Tag Archives: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ហ៊ុន សែន ថា​ការ​បោះឆ្នោត​ ​២០១៨​ ​នៅ​តែ​បន្ត​ បើ​ទោះ​ជា​សមាជិក គ.ជ.ប ៣ រូប ​លាលែង​​ និង​ការ​បញ្ឈប់​ជំនួយ​មួយ​ចំនួនក្តី

(VOA, ដោយ នៅ វណ្ណារិន 22 វិច្ឆិកា 2017) លោក​ ​ហ៊ុន សែន​ ​បាន​​ចំអក​ឱ្យ ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​ការលាលែង​របស់​ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ៣ ​រូប​មក​ពី​គណបក្ស​ជំទាស់​ ​គឺ​ជា​ការ​បង់​ខាត​របស់​បក្ស​នេះ​ ​ហើយ​ការ​កាត់​ជំនួយ​ ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ ​ឬ​ការ​ប្រកាស​មិន​បញ្ជូន​ ​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​ នា​ពេល​ខាង​មុខ​ ​ក៏​មិន​បាន​ប៉ះ​ពាល់​ពី​ភាព​ស្រប​ច្បាប់​នៃ ​ការ​បោះឆ្នោត​ នៅ​កម្ពុជាផងដែរ។​ ភ្នំពេញ — ក្រោយ​ការ​រំលាយ​ បក្សជំទាស់​គឺ គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ព្រមាន​ដាក់​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ ពី​បរ​ទេស​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ប្រកាស​ថា ​ការបោះឆ្នោត​នៅ​កម្ពុជា​ នឹង​ដំណើរការ​ទៅ​ជា​ធម្មតា ​ដោយ​គ្មាន​អ្វី​បញ្ឈប់​នោះ​ទេ។​ ​អ្នក​ឃ្លាំ​មើល​ការ​វិវត្តន៍​នយោបាយ​ ​លើក​ឡើង​ថា​ … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

សមាជិក គ.ជ.ប ពីកូតារបស់គណបក្សប្រឆាំង (CNRP) ៣ រូប ប្រកាសលាលែង និង ១ រូប ចូលដៃជាមួយ ហ៊ុន សែន

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពីខាងកូតា របស់គណបក្សសង្គ្រោះជាតិ (CNRP) ចំនួន ៣ រូប ក្នុងចំណោម ៤ រូប សម្រេចលាលែង នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ក្រោយពីសាលដីកា របស់តុលាការកំពូល ប្រកាសរំលាយគណបក្សនេះ កាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងទៅ ដែលកើតឡើង ១ ថ្ងៃ បន្ទាប់តុលាការកំពូល ជំនុំជម្រះ រឿងក្តីរបសគណបក្សប្រឆាំងដ៏ធំមួយនេះ។ សមាសភាពសមាជិក គ.ជ.ប ប្រកាសលាលែង រួមមាន៖ ១. លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ២. លោក រ៉ុង ឈុន … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

លោក រ៉ុង ឈុន បញ្ជាក់ជំហរជាថ្មីថា «លាឈប់ពី គ.ជ.ប បើសិនតុលាការកំពូល ចេញសាលក្រមថា រំលាយបក្សប្រឆាំង»

(អត្ថបទដោយ ម៉ែន ណាត / ១៥ វិច្ឆិកា ២០១៧) នៅពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវរងការប្តឹងប្តល់ពីក្រសួងមហាផ្ទៃ ទៅកាន់តុលាការកំពូល ដើម្បីស្នើរំលាយគណបក្សនេះ ធ្វើមានសំណួរជាច្រើន ជុំវិញផលប៉ះពាល់ដល់អព្យាក្រឹតភាព របស់ស្ថានប័នបោះឆ្នោតជាតិ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា តើត្រូវដើរតួនាទី គ.ជ.ប សព្វថ្ងៃនេះឯករាជ្យ អព្យាក្រឹឹតឬទេ? តើ គ.ជ.ប បច្ចុប្បន្ន នឹងដូចគ្នា គ.ជ.ប ពីអាណត្តិមុនៗ ដែលគ្រាន់តែជាស្ថាបប័នប្រថាប់ត្រា តាមការចង់បានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ឬយ៉ាងណា? លោក រ៉ុង ឈុន សមាជិក ១ រូប ក្នុងចំណោមសមាជិកទាំង ៩ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment