Tag Archives: គ.ជ.ប

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឲ្យពលរដ្ឋ និងមន្រ្តីរាជការ ធ្វើពហិការ កុំដាក់ពាក្យបម្រើជាមន្រ្តីបោះឆ្នោត គជប

សេចក្តីអំពាវនាវរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ «ពលរដ្ឋ និងមន្រ្តីរាជការ ចូរធ្វើពហិការ កុំដាក់ពាក្យជាមន្រ្តីបោះឆ្នោត តាមការជូនដំណឹង គជប» (សូមចុចត្រង់នេះ) បានឃើញសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្តីពីការជ្រើសរើសមន្រ្តីកិច្ចសន្យារយៈពេលខ្លីជាង ១៣ ម៉ឺននាក់ សម្រាប់ការបោះឆ្នាតិជាតិ ខែកក្កដាខាងមុខនេះ លិខិតលេខ ០៥៧ គ.ជ.ប/សជណ ចុះថ្ងៃ០៨ មិថុនា ២០១៨។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពិនិត្យឃើញថា ការបោះឆ្នោតជាតិ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨ មិនអាចជាការបោះឆ្នោត តាមគន្លងលទ្ធិប្រជាធិបតេយ្យបានទេ ប៉ុន្តែវាជាការបោះឆ្នោតទៅតាមការចង់បាន​​របស់លោក ហ៊ុន សែន ដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ និងរំលោភ​បំពានសេចក្តីទុកចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតរួចទៅហើយ ហើយបង្កភាពអាមាស នៅលើឆាកអន្តរជាតិ តាមរយៈការដាក់ទណ្ឌកម្មមន្រ្តីគ្រាក់ៗក្នុងរបប ហ៊ុន សែន … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

មន្រ្តីឧត្តមគតិនិយម លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប ត្រូវបានក្រសួងអប់រំ លុបឈ្មោះចេញពីមន្រ្តីក្របខ័ណ្ឌ​យ៉ាងអយុត្តិធម៌

អតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ត្រូវបានក្រសួងអប់រំយុវជន និងកីឡា ប្រកាសលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ដោយរំលោភច្បាប់ និងតាមទំនើងចិត្ត ក្រោយពេលលោក ដាក់ពាក្យចូលបម្រើការងារ នៅកន្លែងចាស់វិញ តាមនីតិវិធី និងបទដ្ឋានការងារយ៉ាងណាក្តី។ លោក រ៉ុង ឈុន បញ្ជាក់ថា «កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ខ្ញុំបានដាក់ពាក្យ សុំចូលបម្រើការងារចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ»។ លោក បន្ថែមថា «ប្រកាសរបស់ក្រសួងអប់រំ ចុះហត្ថលេខាដោយរដ្ឋមន្រ្តី ហង់ ជួនណារ៉ុន លិខិតលេខ ១២៣ អយក.ប្រក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ត្រង់ប្រការ១ បានចោទប្រកាន់មកលើរូបខ្ញុំ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

លោក រ៉ុង ឈុន បញ្ជាក់ជំហរជាថ្មីថា «លាឈប់ពី គ.ជ.ប បើសិនតុលាការកំពូល ចេញសាលក្រមថា រំលាយបក្សប្រឆាំង»

(អត្ថបទដោយ ម៉ែន ណាត / ១៥ វិច្ឆិកា ២០១៧) នៅពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវរងការប្តឹងប្តល់ពីក្រសួងមហាផ្ទៃ ទៅកាន់តុលាការកំពូល ដើម្បីស្នើរំលាយគណបក្សនេះ ធ្វើមានសំណួរជាច្រើន ជុំវិញផលប៉ះពាល់ដល់អព្យាក្រឹតភាព របស់ស្ថានប័នបោះឆ្នោតជាតិ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា តើត្រូវដើរតួនាទី គ.ជ.ប សព្វថ្ងៃនេះឯករាជ្យ អព្យាក្រឹឹតឬទេ? តើ គ.ជ.ប បច្ចុប្បន្ន នឹងដូចគ្នា គ.ជ.ប ពីអាណត្តិមុនៗ ដែលគ្រាន់តែជាស្ថាបប័នប្រថាប់ត្រា តាមការចង់បានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ឬយ៉ាងណា? លោក រ៉ុង ឈុន សមាជិក ១ រូប ក្នុងចំណោមសមាជិកទាំង ៩ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment