Tag Archives: គណៈកម្មាធិការព្រំដែនកម្ពុជា

គណៈកម្មាធិការព្រំដែនកម្ពុជា ទាមទារឲ្យ ហ៊ុន សែន លុបចោលសន្ធិសញ្ញានានា ដែលនាំឲ្យកម្ពុជា ខាតបង់ព្រំដែន និងប្រជុំ កោះត្រល់

គណៈកម្មាធិការព្រំដែនកម្ពុជា ទាមទារឲ្យ ហ៊ុន សែន លុបចោលសន្ធិសញ្ញានានា ដែលនាំឲ្យកម្ពុជា ខាតបង់ព្រំដែន និងប្រជុំ កោះត្រល់ គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលទាំងអស់នូវកិច្ចព្រមព្រៀង នយោបាយ និងទឹកដី ជាមួយ​វៀតណាម ដែលធ្វើឡើងកាលពី ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ដើម្បីការពារអធិបតេយ្យរបស់កម្ពុជា មិនឲ្យបាត់បង់ទៅ វៀតណាម។ ការទាមទាររបស់ក្រុមនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ថ្លែងនៅចំពោះក្រុមអ្នកគាំទ្ររបស់លោក ក្នុងប្រទេសអូស្ត្រាលីកាល ពីពាក់កណ្តាលខែមីនា ថារដ្ឋធម្មនុញ្ញកម្ពុជា មានចំនុចខ្សោយពីរ ដែលលំបាកតវ៉ា ជាមួយប្រទេសជិតខាង។ ចំនុចខ្សោយទី១ នៃរដ្ឋធម្មនុញ្ញ គឺការកំណត់ចន្លោះឆ្នាំ១៩៣៣ និង១៩៥៣ នៃការធ្វើផែនទីកម្ពុជា ហើយ ទី២ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

បណ្ឌិត ឌី ការេត បញ្ជាក់អំពី​រដ្ឋធម្មនុញ្ញ «មាត្រា២», ព្រំដែនដីគោក ​និង កោះត្រល់ ប្រឆាំងជំទាស់នឹង​ការអះអាង​របស់ ហ៊ុន សែន

  លោកបណ្ឌិត ឌី ការេត បញ្ជាក់អំពី​រដ្ឋធម្មនុញ្ញ (មាត្រា២), ព្រំដែនដីគោក ​និង កោះត្រល់ នៃបូរណភាពទឹកដីខ្មែរ ប្រឆាំងជំទាស់នឹងការអះអាងរបស់ ហ៊ុន សែន ថ្មីៗនេះ! កាលពីថ្ងៃទី ១៧ ខែមីនា ២០១៨ នៅចំពោះមុខពលរដ្ឋខ្មែរ នៅអូស្ត្រាលី នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា (ឆ្នាំ១៩៩៣) ​មានចំណុចខ្សោយ ២ ជាហេតុនាំឲ្យពិបាក ក្នុង​ការតវ៉ា លើបញ្ហាទឹកដី ជាមួយ​ប្រទេសជិតខាង ហើយគាត់ត្រូវប្រឹងប្រែងរក្សាទឹកដី បន្សល់​​ដោយសម្តេច នរោត្តម សីហនុ និងត្រូវប្រឹងបោះបង្គោលព្រំដែន ឲ្យបានរឹងមាំ។ ហ៊ុន សែន … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើលោក ឌី ការេត ជាបេក្ខភាពប្រធានថ្មី គណៈកម្មាធិការព្រំដែនកម្ពុជា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ផ្ញើជូនលោកបណ្ឌិត ឌី ការេត ប្រធានស្តីទីនៃ គណៈកម្មាធិការព្រំដែនកម្ពុជាប្រទេសបារាំង និងពិភពលោក អំពីការជ្រើសរើសថ្នាក់ដឹកនាំថ្មី (អាចទាញយកលិខិតនេះ) ………………….. ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានកិត្តិយសសូមសរសេរលិខិតមួយច្បាប់នេះ ផ្ញើជូនចំពោះសមាជិក​សមាជិកា​នៃ គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង និងពិភពលោក ខណៈពេលគណៈកម្មាធិការព្រំដែននេះ រៀបចំជ្រើសរើសថ្នាក់ដឹកនាំថ្មី នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៨ ដើម្បីបន្តបេសកកម្មរបស់ លោក ស៊ាន ប៉េងសែ ដែលបានទទួលមរណភាព កាលពីចុងខែមករា ឆ្នាំ២០១៨ កន្លងទៅ «ក្នុងការការពារបូរភាពទឹកដីខ្មែរ ប្រឆាំងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ផែនទីខុសច្បាប់ និងឯកសារខុសច្បាប់នានា ដែលធ្វើឡើងដោយរបប ហ៊ុន សែន សព្វថ្ងៃ»។ ក្រុមប្រឹក្សារបស់យើងខ្ញុំ យល់ស្របជាមួយសមាជិកមួយចំនួននៃ គណៈកម្មាធិការព្រំដែន … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

«កូនកើតមុនឪ» បើតាម វ៉ា គឹមហុង ថ្លែងថា«បារាំង គូសផែនទី ដាក់ភូមិកំណើត ហេង សំរិន ទៅក្នុងទឹកដីយួន»!

លោក វ៉ា គឹមហុង បានក្រឡះសំដីអំពីរឿងដោះដូរភូមិកំណើតលោក ហេង សំរិន ថា «គ្មាន ការដោះដូរ ទេ» ប៉ុន្តែលោក ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជា មានគោលការណ៍ «រកទីតាំង ផ្សេង មកដោះដូរជាមួយ វៀតណាម» ស្របតាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី១៨-២០ ខែតុលា ២០១៦ កន្លងទៅ។ លោក វ៉ា គឹមហុង បន្តនិយាយកុហកថា «អាណានិគមបារាំង គូសផែនទី ដាក់ភូមិកំណើតលោក ហេង សំរិន ទៅក្នុងទឹកដីយួន»។ ការថ្ងែងរបស់លោក វ៉ា គឹមហុង នេះមានន័យថា «កូនកើតមុនឪ»។ គួសបញ្ជាក់ថា អាណានិគមបារាំង … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment