Tag Archives: ក្រចេះ

ក្រុមឃ្លាំមើល ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែន​កម្ពុជា-វៀតណាម ពេលកម្ពុជា មានវិបត្តិនយោបាយធ្ងន់ធ្ងរ

សេចក្តីថ្លែងការណ៍៖ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈ កម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈកម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ។ ទង្វើនេះ ធ្វើឡើងដោយផ្ទុយពីសុឆន្ទៈរបស់ពលរដ្ឋខ្មែរ ផ្ទុយពីទំនៀមទម្លាប់អន្តរជាតិ និងផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយជាការធ្វើឡើងដោយរំលោភយន្តការរបស់រដ្ឋសភា ក្នុងសង្គមប្រជាធិបតេយ្យ។ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) បានរំលឹកឡើងវីញថា ប្រទេសទាំងពីរ ប្តេជ្ញានឹងបញ្ចប់ការបោះបង្គោលព្រំដែន ឲ្យរួចរាល់នៅឆ្នាំ២០១៨។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្នុងជំនួបរបស់មេដឹកនាំប្រទេសទាំងពីរ … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

តំបន់អភិវឌ្ឍត្រីកោណ រងការគំរាមកំហែង តាមគំរោងការរបស់វៀតណាម ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា {ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី}

សម្គាល់៖ តំបន់អភិវឌ្ឍត្រីកោណ (CLV = Cambodia, Laos, Vietnam) ទទួលការគំរាមកំហែង តាមគំរោងការ ឈ្លានពានរបស់វៀតណាម ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា។ ប៉ុន្តែសង្គមស៊ីវិលមួយចំនួន ដែលយល់មមិនស៊ីជម្រៅរឿងនេះ បែរជាស្វាគមន៍ ចំពោះគំរោងការនោះ។ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និង រតនគីរី របស់ប្រទេសកម្ពុជា ត្រូវដាក់បញ្ចូល ក្នុងតំបន់អភិវឌ្ឍត្រីកោណនោះ តាំងពីដំបូង ឆ្នាំ១៩៩៩ ម្ល៉េះ។ (អត្ថបទ ម៉ែន ណាត) សង្គម​ស៊ីវិល​ស្វាគមន៍​ ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​តែ​បារម្ភ​បាត់បង់​ធនធាន​ធម្មជាតិ (ដោយ រដ្ឋា វិសាល, RFA, 08-8-2017) ក្រោយ​ពេល​ដែល​ប្រតិភូ​គណៈកម្មការ​កិច្ចការ​បរទេស​នៃ រដ្ឋ​សភា​កម្ពុជា ឡាវ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment