ហេង សំរិន ជួបប្រជុំជាមួយអនុប្រធានរដ្ឋសភា យួន អំពីការកំណត់​ព្រំដែនសមុទ្រ (Heng Samrin met Vietnam Vice-President on Maritime Border) – ឯកសារ

ឯកសារនេះល្អ ដូច្នេះសូមផ្សាយឡើងវិញ និងមានភ្ជាប់នូវ កិច្ចព្រមព្រៀងព្រំដែនទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ ដែលធ្វើឲ្យ យួន កាន់កាប់ប្រជុំ កោះត្រល់ និងដែនទឹកមួយចំនួនរបស់ខ្មែរផង។

កាលពីថ្ងៃទី១២​ ខែតុលា ២០០៦ អនុប្រធានរដ្ឋសភាវៀតណាម​ លោក ង្វៀន ភុកថាន់ មកទស្សនកិច្ចកម្ពុជា និងបានជួបប្រជុំជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភាខ្មែរ។ ភាគីទាំងពីរ បានពិភាក្សាអំពីដំណើរការបោះបង្គោលព្រំដែនរបស់ប្រទេសទាំងពីរ។ កម្ពុជា និងវៀតណាម មានគំរោងចរចាផ្លូវការ អំពីកិច្ចព្រមព្រៀងព្រំដែន នៅក្រោយឆ្នាំ២០០៨។

ប្រធាន​ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស៍ លោក ម៉ែន ណាត ចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១២ ខែតុលានេះ ធ្វើការរិះគន់ចំពោះគំរោងការរបស់មេដឹកនាំរដ្ឋសភាទាំងពីរ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអធិប្បាយថា សន្ធិសញ្ញាព្រំដែនទឹក ឆ្នាំ១៩៨២ {ចុះហត្ថលេខាដោយ ហ៊ុន សែន} ធ្វើឲ្យបាត់បង់ដែនទឹក ៣០ ពាន់គីឡូម៉ែត្រក្រឡា ទៅភាគីវៀតណាម។ សូមចុចអានសេចក្តីថ្លែងការណ៍ទាំងស្រុង ។ សូមអានបន្ថែម៖ កិច្ចព្រមព្រៀងព្រំដែនទឹក ឆ្នាំ១៩៨២​ (ឯកសារដើម)។

On October 12, 2006, Vietnamisese Parliament Vice President Nguyen Phuc Thanh visited Cambodia, and met Cambodian Parliament President Mr. Heng Samrin at the National Assembly. They talked about the border demarcation of both country. Cambodia and Vietnam have schedule an official negotiation next 2008 on Maritime Border Treaty.

On October 12, 2006, Men Nath, President of the Cambodia Watchdog Council International (CWC-International) printed her Statement to criticize the schedule of both leders of Parliaments. The Watchdog did describe the Maritime Border Treaty of Cambodia and Vietnam in 1982 {signed by Hun Sen}, it means that Cambodia lost her maritime border of 30,000 square kilometers to Vietnam.

Please view full statement here writing in Khmer.

images

oct-12-06-cwci-statement-on-heng-samrin-with-vietnamese6ថដ11112772_902759513100132_4467690831066398197_n

Advertisements
Posted in Nokor | Tagged , , , , , , | Leave a comment

ជនអន្តោប្រវេសន៍វៀតណាម{ខុសច្បាប់} នៅកម្ពុជា កើនឡើង ៤,២ លាននាក់ មកទល់​ឆ្នាំ​២០០៥

295414_373605632735546_873714214_n

ឯកសារលោក K.L. Bindra ជាអតីតមន្រ្តីជាន់ខ្ពស់ ស្ថានបេសកកម្មអង់គ្លេសប្រចាំកម្ពុជា បានសរសេរឯកសារ មានចំណងជើងថា «វៀតណាមជាតិតូបនីយកម្ម នៅកម្ពុជា» ទៅកាន់កាសែត ឌីខេមបូឌា​ដេលី (The Cambodia Daily) ថ្ងៃទី១២ កញ្ញា ២០០៥ កន្លងទៅ។  អត្ថបទមាន ៣ ទំព័រជាភាសា​អង់គ្លេស បានអធិប្បាយ​លំអិត ទៅលើការហូរចូល ជនអន្តោប្រវេសន៍វៀតណាម {ខុសច្បាប់} មកកម្ពុជា តាំងពីអំឡុងឆ្នាំ ១៩៧០ មកដល់ឆ្នាំ ២០០៥។ (សូមអានអត្ថបទាំងស្រុង)។

ខាងក្រោមនេះ​ យើងសូមដកស្រង់សង្ខេបខ្លឹមសារខ្លីសំខាន់ៗដូចតទៅ៖

  • ០% (សូន្យភាគរយ) នៃជនជាតិវៀតណាម នៅកម្ពុជា ពីដើមឆ្នាំ ១៩៧៩ ក្នុងពេលកងទ័ព​វៀតណាម ចូលឈ្លានពានកាន់កាប់កម្ពុជាដំបូង ជាមួយក្រុមអតីតខ្មែរក្រហមលោក ប៉ែន សុវណ្ណ, លោក ហេង សំរិន, លោក ជា ស៊ីម និងលោក ហ៊ុន សែន ហើយក្រោយបន្ទាប់មក វៀតណាម បានលើកបន្តុបពួកគេ ឡើងកាន់អំណាច។
  • កំណើន ១៧,៥% នៃជនជាតិវៀតណាម{ខុសច្បាប់} នៅកម្ពុជា មកដល់ចុងឆ្នាំ ១៩៨៧ ដែលស្មើនឹង ១,៤ លាននាក់ (១ លាន ៤ សែននាក់)។
  • កំណើន ២៣% នៃជនជាតិវៀតណាម{ខុសច្បាប់} នៅកម្ពុជា មកដល់ឆ្នាំ ១៩៩៥ ស្មើនឹងប្រមាណ ២,៤ លាននាក់ (២ លាន ៤ សែននាក់)។
  • កំណើន ៣៣% នៃជនជាតិវៀតណាម{ខុសច្បាប់} នៅកម្ពុជា មកដល់ឆ្នាំ ២០០៥ ស្មើនឹងជាង ៤,២ លាននាក់ (៤ លាន ២ សែននាក់) ក្នុងចំណោបពលរដ្ឋខ្មែរទាំងអស់ជាង ១៣,៥ លាននាក់។

ដោយឡែកតួលេខជនជាតិវៀតណាម នៅកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៧០ មានប្រមាណ ២ សែន ទៅ ៣ សែននាក់ ក្នុងចំណោមពលរដ្ឋខ្មែរ ៦,៥ លាននាក់។ 

អត្ថបទដោយ ម៉ែន ណាត
នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ប្រទេសន័រវេស៍ ថ្ងៃទី ១៥ មករា ២០១៨

 

KL Bindra - Vietnamization of Cambodia_Page_1KL Bindra - Vietnamization of Cambodia_Page_2KL Bindra - Vietnamization of Cambodia_Page_3

Posted in Nokor | Tagged , , , , , | Leave a comment

តើ ហ៊ុន សែន មានពាក់ព័ន្ធឃាតកម្ម លើរូបលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ ឬទេ?

12417943_1668309003428485_1842834075411167083_n

តើ ហ៊ុន សែន មានពាក់ព័ន្ធឃាតកម្មលើរូបលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ ឬទេ?

រឿងឃាតកម្មរូបលោក ជា វិជ្ជា ជាមេដឹកនាំសហជីពសេរីកម្មករ កាល​ពី​​ថ្ងៃទី ២២ មករា ឆ្នាំ២០០៤ មានពាក់ព័ន្ធជាក់លាក់ ទៅនឹងខ្មោច ហុក ឡងឌី ដែលកាលនោះ គឺជាអតីតមេប៉ូលីសជាតិ នៃក្រសួងមហាផ្ទៃ និងជាដន្លងរបស់ ហ៊ុន សែន ផង។
ទណ្ឌិត ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ក៏ជាប់ពាក់ព័ន្ធ សំណុំរឿង ធ្វើឃាតលោក ជា វិជ្ជា ដែរ ប៉ុន្តែរឿងក្តីដែលលោក កំពុងជាប់គុក សព្វថ្ងៃ គឺពាក់ព័ន្ធនឹង រឿងពាលស៊ីពាល ក្នុងចំណោមមន្រ្តីដូចគ្នា កាលពីមុនឆ្នាំ២០០៦។
 
កាលលោក ជា វិជ្ជា នៅរស់ គឺក្រោយពេលលោក ត្រូវបានគេគំរាមសម្លាប់ ខែសីហា ឆ្នាំ២០០៣ ពេលនោះ លោក និយាយប្រាប់ពួកយើង ជាមិត្តជិតដិតផង និងជាមិត្តរួមការងារផងថា​ «មន្រ្តីជាន់ខ្ពស់ ពីក្រសួងមហាផ្ទៃ ដែលនៅក្រោមបញ្ជាមេប៉ូលីសកំពូល គំរាមសម្លាប់ខ្ញុំ»
 
គួសបញ្ជាក់ថា អ្នករួមគំនិតបញ្ជាសម្លាប់បលោក ជា វិជ្ជា គឺខ្មោចលោក ហុក ឡងឌី អតីតអគ្គនាយកនគរបាលជាតិ ហើយ ហេង ពៅ កាលនោះ ក៏គឺជាអ្នកបើកផ្លូវ ឲ្យឃាតក ធ្វើសកម្មភាព បាញ់ប្រហារ លោក ជា វិជ្ជា តែម្តង។
 
ហេតុនេះហើយ សំណុំរឿងនេះ នៅតែមិនអាចរកបំភ្លឺរកយុត្តិធម៌បាន មកទល់ សព្វថ្ងៃ។ ហើយគេជឿថា ហ៊ុន សែន ក៏មានការរួមគនិតក្នុងការសម្លាប់លោក ជា វិជ្ជា កាលនោះ ខណៈពេលកម្ពុជា ជាប់គាំងនយោបាយ តាំងពីក្រោយការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០០៣ រហូតដល់ខែឧសភា ឆ្នាំ ២០០៤។
 
សូមរំលឹកថា កាលនោះលោក ជា វិជ្ជា គឺសមាជិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (មាន ៦ អង្គការ សមាគម និងសហជីព ជាសមាជិក) ដែលនាំមុខ ប្រឆាំងលទ្ធផលនៃការបោះឆ្នោតជាតិ ខែកក្កដា ២០០៣ និងមិនទទួលស្គាល់បេក្ខភាព ហ៊ុន សែន ជានាយករដ្ឋមន្រ្តីផង។
 
(អត្ថបទដោយ ម៉ែន ណាត អតីតសហការី និងជាមិត្តរួមការងាររបស់លោក ជា វិជ្ជា) / ១២ មករា ២០១៨
11112772_902759513100132_4467690831066398197_n12540759_1094336230638555_4308813662095235189_n
ខាងក្រោមគឺវីដេអូរំលឹកខួបខួប ១២ ឆ្នាំ កាលពីឆ្នាំ២០១៦៖

 

Posted in Nokor | Tagged , , , , , , , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រឆាំងជំទាស់ ចំពោះ ហ៊ុន សែន ដែលថាយល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់យួនខុសច្បាប់​ នៅកម្ពុជា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោស ចំពោះកិច្ចព្រមព្រៀង និងការធានាណាមួយ ដែលធ្វើឡើងដោយរបប ហ៊ុន សែន ជាមួយ វៀតណាម ដើម្បីទទួលស្គាល់ភាពស្របច្បាប់ ដល់ជនអន្តោប្រវេសន៍យួខុសច្បាប់ នៅកម្ពុជា។ ក្នុងរូបភាណាក៏ដោយ យើង នៅតែចាត់ទុកថា និគមនជន​វៀតណាម ឬយួន នៅកម្ពុជា នៅតែខុសច្បាប់ដដែល បើទោះជាពួកគេ បានបង្កើតកូនចៅរបស់ខ្លួន នៅក្នុងទឹកដីកម្ពុជា ហើយឃុបឃឹតជាមួយអាជ្ញាធរខ្មែរ ធ្វើឯកសារស្របច្បាប់ណាមួយក្តី «ជាឯកសារក្លែងបន្លំ»។ កូនចៅរបស់ពួកគេ ក៏ជាជនអន្តោប្រវេសន៍ខុសច្បាប់ ដូចឪពុកម្តាយរបស់ពួកគេដែរ។

ជនបរទេសស្របច្បាប់ មានន័យថា ជាជនបរទេសដែលកាន់ឯកសារស្របច្បាប់ ចូលមកធ្វើទេសចរ ឬចូលចូលស្នាក់អាស្រ័យប្រទេសមួយទៀត ក្នុងរយៈពេលកំណត់តាមច្បាប់ ស្របតាម ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤។ ជនបរទេសទាំងនោះ អាចចូលសញ្ជាតិកម្ពុជាបាន ដរាបណាជនបរទេសនោះ បានបំពេញលក្ខខណ្ឌ ស្របតាម ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ ព្រមទាំងត្រូវមាន ព្រះរាជក្រឹត្យ ពីព្រះមហាក្សត្រ និងធ្វើសច្ចាប្រណិធានពី តុលាការកំពូល ផង។ ករណីជនអន្តោប្រវេសន៍បរទេស ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាត់ិខ្មែរ ដោយគ្មានឯកសារព្រះរាជក្រឹត្យ និងឯកសារពីតុលាការកំពូល មកធ្វើការបញ្ជាក់ទេ នោះជនបរទេសទាំងនោះ គឺថានៅតែខុសច្បាប់ ដោយចាត់ទុកថា «ក្លែងឯកសារ»។ 

ចំពោះករណីជនអន្តោប្រវេស៍យួន នៅកម្ពុជា គឺពួកគេ ចូលមករស់នៅតាំងពីឆ្នាំ១៩៧៩ និងឆ្នាំបន្តបន្ទាប់​​រហូតសព្វថ្ងៃ ដោយពួកគេ សំអាងលើ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ រវាងកម្ពុជា និង​វៀតណាម ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ១៩៧៩ ដែលចុះហត្ថលេខាដោយលោក ហេង សំរិន និង សារាចរណ៍ណែនាំ ហ៊ុន សែន ១៩៨៦ (ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ១៩៨៦)។ ឯកសារទាំងនេះ គឺជាការលើកទឹកចិត្តឲ្យ យួន បន្តចូលមករស់នៅកម្ពុជា ដោយគ្មានចាំបាច់មានឯកសារស្របច្បាប់ទេ។ ដូច្នេះ ពួកគេ រស់នៅខុសច្បាប់ នៅកម្ពុជាសព្វថ្ងៃនេះ។

ករណីគ្មានឯកសារស្របច្បាប់ បានន័យថា យួន/វៀតណាម រស់នៅកម្ពុជា គឺខុសច្បាប់។ ហេតុនេះរបប ហ៊ុន សែន មិនត្រូវទទួលយកលក្ខខណ្ឌណាៗទាំងអស់ ពីរដ្ឋាភិបាលវៀតណាម ក្នុងការទទួលស្គាល់ភាពស្របច្បាប់ នូវជនអន្តោប្រវេសន៍យួនខុសច្បាប់ឡើយ។ របប ហ៊ុន សែន ត្រូវតែចាត់វិធានការបញ្ជូន យួន ខុសច្បាប់ ទៅប្រទេសវៀតណាមវិញ ដូចមានកំណត់ច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាបសញ្ជាតិ របស់កម្ពុជា។ 

ដោយ ម៉ែន ណាត
នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) / ១១ មករា ២០១៨

10670187_918366958259408_8520807832688678037_n


youn-002

កាសែត​វៀតណាម​ ថាលោក ហ៊ុន សែន យល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់​ជន​ជាតិ​វៀតណាម

(VOD News / ដោយលោក ពេជ្រ ចំរុង /​​ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨)
សារព័ត៌មាន​វៀតណាម បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់​​សម​ភាគី​វៀតណាម ដែលស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ព្រឹត្តិប័ត្រ​ព័ត៌មាន​អនឡាញ​ របស់​រដ្ឋាភិបាល​វៀតណាម VGP News បាន​ចុះ​ផ្សាយ​ថាលោក ហ៊ុន សែន បាន​សម្រេច​តាម​សំណើ​ វៀតណាម​ បែប​នេះ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ រវាង​លោក ហ៊ុន សែន និង​នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក នៅ​ក្រៅ​ជំនួប​នៃ​វេទិកា​ថ្នាក់​តំបន់​ «មេគង្គ-ឡានឆាង» នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ព្រឹត្តិប័ត្រ​ព័ត៌មានវៀតណាម​មួយ​នេះ ចុះផ្សាយថា៖ «ប្រមុខរដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បាន​ព្រមព្រៀងគ្នា ជំរុញភាពស្របច្បាប់​ ដល់ពលរដ្ឋកម្ពុជា​ដើមកំណើត​វៀតណាម ដោយផ្អែកតាមច្បាប់​កម្ពុជា និងទំនាក់ទំនងប្រទេសជិតខាងល្អ ​រវាងប្រទេសទាំងពីរ»។ Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

អ្នក​ឃ្លាំ​មើល​​ព្រំដែន លោក រ៉ុង ឈុន ​ថា​វៀតណាម ​មិន​ដែល​​មាន​បំណង​ល្អ​នឹង​​កម្ពុជា​ទេ

Rong Chhun-22-11-17
លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាអតីតសមាជិក គ.ជ.ប, អតីតមេដឹកនាំ​សមាគមគ្រូបង្រៀនកម្ពុជា និង អតីមេដឹកនាំ​សហភាពសហជីពកម្ពុជា


(ដោយ សេក បណ្ឌិត / RFA / 10-01-2018)
សកម្មជន​ដែល​ធ្លាប់​ឃ្លាំមើល​បញ្ហា​ព្រំដែន ​ប្រទេស​កម្ពុជា និង​វៀតណាម លោក រ៉ុង ឈុន បាន​លើកឡើង​ថា «អាជ្ញាធរ​វៀតណាម មិន​ដែល​មាន​បំណង​ល្អ ឬ​ទំនាក់ទំនង​ដោយ​ស្មោះ​ត្រង់​ ជាមួយ​ប្រទេស​កម្ពុជា ​ទាក់ទង​នឹង​ផលប្រយោជន៍​ព្រំដែន​នោះ​ទេ»។

ការ​លើកឡើង​បែបនេះ ​បន្ទាប់​ពី​របាយការណ៍​ របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​ថា អាជ្ញាធរ​ខេត្ត​កន្ទូម ប្រទេស​វៀតណាម បាន​ជីកដី​កាត់ផ្ដាច់ និង​បិទ​ផ្លូវ​ចេញ​-​ចូល ចំនួន ៤​ កន្លែង ​នៅ​ក្នុង​ទឹកដី ប្រទេស​វៀតណាម ជាប់​នឹង​ព្រំដែន​ខេត្ត​រតនគិរី នៃ​ប្រទេស​កម្ពុជា ដោយសារ​ខឹង​ភាគី​កម្ពុជា មិន​ព្រម​ធ្វើតាម​សំណើ​ខ្លួន ដែល​សុំ​ឲ្យ​បើក​ច្រក​ជា​ផ្លូវការ។

លោក រ៉ុង ឈុន ដែល​ធ្លាប់​តាមដាន​មើល​សភាពការណ៍​ ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម ហើយ​ធ្លាប់​ដឹកនាំ​សកម្មជន និង​សិស្ស និស្សិត​ចុះ​មើល​បន្ទាត់​ព្រំដែន​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ជីក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នោះ​ គឺជា​សិទ្ធិ​របស់​ប្រទេស​សាមី ប៉ុន្តែ​កន្លែង​ខ្លះ ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​ការ​ឆ្លង​កាត់​ចេញចូល​ របស់​ប្រជាពលរដ្ឋ។

លោក ​ថ្លែង​ទៀត​ថា ជា​រឿយៗ​អាជ្ញាធរ​វៀតណាម តែងតែ​បំពាន​លើ​បូរណភាព​ទឹកដី​ នៃ​ប្រទេស​កម្ពុជា «អានេះ​ យើង​មិនទាន់​និយាយ​ដល់​ផែនទី​នោះ​ទេ គឺ​យើង​និយាយ​ពី​ផែនដី​ជាក់ស្ដែង ដែល​មាន​សាក្សី​រស់​ គឺ​ប្រជាពលរដ្ឋ ហើយ​សាក្សី​ទី​២ គឺ​ភូមិសាស្ត្រ ហើយ​យើង​ឃើញ​ថា តំបន់​ដូនតា មាន​កប់​ផ្នូរ​ខ្មោច ហើយ​ភូមិ​ របស់​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តាំងពី​ដូនតា​មក ដែល​ខ្ញុំ​ធ្វើ​កិច្ចការ​ហ្នឹង​តាំងពី​កន្លងមក យើង​កត់​សម្គាល់​ឃើញ (វៀតណាម​មិន​ដែល​មាន​បំណង​ល្អ​ ជាមួយ​យើង​ទេ រឿង​បូរណភាព​ទឹកដី​ហ្នឹង»។

តាម​របាយការណ៍​របស់​ ស្នងការ​នគរបាល​ខេត្ត​រតនគិរី លោក ងួន គឿន រាយការណ៍​មក​ អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​ ២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ កងទ័ព​ការពារ​ព្រំដែន​វៀតណាម ប៉ុស្តិ៍​លេខ ៧០៣ ​របស់​ខេត្ត​កន្ទូម បាន​ធ្វើ​របង​បិទ​ផ្លូវ ៤​ កន្លែង ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ទំនាក់ទំនង​ចេញ​-​ចូល​ រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន ដែល​នៅ​ទល់មុខ​គ្នា​ ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ ១៧, ១៨, ១៩ និង​១៩/៥។

របាយការណ៍​បញ្ជាក់​ថា ការ​បិទ ៤​ ចំណុច​ខាងលើ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចេញ​-​ចូល​ទំនាក់ទំនង​ រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ ៥០៥ នៃ​វរៈការពារ​ព្រំដែន​លេខ ២០៣​ កម្ពុជា ជាមួយ​នឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ ៧០៣ នៃ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​កន្ទូម ប្រទេស​វៀតណាម។ Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង ក្រុមឃ្លាំមើល តវ៉ា​ប្រឆាំង​ ថ្ងៃ​ ៧​ មករា ​ដែល​ពួកគេ​ថា​ជា​ថ្ងៃ ​វៀតណាម ​ឈ្លាន​ពាន​ខ្មែរ

2b82fd61-9175-4ab7-9dae-e6bdb93877fd

(ដោយ ម៉ៅ សុធានី RFA, 07th-01-2018)
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ពី​៣០០ ទៅ​ ៥០០ ​នាក់​ នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វូនីញ៉ា (California) ​កាលពី​ថ្ងៃ​​ទី​ ៦ មករា បាន​នាំគ្នា ​ធ្វើបាតុកម្ម​ប្រឆាំង​ថ្ងៃ​ទី​ ៧ មករា ដែល​ពួកគេ​អះអាង​ថា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​​កម្ពុជា ទោះបី​រដ្ឋាភិបាល​កម្ពុជា​ បន្លំ​អះអាង​ថា ជា​ថ្ងៃ​រំដោះ​ជាតិ​ក្ដី។

តំណាង​ពលរដ្ឋ​អាមេរិកកាំង លោក ចាន់ វាសនា ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី​ ៦ មករា មាន​ប្រសាសន៍​​ថា គោលបំណង​សំខាន់​នៃ​ ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក ​ប្រឆាំង​​នឹង​ថ្ងៃ​ ៧ មករា។ លោក​បន្ត​ថា ​ថ្ងៃ ​៧ ​មករា មិនមែន​ជា​ថ្ងៃ​វៀតណាម ​រំដោះ​ទឹកដី​កម្ពុជា ដូចដែល​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ឡើយ។

លោក ចាន់ វាសនា បាន​ហៅ​ថ្ងៃ ​៧ ​មករា ជា​ថ្ងៃ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម គ្រប់គ្រង​ត្រួតត្រា​រដ្ឋាភិបាល​កម្ពុជា និង​បាន​លើក​បន្តុប លោក ហ៊ុន សែន ឡើង​កាន់​ដំណែង​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ លោក បញ្ជាក់​ថា ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ ​ត្រូវ​ទទួល​ស្គាល់​នោះ គឺ​មានតែ​ថ្ងៃ​ទី​២១ តុលា​ ឆ្នាំ​១៩៩១ ដែល​ជា​ថ្ងៃ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ នៅ​កម្ពុជា ហើយ​បង្កើត​ឲ្យ​មាន ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក បាន​ប្រៀបធៀប​ថ្ងៃ​ទី​ ២១ តុលា ដូចជា​អាវ​ក្រោះ ដើម្បី​ការពារ​របប​កុម្មុយនិស្ត​ កុំ​ឲ្យ​វិល​ត្រលប់​មកវិញ និង​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ស្គាល់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ រហូត​មកដល់​បច្ចុប្បន្ន។

ក្រោយពី​រដ្ឋាភិបាល​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​ ជា​បន្តបន្ទាប់ ប្រឆាំងនឹង​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​ បក្ស​ប្រឆាំង និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​ងាក​មក​គោរព​សិទ្ធិមនុស្ស​វិញ។ សហរដ្ឋអាមេរិក​ បាន​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក និង​កាត់​ផ្ដាច់​ជំនួយ​បោះឆ្នោត​។ ចំណែក សហគមន៍​អឺរ៉ុប​ ក៏បាន​កាត់​ផ្តាច់​ជំនួយ​បោះឆ្នោត​ទាំងស្រុង​ ដល់​កម្ពុជា​ផង​ដែរ។

ចំណែក​ប្រធាន​ ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​​ន័រវេស៍​ (Norway) លោក ម៉ែន ណាត បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​ ៥ មករា ថា កម្ពុជា​ នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី ដោយសារ​របប​លោក ​ហ៊ុន សែន កម្អែល​កុម្មុយនិស្ត ៧ ​មករា។ សេចក្ដីថ្លែងការណ៍​នេះ​ បាន​សរសេរ​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា ការ​បិទ​ស្ថានីយ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​រំលាយ ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺជា​ការ​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី ដែល​ពលរដ្ឋ​ខ្មែរ ​និង​សហគមន៍​អន្តរជាតិ កំពុង​ព្រួយបារម្ភ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា លុបចោល​សាលក្រម​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​បក្ស​នេះ អាច​ចូលរួម​ប្រកួតប្រជែង ​ការ​បោះឆ្នោត​ជាតិ​ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​ស្មើមុខ ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំងដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ ដោយ​គ្មាន​លក្ខខណ្ឌ។

លិខិត​ដដែល​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​លុបចោល​សន្ធិសញ្ញា​ព្រំដែន​គោក ព្រំ​ដែនទឹក និង​កិច្ចព្រមព្រៀង​នានា ជាមួយ​វៀតណាម ​ដែល​ផ្ទុយ​ពី​ខ្លឹមសារ រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ សេចក្ដីថ្លែងការណ៍​នេះ ក៏បាន​ជំរុញ​ឲ្យ​កម្ពុជា ត្រូវ​ប្ដឹង​សើរើ​ទាមទារ ​កោះត្រល់ និង​ទឹកដី​ដែល​បាត់បង់ ​មក​កម្ពុជា​វិញ តាមរយៈ​ម្ចាស់​ហត្ថលេខី​នៃ​ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ​ស៊ី​ជេ (ICJ) ៕

19429853_843951035757287_181471149808760008_n,,,22814350_10211960516425900_5479263300456782306_n26195540_1486958481425293_2500940309703833173_n

Posted in Nokor | Tagged , , , , , , | Leave a comment

KI-Media2​៖ ម៉ែន ណាត ហៅថ្ងៃ ៧ មករា ថា​​វៀតណាម ឈ្លានពានកម្ពុជា និង​លើកបន្តុបក្រុម ហ៊ុន សែន ធ្វើជាមេដឹកនាំខ្មែរ

(ដោយ៖ KI-Media2 KI Media)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស្ស លោក ម៉ែន ណាត បាន​ហៅថ្ងៃ  ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃដែលវៀតណាម ចូលមកឈ្លានពាន និងកាន់កាប់ប្រទេសកម្ពុជា ហើយ​វៀតណាម បានបញ្ជួនពលរដ្ឋរបស់ខ្លួន ឲ្យមករស់នៅក្នុងប្រទេសកម្ពុជា រាប់លាននាក់។ ជាងនេះទៀត វៀតណាម ធ្វើនៅសន្ឋិសញ្ញាខុសច្បាប់ជាច្រើន ដើម្បីរំលោភយកព្រំដែនទឹក ព្រំដែន​គោក និងកោះត្រល់ ត្រូវបានវៀតណាម កាន់កាប់ទាំងស្រុងរហូតសព្វថ្ងៃ។

លោកបានបន្តថា វៀតណាម បានលើកបន្តុបឲ្យលោក ហ៊ុន សែន លោក ហេង សំរិន លោក ជា ស៊ីម លោក ប៉ែន សុវណ្ណ (១៩៧៩-១៩៨១) លោក ចាន់ ស៊ី (១៩៨២-១៩៨៥) ​និង​​​ក្រុមខ្មែរក្រហម ជាច្រើនរូបទៀត ដឹកនាំរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ គឺជា​រដ្ឋា​ភិបាល​ខុសច្បាប់ ព្រោះជារដ្ឋាភិបាល​ខ្មែរ​​នាពេលនោះ មិនមានការទទួលស្គាល់ពី អង្គកា​រសហ​ប្រជា​ជាតិឡើយ។​ ​ក្នុងករណីដែលរដ្ឋាភិបាលខ្មែរសព្វថ្ងៃ នៅតែយកសន្ឋិសញ្ញាខុសច្បាប់ទាំងនោះ​ មក​អនុវត្តនា​ពេលនេះ វាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង កិច្ចព្រមព្រៀងក្រុងប៉ារីស ១៩៩១។

លោក ម៉ែន ណាត បា​នបន្ថែមថា «ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងសូមរក្សាសិទ្ឋិក្នុងការសើរើរឿងបាត់បង់​​បូណភាពទឹក​ដីទៅខាងវៀតណាម នៅពេលណាកម្ពុជា មានរដ្ឋាភិបាលមិនបំរើឲ្យវៀតណាម ដូចរដ្ឋាភិ​បាល​សព្វថ្ងៃ» លោក បានមានប្រសាសន៍ទៀតថា «របប ហ៊ុន សែន និង​គណបក្សប្រជាជនកម្ពុជា ត្រូវតែប្រើមធ្យោបាយគ្រប់យ៉ាង ដើម្បីបំភ្លេចចោលនូវ កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ​១៩៩១ ដែលកិច្ចព្រមព្រៀងនេះ ជានិម្មិត្តរូបនៃការបង្រួបបង្រួមជាតិ, ការបង្រួបបង្រួមខ្មែរគ្រប់ភាគី ដើម្បីឈានទៅរកការបោះឆ្នោតជាតិ នៅឆ្នាំ១៩៩៣ តាមគន្លង​លទិ្ធប្រជាធិបតេយ្យ»

លោក បន្តថា «មិនមែនថ្ងៃ ៧ មករា ដែលពលរដ្ឋខ្មែរ ត្រូវដឹងគុណវៀតណាម នោះទេ ។ ក្រោយថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃដែលវៀតណាម បានលើកបន្តុប​ ជា ស៊ីម, ហ៊ុន សែន, ហេង សំរិន និងក្រុមខ្មែរក្រហមផ្សេងទៀត ដែលមាន​ចំណេះដឹងបន្តិចបន្តួច ហើយក្នុងចំណោមនោះ មានអ្នកខ្លះ ជាអតីតចោរ​លួច​គោក្របី​អ្នកស្រុក ឲ្យធ្វើជាមេ​ដឹក​នាំ​កំពូលៗ របស់ប្រទេសកម្ពុជា។

សូមរំលឹកថា លោក ម៉ែន ណាត ជាអតីតស្ថាបនិកនៃ ចលនានិស្សិតដើម្បីប្រជាធិបតេយ្យ នាឆ្នាំ១៩៩៨, អតីតប្រធានរណសិរ្សនិស្សិតបញ្ញវ័ន្តខ្មែរ នាឆ្នាំ២០០២ និង ជាប្រធានសមាគម​មន្រ្តីរាជ​ការកម្ពុជា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ ៕

Captureខខ19429853_843951035757287_181471149808760008_n,,,

Posted in Nokor | Tagged , , , , | Leave a comment