Tag Archives: ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា គណៈកម្មាធិការព្រំដែនកម្ពុជា

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ថ្កោលទោស​រដ្ឋាភិបាល ​ដែល​បង្ខំ​បោះ​បង្គោល​ព្រំដែន ​កម្ពុជា-​វៀតណាម

(ដោយ អាស៊ីសេរី RFA / 14-11-2017) ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​បង្ខំ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា គ្មាន​ឯកភាព​ជាតិ និង​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ។ អង្គការ​ដដែល​បាន​បង្ហាញ​ទៀត​ថា សកម្មភាព​បែប​នេះ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចាត់​ទុក​សកម្មភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បង្ខំ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ថា បាន​អនុវត្ត​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ និង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា បាន​ចាត់​ទុក​ការ​ប្ដេជ្ញា​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ុងហ៊្វុក (Nguyen … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

ក្រុមឃ្លាំមើល ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែន​កម្ពុជា-វៀតណាម ពេលកម្ពុជា មានវិបត្តិនយោបាយធ្ងន់ធ្ងរ

សេចក្តីថ្លែងការណ៍៖ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈ កម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈកម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ។ ទង្វើនេះ ធ្វើឡើងដោយផ្ទុយពីសុឆន្ទៈរបស់ពលរដ្ឋខ្មែរ ផ្ទុយពីទំនៀមទម្លាប់អន្តរជាតិ និងផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយជាការធ្វើឡើងដោយរំលោភយន្តការរបស់រដ្ឋសភា ក្នុងសង្គមប្រជាធិបតេយ្យ។ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) បានរំលឹកឡើងវីញថា ប្រទេសទាំងពីរ ប្តេជ្ញានឹងបញ្ចប់ការបោះបង្គោលព្រំដែន ឲ្យរួចរាល់នៅឆ្នាំ២០១៨។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្នុងជំនួបរបស់មេដឹកនាំប្រទេសទាំងពីរ … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ស្នើ​ឲ្យ​ផ្អាក ​ការ​បោះ​បង្គោល​ព្រំដែន​ កម្ពុជា-វៀតណាម ជាបន្ទាន់

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមបញ្ជាក់ជំហរថា «យើងមិនដែលទទួលស្គាល់ ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម តាម សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ឆ្នាំ២០០៥ ទេ»។ ការបោះបង្គោលព្រំដែនថ្មី តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះ ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី តាមបណ្តោយព្រំដែនគោក ទៅខាងភាគីវៀតណាម យ៉ាងពិតប្រាកដ។ ពលរដ្ឋខ្មែរ នៅតាមបណ្តោយព្រំដែន គឺជាសាក្សីរស់ ដែលបានបញ្ជាក់ជាហូរហែរថា ដីស្រែចំការរបស់ពួកគាត់ ត្រូវបានរអិតចូលក្នុងទឹកដី វៀតណាម ក្រោយការបោះបង្គោលព្រំដែន ក្នុងនោះសូម្បីតែភូមិកំណើត លោក ហេង សំរិន ប្រធានរដ្ឋសភា គឺភូមិអន្លុងជ្រៃ និង ថ្លុកត្រាច ស្រុកពញាក្រែក ត្បូងឃ្មុំ ក៏ត្រូវបានដោះដូរភូមិខ្មែរចំនួន ២ នៅស្រុកមេមត់ ទៅឲ្យ វៀតណាម។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

សហរដ្ឋអាមេរិក និង អឺរ៉ុប ប្រឆាំងជំទាស់​ការចាប់ខ្លួន លោក កឹម សុខា ដោយហៅចំណាត់ការរបស់ ហ៊ុន សែន ថាជាដំណើរនយោបាយដ៏គ្រោះថ្នាក់

សហរដ្ឋអាមេរិក និង អឺរ៉ុប ប្រឆាំងជំទាស់​ការចាប់ខ្លួន លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលធ្វើឡើងដោយអាជ្ញាធររដ្ឋាភិបាល ហ៊ុន សែន កាលពីយប់​រំលងអាធ្រាត ចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិគ្រឹះរបស់លោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ។ (VOA, 04-9-2017ដោយ សុខ ខេមរា) វ៉ាស៊ីនតោន — អាមេរិក​ និង ​អឺរ៉ុប ​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន ​លោក​ កឹម សុខា​ មេដឹកនាំ​ក្រុម​ជំទាស់ ដោយ​បាន​ដាក់​សំណួរ ​ទៅលើ​ដំណើរការ ​និង​ភាព​ដែល​អាច​ជឿ​ទុកចិត្ត​បាន ​ចំពោះ​ការ​បោះឆ្នោត​ ដោយ​សេរី និង​យុត្តិធម៌​ នៅក្នុង​ឆ្នាំ​ … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា គឺជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ សេចក្តីថ្លែងការណ៍ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា ជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ (សូមចុចត្រង់នេះអានលំអិត!) ដោយផ្អែកលើមូលដ្ឋានច្បាប់ រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន បានធ្វើសច្ចាប្រណិធាន និង ប្តេជ្ញាយ៉ាងមុតមាំថា គោរពខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញរបស់កម្ពុជា គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង គោរពអនុសញ្ញា កតិការសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរបស់ អង្គការសហប្រជាជាតិ អ.ស.ប (UN) ហើយនិងអង្គការអន្តរជាតិនានា ដែលជាមាគ៌ារបស់កម្ពុជា ធានាឲ្យបានចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋពេញលញ។ ដោយកត់សម្គាល់ឃើញថា រដ្ឋាភិបាលសព្វថ្ងៃ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ក្រុមឃ្លាំមើល ថាជាអំពើក្បត់ជាតិ ករណីរដ្ឋាភិបាល ហ៊ុន សែន អនុវត្តសន្ធិសញ្ញាព្រំដែនថ្មី ធ្វើឲ្យភូមិកំណើត ហេង សំរិន និងតំបន់ព្រំដែនឯទៀត ធ្លាក់ចូលក្នុងទឹកដី យួន

កន្លងមក ក្រុមអ្នកជំនាញការព្រំដែនខ្មែរ នៅប្រទេសបារាំង និង ក្រុមប្រឹក្សាឃ្លំាមើលកម្ពុជា បានប្រឆាំងជំទាស់ដាច់អហង្កា ចំពោះរដ្ឋាភិបាល ហ៊ុន សែន និង រដ្ឋសភា ជាដើមផង បានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាព្រំដែនខុសច្បា​ប់ ឆ្នាំ១៩៨៥ ព្រំទាំងផែនទីអម «បោះពុម្ពនៅវៀតណាម» នៃសន្ធិសញ្ញានោះផង។ ក្រុមការងារពិគ្រោះយោបល់កិច្ចការព្រំដែន នៅតែរក្សាជំហរ ជំទាស់ការបោះបង្គោលព្រំដែនថ្មី ពីព្រោះថា វាធ្វើឲ្យកម្ពុជាខាតបង់ទឹកដីខ្មែរ ខាតបង់ព្រំដែនគោក ចន្លោះពី ៤០០០ គ.ម.ក្រឡា ទៅ ៦០០០ គ.ម.ក្រឡា (ឯកសារព្រំដែនខ្មែរ ស៊ាន ប៉េងសែ)។ ជាក់ស្តែងភូមិកំណើត លោក ហេង សំរិន នៅភូមិថ្លុកត្រាច ឃុំកក់ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

សុខ ទូច ទទួលស្គាល់ថា ភូមិកំណើតសម្តេច ហេង សំរិន ស្ថិតក្នុងទឹកដី វៀតណាម

ភូមិកំណើត លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ស្ថិតនៅជាប់ព្រំដែន កម្ពុជា-វៀតណាម បានកាត់មួយចំរៀកទៅឲ្យ វៀតណាម ក្រោយបោះបង្គោលព្រំដែនថ្មី តាមសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥។ ភូមិកំណើត លោក ហេង។ ភូមិកំណើតរបស់លោក នៅភូមិអន្លុងជ្រៃ និង ថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ពីមុននៅក្នុង ខេត្តកំពង់ចាម)។ (ដោយ ម៉ែន ណាត) លោក សុខ ទូច៖​ សម្តេច ហេង សំរិន ទេជាអ្នកយកដីវៀតណាមនៅ (VOD News, ដោយ លោក ពៅ មេត្តា​​, … Continue reading

Posted in Nokor | Tagged , , , , , , , , , , , | Leave a comment