Tag Archives: គណបក្សសង្គ្រោះជាតិ

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នូវខ្លឹមសារ ៣ ចំណុច ដើម្បី​ការពារ​ជំហរ​ពលរដ្ឋ​ម្ចាស់ឆ្នោត

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូន​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ដោយពិនិត្យឃើញថា រដ្ឋាភិបាល ហ៊ុន សែន រំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ និងកែប្រែច្បាប់ថ្មីដើម្បីអនុវត្តទៅលើរំលាយគណបក្សនយោបាយ ហើយនិដកហូតអាសនៈរដ្ឋសភា ពីគណបក្សនយោបាយ ទៅបែងចែកឲ្យគណបក្សផ្សេង តាមតែអំពើចិត្ត ដែលធ្វើឲ្យច្បាប់ធាក់ថយក្រោយ ហើយធ្វើឲ្យកម្ពុជា ក្លាយទៅជារបបផ្តាច់ការ។ ដោយរំលឹកឡើងវិញ ចំពោះការចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាការធ្វើឡើងដោយគ្មានដីកាពីតុលាការ, ខុសនីតិវិធីរដ្ឋបាល និង រំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ ។ ដោយពិនិត្យឃើញថា តុលាការកំពូល នឹងធ្វើការជំនុំជម្រះ នូវសំណុំរឿងរំលាយ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការបង្គាប់បញ្ជា … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

ផែនការទុច្ចរិតរបស់ ហ៊ុន សែន គ្រោងរំលាយបក្សប្រឆាំង ធ្វើឲ្យសុខភាពខ្សោយ ចង្វាក់​បេះដូងមិនប្រក្រតី និងសំពាធឈាមឡើងខ្ពស់

(CWCI Cambodia / 07-11-2017) – សារមន្ត្រី អំពីផែនការថោកទាប របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការកំចាត់បក្សប្រឆាំង និងចាត់ការមន្ត្រីបក្សប្រឆាំងជាង ១០០ នាក់ ក្នុងបញ្ជីខ្មៅ ដែលក្រសួងមហាផ្ទៃ បញ្ចេញឲ្យកាសែត Fresh News ចុះផ្សាយ ថ្ងៃទី០៦ ខែវិច្ឆិកា ២០១៧ ម្សិលមិញនេះ។ សូមចុះផ្សាយខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ #សារមន្រ្តី៖ បែកធ្លាយព័ត៌មានផ្ទៃក្នុងរបស់ គណបក្សប្រជាជន!​ *តាម​ការអោយដឹងរបស់ជួរ គណបក្សប្រជាជន បានអោយដឹងថា តាមពិតក្នុងរយៈមួយរយៈចុងក្រោយនេះ មហាអំណាច ចិន មានគោលបំណងផ្តាច់ទំនាក់ទំនង ជាមួយរដ្ឋាភិបាលកម្ពុជាហើយ ប្រសិន​បើលោក ហ៊ុន សែន … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

លិខិត​ក្លែងក្លាយ​បាន​បែកធ្លាយ ​ពេលបក្ស​សង្គ្រោះជាតិ ​មិន​ចុះ​សម្រុង​គ្នា ​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា ហើយលោក សម រង្ស៊ី ថាលោក ម៉ៅ មុន្នីវណ្ណ មានផែនការធ្វើបក្សប្រហារ

វីដេអូថ្មីស្រឡាងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានហៅឈ្មោះចំៗ ទៅតំណាងរាស្រ្ត លោក ម៉ៅ មុន្នីវណ្ណ ថាមានផែនការធ្វើបក្សប្រហារ នៅក្នុងបក្សសង្គ្រោះជាតិ តាមសេណារីយ៉ូរបស់លោក ហ៊ុន សែន។ ហើយនៅក្នុងបណ្តាញសង្គម ក៏បានបង្ហាញឈ្មោះមន្រ្តីជាន់ខ្ពស់ នៃខុទ្ធការល័យរបស់លោក កឹម សុខា ថាបានត្រូវដងត្រូវផ្លែជាមួយលោក ម៉ៅ មន្នីវណ្ណ ក្នុងផែនការទុច្ចរឹតនេះ។ (ដោយ នគរ /៣០ តុលា ២០១៧) (RFI, ដោយ វ៉ា សំណព្វ / ៣០ តុលា ២០១៧) លោក ​កឹម សុខា ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

អង្គការ​អន្តរជាតិ​ ស្នើ​អាមេរិក អឺរ៉ុប និងពិភពលោក ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រដ្ឋាភិបាល ហ៊ុន សែន ​ដែល​ប៉ុនប៉ង​រំលាយ ​បក្ស​ប្រឆាំង

អង្គការ​ធំៗ​ ២ រ​បស់​អន្តរជាតិ កំពុង​រួមគ្នា​ ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន និង ស្នើ​ឲ្យ​ពិភពលោក​ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​កាច់​ផ្ដាច់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ផ្សេង ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការប៉ុនប៉ង​រំលាយ ​គណបក្ស​ប្រឆាំង ។ (ដោយវិទ្យុអាស៊ីសេរី, RFA, 07-10-2017) អង្គការ​ធំៗ​ទាំងពីរ​នោះ គឺ​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) និង អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​សុទ្ធតែ​មើល ឃើញ​នូវ​គ្រោះថ្នាក់ នៃ​ការដឹកនាំ​ប្រទេស​កម្ពុជា ទៅ​រក​របប​ផ្ដាច់ការ ដែល​ពិភពលោក​មិន​អាច​អត់ឱន​ឲ្យ​បាន ជាពិសេស​ចំណាត់​ការ​ចុងក្រោយ ដែល​ចង់​រំលាយ​គណបក្សប្រឆាំង។ អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness ប្រាប់​ឲ្យ​អន្តរជាតិ ដាក់ទណ្ឌកម្ម​កម្ពុជា ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

លោក រ៉ុង ឈុន នឹងដើរចេញពី គ.ជ.ប បើសិនបក្សប្រឆាំង CNRP ត្រូវបានលោក ហ៊ុន សែន រំលាយ

(អត្ថបទដោយ ម៉ែន ណាត / ១៣ កញ្ញា ២០១៧) «ខ្ញុំនឹងដើរចេញពី គ.ជ.ប. បើសិនគណបក្សប្រឆាំង CNRP ត្រូវបានលោក ហ៊ុន សែន រំលាយ»។ នេះគឺជាសំដីរបស់លោក រ៉ុង ឈុន សមាជិក គ.ជ.ប ១រូប ក្នុងចំណោមសមាជិកទាំង ៩ រូប ត្រូវបានសារព័ត៌មាននានា និង ក្រុមចម្រុះក្នុងបណ្តាញសង្គម លើកឡើងជាប្រធានបទយ៉ាងសំខាន់ ចំពេលដែលគណបក្សសង្គ្រោះជាតិ (CNRP) ទទួលរងការវាយប្រហារផ្ទួនៗ ពីគណបក្សកាន់អំណាច របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាគណបក្សកុម្មុយនីស្ត បន្តតំណែលពីក្រុមកខ្មែរក្រហម បច្ចុប្បន្នហៅថា «គណបក្សប្រជាជនកម្ពុជា»។ ការថ្លែងរបស់លោក រ៉ុង … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

រដ្ឋាភិបាលចិន គាំទ្រ​ការ​ចាប់​លោក កឹម សុខា នាំ​ឲ្យ​មាន​ការ​បារម្ភខ្លាំង​ អំពី​ការ​បង្ក្រាប​អ្នក​ប្រឆាំង

ការ​ចាប់​ខ្លួន​ប្រធាន ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា នោះ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល ​ដល់​សហគមន៍​ជាតិ និង​អន្តរ​ជាតិ ក្នុង​នោះ​ក៏​មាន​ទាំង​ប្រទេស​មហា​អំណាច និង​ប្រទេស​ម្ចាស់​ជំនួយ ​របស់​កម្ពុជាផង​ដែរ។ (RFA, 07-9-2017, ដោយ យង់ ចាន់តារា) សហគមន៍​អន្តរជាតិ​ បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ និង​ជា​បន្តបន្ទាប់ ព្រម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង ​លោក កឹម សុខា ជា​បន្ទាន់ លើកលែង​តែ​ប្រទេស ​ចិន មួយ​តែ​ប៉ុណ្ណោះ ​ដែល​បាន​បង្ហាញ​ការ​គាំទ្រ ​ចំពោះ​ចំណាត់ការ​ របស់​រដ្ឋាភិបាល​កម្ពុជា។ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា ការ​គាំទ្រ​របស់​ចិន នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ កាន់​តែ​ហ៊ាន​ធ្វើ​សកម្មភាព​បង្ក្រាប​អ្នក​មាន​ទស្សនៈ ​មិន​ស្រប​នឹង​ខ្លួន​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ … Continue reading

Posted in Nokor | Tagged , , , | Leave a comment

សម រង្ស៊ី ថា​រដ្ឋាភិបាល​ ហ៊ុន សែន ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ ដឹកនាំតាមរូបភាពប្រជាធិបតេយ្យក្លែងក្លាយ និង នីតិរដ្ឋក្លែងក្លាយ

លោក សម រង្ស៊ី ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ធ្ងន់ៗតាមរយៈវីដេអូគ្លីបរបស់លោក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នេះ ដោយឲ្យឈ្មោះថា «ហ៊ុន សែន និងពួកគេ ធ្វើរដ្ឋប្រហារដ្ឋធម្មនុញ្ញ ហើយដឹកនាំប្រទេសតាមរូបភាពប្រជាធិបតេយ្យក្លែងក្លាយ នីតិរដ្ឋក្លែងក្លាយ និង​ការអភិវឌ្ឍក្លែងក្លាយ»។   បញ្ជាក់៖ លោក សម រង្ស៊ី បានលាលែងពីប្រធាន គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីការព្រមានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ថាប្តឹងរូបលោក ឡើងតុលាការបន្ថែមលើសំណុំរឿងជាច្រើនទៀត ដោយគំរាមរឹបអូសគេហដ្ឋាន នៅចាក់អង្រែលើ និង ដីធ្លីមួយកន្លែង នៅក្រុងព្រះសីហនុ ដើម្បីសងជំងឺចិត្តនាយករដ្ឋមន្រ្តី។ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment