Tag Archives: ប៉ាង សុខឿន

បែកធ្លាយរឿងនាង ហ៊ុន ម៉ាលី កូនស្រីរបស់ ហ៊ុន សែន តម្កល់លុយ​ជាង ៤២ លានដុល្លារ​​​ក្នុងធនាគារ​​បរទេស HSBC

លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងសព្វថ្ងៃជាតំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសស៊ុយអែត បានផ្សព្វផ្សាយឯកសារ មានចំនួនទឹកប្រាក់រាប់លានដុល្លារអាមេរិក របស់នាង ហ៊ុន ម៉ាលី (កូនស្រីរបស់លោក ហ៊ុន សែន មេដឹកនាំរបប ហ៊ុន សែន) ជាមួយប្តីរបស់នាងគឺ សុខ ពុទ្ធិវុធ (កូនប្រុសរបស់ខ្មោចលោក សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី) ដែលផ្ញើនៅធនាគារបរទេស ឈ្មោះ HSBC ។ លោក បានសរសេរលើទំព័រហ្វេសប៊ុក យ៉ាងខ្លីថា «ពូជលួចជាតិ៖ ជាង ៤២ លានដុល្លារ ទាំងនៅក្មេងខ្ចី!»។ … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

ហ៊ុន សែន ប្រតិកម្មខ្លាំងៗតបទៅ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោត ថាជាការ​«ឆោតល្ងង់ណាស់»

ប៉ុន្មានថ្ងៃនេះ មន្រ្តីជាន់ខ្ពស់ក្នុងរបប ហ៊ុន សែន រួមទាំងលោក ហ៊ុន សែន បានប្រតិកម្មផ្ទួនៗគ្នាជាបន្តបន្ទាប់ ប្រឆាំងនឹងសេចក្តីអំពាវនាវរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលលើកទឹកចិត្តពលរដ្ឋខ្មែរ ឲ្យធ្វើពហិការការបោះឆ្នោតជាតិ ថ្ងែទី២៩ ខែកក្កដា ឆ្នាំ២០១៨ បើសិនជាគ្មានវត្តមាន គណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមប្រកួតប្រជែងទេនោះ។ លោក ហ៊ុន សែន បានប្រតិកម្មក្នុងរឿងនេះ នៅថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០១៨ គឺពេលដែលលោក សំណេះសំណាលជាមួយក្រុមកម្មករ ជាង ១ ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ។ ហ៊ុន សែន ប្រតិកម្មថា ការអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោត ជាការ «ឆោតល្ងង់» (VOD News: … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី បដិសេធដំណើរទស្សនកិច្ចរបស់ ហ៊ុន សែន ចូលទឹកដីអូស្រ្តាលី

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី បដិសេធដំណើរទស្សនកិច្ចរបស់ ហ៊ុន សែន ចូលទឹកដីអូស្រ្តាលី ករណីគំរាមកំហែងហិង្សា មុនកិច្ចប្រជុំកំពូល​ ASEAN-Australia (ទាញយកលិខិតជាភាសាអង់គ្លេស) ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ញើលិខិត(អេឡិចត្រូនិច) ទៅក្រសួងការបរទេសអូស្រ្តាលី ស្ថានទូតអូស្ត្រាលី​​នៅភ្នំពេញ និង​បណ្តាប្រទេសមួយចំនួន ក្នុងទ្វីអឺរ៉ុប (ន័រវេស៍, ដាណាម៉ាក, ស៊ុយអែត, អាល្លឺម៉ង និង បារាំង) ដោយមានភ្ចាប់ឯកសារឯទៀត ស្តីអំពីលោក ហ៊ុន សែន គំរាមកំហែង និងធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្នុងស្រុក មិនស្ងប់ចិត្ត ហើយថែមទាំងតាមគំរាមកំហែងពលរដ្ឋខ្មែរ នៅអូស្ត្រាលីទៀតថា «បើដុតរូបទីងមោង ហ៊ុន សែន {ពេលបាតុកម្មតវ៉ា}! អញ តាមវាយដល់ផ្ទះ» នៅមុនកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី (ASEAN-Australia) ពាក់កណ្តាលខែមីនា … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មិនទទួលស្គាល់​ការបោះឆ្នោត​​​ព្រឹទ្ធសភា

សេចក្តីថ្លែងការណ៍ មិនទទួលស្គាល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមច្រានចោលទាំងស្រុងនូវ ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ធ្វើឡើងដោយមិនស្របច្បាប់ និងមិនស្របតាមឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត។ បុព្វហេតុគឺ អង្គបោះឆ្នោតចំនួន ៥០៦២ រូប (តំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំសង្កាត់) មកពីគណបក្សសង្គ្រោះជាតិ ដែលបានជ្រើសរើស​ដោយឆន្ទៈពលរដ្ឋពិតប្រាកដនោះ ត្រូវបានរបបប ហ៊ុន សែន រំលាយចោល ទាំង​បំពានរដ្ឋធម្មនុញ្ញ និងឆក់ប្លន់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយរឹបអូស​យកអាសនៈទាំងអស់ពី​ បក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សសផ្សេងៗ តាមតែអំពើចិត្ត។ របបដឹកនាំរបស់លោក ហ៊ុន សែន មិនមែនជារដ្ឋាភិបាល ជារដ្ឋសភា និងព្រឹទ្ធសភា ដែលស្របច្បាប់ទៀតឡើយ បើផ្អែកតាមខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បដិសេធការចោទប្រកាន់​ពីរបប ហ៊ុន សែន និង បន្តលើកទឹកចិត្ត​ឲ្យពលរដ្ឋ ធ្វើពហិការ​ការបោះឆ្នោត ខែកក្កដា

សេចក្តីថ្លែងការណ៍ សេចក្តីអំពាវនាវរបស់​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា «ស្តីពីការអំពាវនាវឲ្យពលរដ្ឋខ្មែរ ធ្វើពហិការ កុំទៅបោះ​ឆ្នោត ខែកក្កដា» ដែលចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ បានឆ្កឹះចំលើចំណុចរសើបហើយ ធ្វើឲ្យមានប្រតិកម្មខ្លាំងៗ និងគំរាមកំហែងធ្ងន់ធ្ងរ​ពីរបប ហ៊ុន សែន តបមកក្រុមប្រឹក្សាវិញថា «ជាក្រុមឧទ្ទាម» ខណៈ​ពេលរបប ហ៊ុន សែន បានក្លាយជារបបខុសច្បាប់រួចហើយ តាំងពីថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២១៧។ យើងខ្ញុំសូមច្រានចោល​ចំពោះការចោទប្រកាន់នានា​មកលើ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​ ដែលធ្វើ​សកម្មភាព​​​ប្រកាន់ភ្ជាប់​នូវគោលការណ៍​គោរព​ច្បាប់ គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌ជនរងគ្រោះ ការពារបូរណភាពទឹកដី និងការពារផលប្រយោជន៍ជាតិជាធំ។ ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមបន្តលើកទឹកចិត្តពលរដ្ឋខ្មែរ ឲ្យប្រើសិទ្ធិស្របច្បាប់របស់ខ្លួន ដែលមាន​ចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដូច្នេះសូមមេត្តាកុំចាញ់សម្លុត កុំភ័យខ្លាចការគំរាមកំហែង ពីសំណាក់របបលោក ហ៊ុន … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយ​ចោទថា «ឧទ្ទាម និងធ្វើសកម្មភាព​ភេរវកម្ម» ប៉ុន្តែត្រូវបានច្រានចោល

របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយចោទប្រកាន់ថា «ជាក្រុមឧទ្ទាម និង ធ្វើសកម្មភាពភេរវកម្ម»។ ប៉ុន្តែនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានច្រានចោលការចោទប្រកាន់នានាពីរបប ហ៊ុន សែន ហើយថារបប ហ៊ុន សែន បានក្លាយជារបបខុសច្បាប់ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈពេលដែលតុលាការកំពូល​ ប្រកាសសាលក្រម រំលាយបក្សសង្គ្រោះជាតិ។ (សូមទាញយកសេចក្តីថ្លែងការណ៍ ឬអានអត្ថបទរូបភាពខាងក្រោម។) អ្នកឃ្លាំមើលកម្ពុជា អំពាវនាវទៅប្រជាពលរដ្ឋ កុំ​ចេញ​ទៅ​បោះ​ឆ្នោត​  បើ​គ្មាន​បក្ស​ប្រឆាំង​ចូល​រួម (VOD HotNews / 22-2-2018) រាជធានី​ភ្នំពេញ៖ … Continue reading

Posted in Nokor | Tagged , , , , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី ពិនិត្យ និងចាត់ការលើ ហ៊ុន សែន ករណីគំរាមកំហែងហិង្សា មុនកិច្ចប្រជុំកំពូល​អូស្ត្រាលី-អាស៊ាន

សេចក្តីប្រកាសព័ត៌មាន ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council International – CWCI) នឹងសរសេរលិខិតផ្លូវការ ផ្ញើជូនស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា, ន័រវ៉េស៍, ស៊ុយអែត, បារាំង, អាល្លឺម៉ង់ ក្រសួងការបរទេសអូស្ត្រាលី និងក្រសួងសន្តិសុខជាតិអូស្រ្តាលី រួមទាំងអង្គការអន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Organization- AIPO) និងអគ្គលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) ដើម្បីសំដែងក្តីព្រួយបារម្ភ ចំពោះសន្ទរកថាដ៏ហិង្សារបស់លោក ហ៊ុន សែន មេដឹកនាំកម្ពុជា បានថ្លែងគំរាមកំហែងដល់ពលរដ្ឋខ្មែរ-អូស្រ្តាលី ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រឆាំងនឹងសិទ្ធិជួបជុំសាធារណៈ និងសេរីភាពបញ្ចេញមតិដោយសន្តិវិធី ដែលការពារដោយច្បាប់ជាតិ, អាស៊ាន និង អង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment