Tag Archives: ក្រុមឃ្លាំមើល

ក្រសួងការបរទេស Denmark ព្រួយបារម្ភការបោះឆ្នោត​នៅកម្ពុជា រអិលចេញពី​គន្លង​​​ប្រជាធិបតេយ្យ ខណៈពេលក្រុមឃ្លាំមើល អំពាវនាវឲ្យពលរដ្ឋ ធ្វើពហិការបោះឆ្នោត

ក្រសួងការបរទេសដាណឺម៉ាក (Denmark) សំដែងការព្រួយបារម្ភ ជុំវិញការបោះឆ្នោត នៅកម្ពុជា កំពុងដើរខុសគន្លងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីរបប ហ៊ុន សែន បានរំលាយ គណបក្សសង្គ្រោះជាតិ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របពេលសហគមន៍អន្តរជាតិនានា ដាក់ការគាបសង្កត់របបនេះ ឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ។ ក្រសួងការបរទេសនេះ បានអំពាវនាវទៅកាន់ពលរដ្្ឋរបស់ខ្លួន ដែលស្នាក់នៅភាគឥសាន នៃប្រទេសកម្ពុជា នៅ​ស្រុកស្នួល ខេត្តក្រចេះ ក្រោយមានការប៉ះទង្គិចគ្នា រវាងអាជ្ញាធរប៉ូលីស {ប្រដាប់អាវុធ} និងក្រុមអ្នកតវ៉ា កាលពីថ្ងៃទី០៨ ខែមីនា ២០១៨។ សេចក្តីអំពាវនាវនេះ ត្រូវបានដកស្រង់ចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្នុងទស្សនាវដ្តី ScandAsia របស់ក្រុមប្រទេស Scandinavia (Denmark, Sweden, Norway និង … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ហ៊ុន សែន ខឹងក្រេវក្រោតនឹង​ក្រុមឃ្លាំមើល ដែលញុះញង់ពលរដ្ឋ កុំឲ្យទៅបោះឆ្នោត (Hun Sen scolds group inciting voters to abstain)

Hun Sen scolds group inciting voters to abstain (ហ៊ុន សែន ខឹងក្រេវក្រោតនឹងក្រុមឃ្លាំមើល ដែលញុះញង់ពលរដ្ឋ កុំទៅបោះឆ្នោត) (By Pech Sotheary / Khmer Times (News) / 01st-3-2018) Prime Minister Hun Sen yesterday chided a Norway-based organisation that recently called on people not to vote in … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង ក្រុមឃ្លាំមើល តវ៉ា​ប្រឆាំង​ ថ្ងៃ​ ៧​ មករា ​ដែល​ពួកគេ​ថា​ជា​ថ្ងៃ ​វៀតណាម ​ឈ្លាន​ពាន​ខ្មែរ

(ដោយ ម៉ៅ សុធានី RFA, 07th-01-2018) ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ពី​៣០០ ទៅ​ ៥០០ ​នាក់​ នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វូនីញ៉ា (California) ​កាលពី​ថ្ងៃ​​ទី​ ៦ មករា បាន​នាំគ្នា ​ធ្វើបាតុកម្ម​ប្រឆាំង​ថ្ងៃ​ទី​ ៧ មករា ដែល​ពួកគេ​អះអាង​ថា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​​កម្ពុជា ទោះបី​រដ្ឋាភិបាល​កម្ពុជា​ បន្លំ​អះអាង​ថា ជា​ថ្ងៃ​រំដោះ​ជាតិ​ក្ដី។ តំណាង​ពលរដ្ឋ​អាមេរិកកាំង លោក ចាន់ វាសនា ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី​ ៦ មករា មាន​ប្រសាសន៍​​ថា គោលបំណង​សំខាន់​នៃ​ ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក ​ប្រឆាំង​​នឹង​ថ្ងៃ​ ៧ មករា។ លោក​បន្ត​ថា … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

ពលរដ្ឋខ្មែរ មិនទទួលស្គាល់​សមាជិកសភាថ្មី​ទាំង ៥៥ រូប ដែលឆក់ប្លន់​អាសនៈស្របច្បាប់ ពីបក្សសង្គ្រោះជាតិ ជាទង្វើផ្ទុយ​រដ្ឋធម្មនុញ្ញ

សេចក្តីថ្លែងការណ៍៖ មិនទទួលស្គាល់សមាជិកសភាថ្មីទាំង ៥៥ រូប ដែលរឹបអូសអាសនៈស្របច្បាប់ ពីបក្សសង្គ្រោះជាតិ ជាទង្វើផ្ទុយរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីស! (ខ្លឹមសារសេចក្តីថ្លែងការណ៍) ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមសំដែងការសោកស្តាយ ចំពោះស្ថាប័នរដ្ឋសភាជាតិទាំងមូល ដែលក្លាយជាឧបករណ៍កំដរល្បែងនយោបាយ ប្រថាប់ត្រាឲ្យលោក ហ៊ុន សែន ដ៏ឆ្កួតលីលា ក្នុងការអនុវត្តច្បាប់ថ្មី ផ្តល់សុពលភាពសមាជិសភាថ្មី ៥៥ រូប ពីបក្សហ្វ៊ុនស៊ិនប៉ិចរបស់ទ្រង់ នរោត្តម រណប្ញទ្ធិ, បក្សប្រជាជនកម្ពុជារបស់ ហ៊ុន សែន, បក្សសញ្ជាតិខ្មែរ និងបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលសមាជិកសភាថ្មីទាំងនេះ បានមកពីការលួចប្លន់អាសនៈរដ្ឋសភាស្របច្បាប់ របស់បក្សសង្គ្រោះជាតិ។ ទង្វើនេះ គឺជាការរំលោភសិទ្ធិមនុស្ស រំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ បំពានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ និងរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ជាពិសេសរំលោភលើសេចក្តីទុកចិត្តរបស់ ពលរដ្ឋម្ចាស់ឆ្នោត។​ … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ក្រុមឃ្លាំមើល មិនទទួលស្គាល់ រាល់កិច្ចសន្យា ឬកិច្ចព្រមព្រៀង ធ្វើឡើងដោយរបប ហ៊ុន សែន ជាមួយបរទេស ជាមួយប្រទេសផ្តល់ប្រាក់កម្ចី ឬដៃគូូ​វិនិយោគ​ អំឡុងពេលរបបនេះ ដឹកនាំខុសច្បាប់

របប ហ៊ុន សែន បានបាត់បង់ភាពស្របច្បាប់ “ខុសច្បាប់” ចាប់តាំងពី តុលាការកំពូល ប្រកាសរំលាយគណបក្សង្គ្រោជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ វេលាម៉ោង ៥ និង ០៥ នាទីល្ងាច ពីព្រោះជារបប រំលោភរដ្ឋធម្មនុញ្ញ និង កិច្ចព្រមព្រៀងក្រុងប៉ារីស ១៩៩១។ ហើយរដ្ឋាភិបាលខុសច្បាប់នេះ យកអាសនៈរបស់គណបក្សសងញក្រោះជាតិ មានសមាជិកសភា ៥៥ រូប និង ឃុំសង្កាត់ជាង ៥០០០ រូប ទៅបែងចែកឲ្យគណបក្សផ្សេងៗ ដែលពលរដ្ឋ មិនបានបោះឆ្នោតគាំទ្រ។ យើងពលរដ្ឋខ្មែរ នឹងមិនទទួលស្គាល់ រាល់កិច្ចសន្យា ឬកិច្ចព្រមព្រៀងទាំងឡាយណា រវាងរបប ហ៊ុន សែន … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment