ចុះថ្ងៃ០៨ មិថុនា ២០១៨។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពិនិត្យឃើញថា ការបោះឆ្នោតជាតិ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨ មិនអាចជាការបោះឆ្នោត តាមគន្លងលទ្ធិប្រជាធិបតេយ្យបានទេ ប៉ុន្តែវាជាការបោះឆ្នោតទៅតាមការចង់បាន​​របស់លោក ហ៊ុន សែន ដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ និងរំលោភ​បំពានសេចក្តីទុកចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតរួចទៅហើយ ហើយបង្កភាពអាមាស នៅលើឆាកអន្តរជាតិ តាមរយៈការដាក់ទណ្ឌកម្មមន្រ្តីគ្រាក់ៗក្នុងរបប ហ៊ុន សែន … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

គណៈកម្មាធិការព្រំដែនកម្ពុជា ទាមទារឲ្យ ហ៊ុន សែន លុបចោលសន្ធិសញ្ញានានា ដែលនាំឲ្យកម្ពុជា ខាតបង់ព្រំដែន និងប្រជុំ កោះត្រល់

គណៈកម្មាធិការព្រំដែនកម្ពុជា ទាមទារឲ្យ ហ៊ុន សែន លុបចោលសន្ធិសញ្ញានានា ដែលនាំឲ្យកម្ពុជា ខាតបង់ព្រំដែន និងប្រជុំ កោះត្រល់ គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលទាំងអស់នូវកិច្ចព្រមព្រៀង នយោបាយ និងទឹកដី ជាមួយ​វៀតណាម ដែលធ្វើឡើងកាលពី ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ដើម្បីការពារអធិបតេយ្យរបស់កម្ពុជា មិនឲ្យបាត់បង់ទៅ វៀតណាម។ ការទាមទាររបស់ក្រុមនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ថ្លែងនៅចំពោះក្រុមអ្នកគាំទ្ររបស់លោក ក្នុងប្រទេសអូស្ត្រាលីកាល ពីពាក់កណ្តាលខែមីនា ថារដ្ឋធម្មនុញ្ញកម្ពុជា មានចំនុចខ្សោយពីរ ដែលលំបាកតវ៉ា ជាមួយប្រទេសជិតខាង។ ចំនុចខ្សោយទី១ នៃរដ្ឋធម្មនុញ្ញ គឺការកំណត់ចន្លោះឆ្នាំ១៩៣៣ និង១៩៥៣ នៃការធ្វើផែនទីកម្ពុជា ហើយ ទី២ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

ហេតុអ្វីយើងត្រូវប្រឆាំងជំទាស់ជុំវិញករណី ហ៊ុន សែន យល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់យួនខុសច្បាប់​ នៅកម្ពុជា?

ហេតុអ្វីយើងត្រូវប្រឆាំងជំទាស់ជុំវិញករណី ហ៊ុន សែន យល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់យួនខុសច្បាប់​ នៅកម្ពុជា? បទបង្ហាញរបស់លោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថាហេតុអ្វីបានជាយើងប្រឆាំងជំទាស់ ចំពោះរបប ហ៊ុន សែន ដែលយល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់យួនខុសច្បាប់​ នៅកម្ពុជា។ យួនខុសច្បាប់នៅកម្ពុជា អាចរស់នៅកម្ពុជាបាន ដោយសំអាងលើឯកសារនានាដែលរបប ហ៊ុន សែន បានធ្វើឡើជាមួយ វៀតណាម នៅមុនឆ្នាំ១៩៩០។ កាលនោះកម្ពុជា ស្ថិតនៅក្រោមការត្រួតត្រារបស់ វៀតណាម ឬឈ្លានពានដោយវៀតណាម។ ឯកសារទាំងឡាយ ឬកិច្ចព្រមព្រៀងនានា ដែលធ្វើឡើងកាលនោះ ត្រូវបានទុកជាមោក្ខភាព ឬលុបចោល ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ប៉ុន្តែរបប ហ៊ុន សែន មិនព្រមលុបចោល ឬអាចនិយាយថា … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ក្រសួងការបរទេស Denmark ព្រួយបារម្ភការបោះឆ្នោត​នៅកម្ពុជា រអិលចេញពី​គន្លង​​​ប្រជាធិបតេយ្យ ខណៈពេលក្រុមឃ្លាំមើល អំពាវនាវឲ្យពលរដ្ឋ ធ្វើពហិការបោះឆ្នោត

ក្រសួងការបរទេសដាណឺម៉ាក (Denmark) សំដែងការព្រួយបារម្ភ ជុំវិញការបោះឆ្នោត នៅកម្ពុជា កំពុងដើរខុសគន្លងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីរបប ហ៊ុន សែន បានរំលាយ គណបក្សសង្គ្រោះជាតិ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របពេលសហគមន៍អន្តរជាតិនានា ដាក់ការគាបសង្កត់របបនេះ ឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ។ ក្រសួងការបរទេសនេះ បានអំពាវនាវទៅកាន់ពលរដ្្ឋរបស់ខ្លួន ដែលស្នាក់នៅភាគឥសាន នៃប្រទេសកម្ពុជា នៅ​ស្រុកស្នួល ខេត្តក្រចេះ ក្រោយមានការប៉ះទង្គិចគ្នា រវាងអាជ្ញាធរប៉ូលីស {ប្រដាប់អាវុធ} និងក្រុមអ្នកតវ៉ា កាលពីថ្ងៃទី០៨ ខែមីនា ២០១៨។ សេចក្តីអំពាវនាវនេះ ត្រូវបានដកស្រង់ចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្នុងទស្សនាវដ្តី ScandAsia របស់ក្រុមប្រទេស Scandinavia (Denmark, Sweden, Norway និង … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

បែកធ្លាយរឿងនាង ហ៊ុន ម៉ាលី កូនស្រីរបស់ ហ៊ុន សែន តម្កល់លុយ​ជាង ៤២ លានដុល្លារ​​​ក្នុងធនាគារ​​បរទេស HSBC

លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងសព្វថ្ងៃជាតំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសស៊ុយអែត បានផ្សព្វផ្សាយឯកសារ មានចំនួនទឹកប្រាក់រាប់លានដុល្លារអាមេរិក របស់នាង ហ៊ុន ម៉ាលី (កូនស្រីរបស់លោក ហ៊ុន សែន មេដឹកនាំរបប ហ៊ុន សែន) ជាមួយប្តីរបស់នាងគឺ សុខ ពុទ្ធិវុធ (កូនប្រុសរបស់ខ្មោចលោក សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី) ដែលផ្ញើនៅធនាគារបរទេស ឈ្មោះ HSBC ។ លោក បានសរសេរលើទំព័រហ្វេសប៊ុក យ៉ាងខ្លីថា «ពូជលួចជាតិ៖ ជាង ៤២ លានដុល្លារ ទាំងនៅក្មេងខ្ចី!»។ … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment