Tag Archives: កោះត្រល់

គណៈកម្មាធិការព្រំដែនកម្ពុជា ទាមទារឲ្យ ហ៊ុន សែន លុបចោលសន្ធិសញ្ញានានា ដែលនាំឲ្យកម្ពុជា ខាតបង់ព្រំដែន និងប្រជុំ កោះត្រល់

គណៈកម្មាធិការព្រំដែនកម្ពុជា ទាមទារឲ្យ ហ៊ុន សែន លុបចោលសន្ធិសញ្ញានានា ដែលនាំឲ្យកម្ពុជា ខាតបង់ព្រំដែន និងប្រជុំ កោះត្រល់ គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលទាំងអស់នូវកិច្ចព្រមព្រៀង នយោបាយ និងទឹកដី ជាមួយ​វៀតណាម ដែលធ្វើឡើងកាលពី ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ដើម្បីការពារអធិបតេយ្យរបស់កម្ពុជា មិនឲ្យបាត់បង់ទៅ វៀតណាម។ ការទាមទាររបស់ក្រុមនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ថ្លែងនៅចំពោះក្រុមអ្នកគាំទ្ររបស់លោក ក្នុងប្រទេសអូស្ត្រាលីកាល ពីពាក់កណ្តាលខែមីនា ថារដ្ឋធម្មនុញ្ញកម្ពុជា មានចំនុចខ្សោយពីរ ដែលលំបាកតវ៉ា ជាមួយប្រទេសជិតខាង។ ចំនុចខ្សោយទី១ នៃរដ្ឋធម្មនុញ្ញ គឺការកំណត់ចន្លោះឆ្នាំ១៩៣៣ និង១៩៥៣ នៃការធ្វើផែនទីកម្ពុជា ហើយ ទី២ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

បណ្ឌិត ឌី ការេត បញ្ជាក់អំពី​រដ្ឋធម្មនុញ្ញ «មាត្រា២», ព្រំដែនដីគោក ​និង កោះត្រល់ ប្រឆាំងជំទាស់នឹង​ការអះអាង​របស់ ហ៊ុន សែន

  លោកបណ្ឌិត ឌី ការេត បញ្ជាក់អំពី​រដ្ឋធម្មនុញ្ញ (មាត្រា២), ព្រំដែនដីគោក ​និង កោះត្រល់ នៃបូរណភាពទឹកដីខ្មែរ ប្រឆាំងជំទាស់នឹងការអះអាងរបស់ ហ៊ុន សែន ថ្មីៗនេះ! កាលពីថ្ងៃទី ១៧ ខែមីនា ២០១៨ នៅចំពោះមុខពលរដ្ឋខ្មែរ នៅអូស្ត្រាលី នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា (ឆ្នាំ១៩៩៣) ​មានចំណុចខ្សោយ ២ ជាហេតុនាំឲ្យពិបាក ក្នុង​ការតវ៉ា លើបញ្ហាទឹកដី ជាមួយ​ប្រទេសជិតខាង ហើយគាត់ត្រូវប្រឹងប្រែងរក្សាទឹកដី បន្សល់​​ដោយសម្តេច នរោត្តម សីហនុ និងត្រូវប្រឹងបោះបង្គោលព្រំដែន ឲ្យបានរឹងមាំ។ ហ៊ុន សែន … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

លិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសព លោក ស៊ាន ប៉ែងសែ អ្នកជំនាញការ​ព្រំដែនកម្ពុជា និង​ជាប្រធាន​គណៈកម្មការព្រំដែនកម្ពុជា

លិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព លោក ស៊ាន ប៉ែងសែ ក្នុងនាមក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង សមាគមពុទ្ធសាសនិកជនខ្មែរ (សហគមន៍ខ្មែរ) នៅប្រទេស​ន័រវេស៍ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងសមាជិកសមាជិកានៃ គណ:កម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង បន្ទាប់ពីបានទទួលដំណឹងថា លោក ស៊ាន ប៉េងសែ ជាស្ថានិក និងជាប្រធានគណ:កម្មាធិការព្រំដែនកម្ពុជា ទទួលមរណភាព នាថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ ម៉ោង ៤ ហៀបភ្លឺ ដោយរោគាពាធ នៅមន្ទីពេទ្យ ទីក្រុងប៉ារីស ប្រទេសបារាំង (Centre Hospitalier d’Orgemont, 77100 Meaux, France) ក្នុងជន្មាយុ … Continue reading

Posted in Nokor | Tagged , , , , , , , , , , | Leave a comment

ប្រជុំ​កោះត្រល់ ជាកម្មសិទ្ធិរបស់ខ្មែរ មានបញ្ជាក់ក្នុងឯកសារ​​នៅឆ្នាំ១៩៥៧ ទសវត្ស​ទី៧០ និង​ឆ្នាំ១៩៨៥

ប្រភពគេហទំព័រ Ideology ផ្សាយឯកសារមួយចំនួនបញ្ជាក់ថា កោះត្រល់ ជាកោះមួយសំបូរភោគផល​ហូរហៀរ ជាពិសេសគឺ វត្ថុមានតម្លៃ គុជខ្យង និងដី ដ៏មានជីវជាតិ នឹងរតនវត្ថុ ដ៏អស្ចារ្យជាច្រេីនទៀត។ តាមវិទ្យុអាស៊ីសេរី RFA ខែសីហា ២០១២ ផ្សាយថា កោះត្រល់នេះ មានក្រឡាផ្ទៃ ៥៤០គ.ម.ក្រឡា ដែលមានចម្ងាយ ១៥ គ.ម ពីខេត្តកំពត និងចម្ងាយ ៤៥ គ.ម ពីខេត្តហាទៀង កម្ពុជាក្រោម (វៀតណាម)។ បច្ចុប្បន្នវៀតណាម បានផ្លាសប្ដូរកាឡៃប្រវត្តិសាស្ត្រ ហេីយបង្រៀនទៅកូនចៅរបស់ខ្លួនថា ​កោះត្រល់ ជារបស់ យួន តាំងពីយូរណាស់មកហេីយ រហូតពេលមានកម្មវិធីប្រឡងបវកញ្ញាឯកថ្មីៗនេះ ​នៅលេីទឹកដីកោះត្រល់ មានជនជាតិវៀតណាមជ្រុលនិយម​មួយចំនួន បានចូល​មកបញ្ចេញមតិ​ លេីបណ្ដាញសង្គម … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ស៊ាន ប៉េងសែ ស្តីបន្ទោសថា ហ៊ុន សែន ចុះកិច្ចព្រមព្រៀង​​ដែនទឹកប្រវត្តិសាស្រ្ត ១៩៨២ ធ្វើឲ្យ កោះត្រល់ និង ប្រជុំកោះក្រចកសេះ បានទៅ​​វៀតណាម កាន់កាប់ទល់សព្វថ្ងៃ

ទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ (ដើម) ទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ (ចម្លង) លោក ស៊ាន ប៉េងសែ អ្នកជំនាញការព្រំដែនខ្មែរ ជាអតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ សម័យលន់-នល់ សព្វថ្ងៃជាប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង ​បាន​រិះគន់​ធ្ងន់ធ្ងន់ៗ ដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «កាល​លោក ហ៊ុន សែន នៅ​ជា​រដ្ឋមន្ត្រី​ការ​បរទេស ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ព្រមព្រៀង​ទទួល​ស្គាល់​ថា កោះ​ត្រល់  (ចម្ងាយ ១៥ គ.ម ពីខេត្តកំពត កម្ពុជា និង ៤៥ គ.ម ពីខេត្តហាទៀត កម្ពុជាក្រោម វៀតណាម)និង … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

​កោះត្រល់ ពី​មានឈ្មោះ​ក្នុង​សៀវភៅ​​សិក្សា ឆ្នាំ១៩៨៥ ​របស់​ខ្មែរ ​រហូត​​ធ្លាក់​ក្នុង​កណ្តាប់ដៃ យួន! តើរដ្ឋាភិបាល ហ៊ុន សែន បានធ្វើអ្វីខ្លះក្នុងរឿងនេះ?

​រឿងរ៉ាវ​កោះត្រល់​ ដែល​មាន​ទីតាំង​នៅ​ជិតបង្កើយ​នឹង ​ខេត្ដកំពត​ របស់​ខ្មែរ​ បែរជា​ធ្លាក់​ទៅ​ក្នុង​ដៃប្រទេស​វៀតណាម ​កាន់កាប់ ​និងគ្រប់គ្រង​ទល់​សព្វ​ថ្ងៃនេះ​ បាន​ក្លាយជា​ប្រធានបទ​ក្ដៅ ​ក្នុង​ការ​វែកញែក​យ៉ាង​ចម្រូងចម្រាស​ រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ជំនាន់​មុន ​(​អង្គ​សម្ដេចឪ​ នរោត្ដម​ សីហ​នុ​)​ និង ​ថ្នាក់ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ (​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​)​។ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ អតីត​ព្រះ​មហា​វីរក្សត្រ​នៃ ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ធ្លាប់​បាន​ចេញ​រាជ​សារ ​ចុះ​ថ្ងៃ​ទី​១៦ ​ខែតុលា ​ឆ្នាំ​២០០៥​ ពី​ទីក្រុង​ប៉េ​កាំ​ង ​ប្រទេស​ចិន​ថា​ «​នរោត្ដម​ សីហ​នុ​ មិន​ដែល​ទទួលស្គាល់​ថា​ ស្របច្បាប់​ និង​សម​ហេតុ​សម​ផល​ អំពី​កម្ពុជា​ក្រោម​-​កោះត្រល់​ បាន​ទៅ​ បារាំង​-​វៀតណាម ​នោះ​ទេ​ ។ លោក … Continue reading

Posted in Nokor | Tagged , , , , , , , | 1 Comment