Tag Archives: កឹម សុខា

សភា​សិទ្ធិមនុស្ស​ ASEAN​ ទទូច​ក្រុម​មេដឹកនាំ​អាស៊ាន ​​ដាក់​សម្ពាធ​ កម្ពុជា ​និង ​ភូមា ក្នុងកិច្ចប្រជុំកំពូល នៅសិង្ហបុរី​

ក្រុម​សមាជិកសភា​មួយ​ចំនួន ​នៅ​សមាគម​អាស៊ាន​ បាន​ទាម​ទារ​មេដឹកនាំ​ទាំង​ឡាយ ​ក្នុង​សមាគម​នេះ​  ​ឱ្យ​ដាក់​ការ​គាប​សង្កត់​លើ​ប្រទេស​កម្ពុជា​ ចំពោះ​ការ​ធ្វើ​ឲ្យ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ធ្លាក់​ចុះ​, ការ​លុបបំបាត់​ចោល​សារព័ត៌មាន​ឯករាជ្យ​ ​ការ​ដាក់​ឃុំឃាំង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ការ​រំលាយ​ចោល ​គណបក្ស​ប្រឆាំង។ (VOA Khmer /ដោយ ហ៊ុល រស្មី /10 th-11-2018) ភ្នំពេញ — មេដឹកនាំ​នៅ​ក្នុង​ប្រទេស​សមាជិក ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ហៅ​កាត់​ថា​ ​អាស៊ាន (ASEAN) ត្រូវ​តែ​ដាក់​បញ្ហា​សិទ្ធិមនុស្ស​ ក្នុង​នោះ​មាន​វិបត្តិ​នៅ​ប្រទេស​កម្ពុជា ​និង ​មីយ៉ាន់ម៉ា​ ​ឲ្យ​ស្ថិត​លើ​ចំណុច​កំពូល​នៃ ​របៀបវារៈ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​គ្រោង​នឹងធ្វើ​ឡើង​រយៈពេល​ ៣ ថ្ងៃ ​នៅប្រទេស​សិង្ហបុរី​ នា​សប្ដាហ៍​ខាងមុខនេះ។​ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ ​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (ASEAN Parliamentarians for … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

លោក កឹម សុខា ត្រូវបានបញ្ជូនមកឃុំខ្លួនក្នុងផ្ទះ ជំនួសពន្ធនាគារ

លោក​ កឹម សុខា​ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ ​តែ​ដាក់​ឱ្យ​នៅ​ឃុំឃាំង​ក្នុង​ផ្ទះ (VOA Khmer/ថ្ងៃច័ន្ទ 10 កញ្ញា 2018 / កាន់ វិច្ឆិកា) នៅ​ព្រឹក​ថ្ងៃ​ច័ន្ទនេះ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ដោះលែង ​លោក ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​ខណៈ​មាន​ការ​លើកឡើង​ថា​ ការ​ដោះ​លែង​នេះ​ ធ្វើ​ឡើង​ដោយ​សារ​រង​សម្ពាធ​ពី​អន្តរជាតិ។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ បញ្ជាក់​ថា ការ​ដោះ​លែង​លោក ​កឹម សុខា គឺ​ជា​ការ​សម្រេច​របស់​តុលាការ។ ភ្នំពេញ — នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក ​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ដោះលែង​ពី​ឃុំ​ក្នុង​ពន្ធនាគារ​ ​ក៏ប៉ុន្តែ​ត្រូវ​ដាក់ឱ្យ​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ ជំនួស​វិញ​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​អ្នក​គាំទ្រ ​ឬ​ចូលរួម​សកម្ម​ភាព​នយោបាយ​អ្វី​នោះ​ទេ។ … Continue reading

Posted in Nokor | Tagged , , , | Leave a comment

ជីវប្រវត្តិសង្ខេប អ៊ុំ សំអាន ពីក្មេងឃ្វាលក្របី ក្លាយជាអ្នកតំណាងរាស្រ្ត ជាអ្នកស្រាវជ្រាវផែនទីព្រំដែន ជាអ្នកទោសមនសិការ និង​អ្នកជាតិនិយម

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ សកម្មជនព្រំដែន និងជាតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានទទួលការលើកលែងទោសឲ្យមានសេរីភាពវិញហើយ ពីរបបលោក ហ៊ុន សែន ។ លោក សំអាន ទទួល​​រងការចោទប្រកាន់ និងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ តាំពីថ្ងៃទី១១ ខែមេសា ២០១៦ មក។ ការ​ដោះលែង​នេះ បន្ទាប់ពីសម្ពាធធ្ងន់ធ្ងរពីអន្តរជាតិខាងលោកសេរី ជាពិសេសគឺ អាមេរិក និងសហភាព​អឺរ៉ុប។ (អត្ថបទដោយ ម៉ែន ណាត)៖ តំណាងរាស្រ្តខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានចំណាយពេលច្រើនឆ្នាំ ក្នុងជីវិតរបស់លោក ក្នុងការតស៊ូប្រឆាំងនឹង វៀតណាម លើបញ្ហាព្រំដែន ចាប់តាំងពីលោកនៅជាយុវជន … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង ក្រុមឃ្លាំមើល តវ៉ា​ប្រឆាំង​ ថ្ងៃ​ ៧​ មករា ​ដែល​ពួកគេ​ថា​ជា​ថ្ងៃ ​វៀតណាម ​ឈ្លាន​ពាន​ខ្មែរ

(ដោយ ម៉ៅ សុធានី RFA, 07th-01-2018) ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ពី​៣០០ ទៅ​ ៥០០ ​នាក់​ នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វូនីញ៉ា (California) ​កាលពី​ថ្ងៃ​​ទី​ ៦ មករា បាន​នាំគ្នា ​ធ្វើបាតុកម្ម​ប្រឆាំង​ថ្ងៃ​ទី​ ៧ មករា ដែល​ពួកគេ​អះអាង​ថា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​​កម្ពុជា ទោះបី​រដ្ឋាភិបាល​កម្ពុជា​ បន្លំ​អះអាង​ថា ជា​ថ្ងៃ​រំដោះ​ជាតិ​ក្ដី។ តំណាង​ពលរដ្ឋ​អាមេរិកកាំង លោក ចាន់ វាសនា ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី​ ៦ មករា មាន​ប្រសាសន៍​​ថា គោលបំណង​សំខាន់​នៃ​ ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក ​ប្រឆាំង​​នឹង​ថ្ងៃ​ ៧ មករា។ លោក​បន្ត​ថា … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

កម្ពុជាជួបវិបត្តិធ្ងន់ធ្ងរជាថ្មី ដោយសារ ហ៊ុន សែន កំអែលកុម្មុយនីស្ត ថ្ងៃ ៧ មករា ជាថ្ងៃរំលឹកយួន ឈ្លានពានកម្ពុជា ព្រំដែនគោក និង កោះត្រល់

សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ កម្ពុជាជួបវិបត្តិធ្ងន់ធ្ងរជាថ្មី ដោយសាររបប ហ៊ុន សែន កំអែលកុម្មុយនីស្ត ថ្ងៃ ៧ មករា (សូមអានសេចក្តីថ្លែងការណ៍) ស្របពេលរបប ហ៊ុន សែន និងបក្សប្រជាជនកម្ពុជា ជាបក្សបង្កើតដោយវៀតណាមកុម្មុយនីស្ត រៀបចំប្រារព្វខួបថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ របស់ពួកគេ ក្រោយពេលពួកគេ ចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិ, បិទស្ថាប័នផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល ព្រមទាំង រំលាយគណបក្សសង្គ្រោះជាតិ និងរចនាសម្ព័ន្ធគណបក្សនេះ (សមាជិកសភា ៥៥ រូប និងក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ នាក់) ដែលមានពលរដ្ឋគាំទ្រជិតកន្លះនគរ (ឬ ៤៤%) … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

ហ៊ុន សែន ដឹកនាំដោយ​អំពើ​ហិង្សា ​និង​សម្លាប់​​ក្រៅ​ប្រព័ន្ធ​ច្បាប់

អ្នកវិភាគ និង​អ្នកច្បាប់​ចាត់​ទុក​ការដឹកនាំ​របស់​លោក ហ៊ុន សែន ថា ពោរពេញ​ដោយ​អំពើ​ហិង្សា និង​ការ​បាញ់​សម្លាប់​មនុស្ស​ក្រៅច្បាប់ ទោះបីជា លោក​ថ្លែង​ទៅកាន់​កម្មករ​ថា លោក​មិន​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ នៅ​លើ​ទឹកដី​កម្ពុជា​យ៉ាងណាក្ដី។ ក្រុម​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ អះអាង​ថា រយៈពេល​ជាង​ ៣០ ​ឆ្នាំ​មកនេះ ពលរដ្ឋ​បាន​ដឹង​ច្បាស់​ហើយ​ថា ការ​បាញ់​សម្លាប់​មនុស្ស បាន​កើត​មាន​ជា​ហូរហែ ដូចជា​បាញ់​បង្ក្រាប​ក្រុម​កម្មករ​ ពេល​ធ្វើ​បាតុកម្ម និង​អាជ្ញាធរ​រដ្ឋាភិបាល​ ប្រើកង​កម្លាំង​ប្រដាប់​អាវុធ បាន​បណ្ដេញ​ពលរដ្ឋ​ចេញពី​ដីធ្លី​ជាដើម។ (RFA Khmer / 20-12-2017 / ដោយ ទិន ហ្សាការិយា) ការធានា​សន្តិសុខ សន្តិភាព នៅ​ក្នុង​សង្គម គ្មាន​ការរើសអើង​គ្នា និង​អំពើ​ហិង្សា គឺជា​តួនាទី​ចាំបាច់​របស់​អាជ្ញាធរ​រដ្ឋាភិបាល ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

អ៊ុំ សអាន តំណាងរាស្ត្រ​បក្ស​ប្រឆាំង ​​ជាប់​​ពន្ធនាគារ​យ៉ាងអយុត្តិធម៌ ចំណែក នរោត្តម រណប្ញទ្ធិ ចូលដៃជាមួយ ហ៊ុន សែន បំផ្លាញប្រជាធិបតេយ្យខ្មែរ

លោក អ៊ុំ សំអាន តំណាងរាស្រ្តបក្សប្រឆាំង ដែលជាអ្នកស្រាវជ្រាវឯកសារព្រំដែន និងដឹកនាំសកម្មជន ទៅពិនិត្យមើលព្រំដែន ខ្មែរ-យួន ជាញឹកញាប់ កាលពីឆ្នាំ២០១៥ បានរកឃើញថា ភាគីយួន បោះបង្គោលព្រំដែន ចូលក្នុងទឹកដីខ្មែរ ស្ទើរគ្រប់ចំណុច។ ហើយលោក បានរកឃើញថា រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស់​ផែនទី​នានា អមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ដែលផលិតនៅ យួន មកធ្វើការបោះ​បង្គោល​ព្រំដែន (នេះបញ្ជាក់ដោយ វ៉ា គឹមហុង តំណាងរដ្ឋាភិបាល ក្នុងសន្នសីទកាសែតរឿងព្រំដែន ថ្ងៃទី០២ កក្កដា ២០១៥)។ កាលនោះលោក អ៊ុំ សំអាន បានហៅការបោះបង្គោលព្រំដែន រវាងរដ្ឋាភិបាល ហ៊ុន … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment