Tag Archives: ផៃ ស៊ីផាន

របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយ​ចោទថា «ឧទ្ទាម និងធ្វើសកម្មភាព​ភេរវកម្ម» ប៉ុន្តែត្រូវបានច្រានចោល

របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយចោទប្រកាន់ថា «ជាក្រុមឧទ្ទាម និង ធ្វើសកម្មភាពភេរវកម្ម»។ ប៉ុន្តែនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានច្រានចោលការចោទប្រកាន់នានាពីរបប ហ៊ុន សែន ហើយថារបប ហ៊ុន សែន បានក្លាយជារបបខុសច្បាប់ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈពេលដែលតុលាការកំពូល​ ប្រកាសសាលក្រម រំលាយបក្សសង្គ្រោះជាតិ។ (សូមទាញយកសេចក្តីថ្លែងការណ៍ ឬអានអត្ថបទរូបភាពខាងក្រោម។) អ្នកឃ្លាំមើលកម្ពុជា អំពាវនាវទៅប្រជាពលរដ្ឋ កុំ​ចេញ​ទៅ​បោះ​ឆ្នោត​  បើ​គ្មាន​បក្ស​ប្រឆាំង​ចូល​រួម (VOD HotNews / 22-2-2018) រាជធានី​ភ្នំពេញ៖ … Continue reading

Posted in Nokor | Tagged , , , , , , , , , , | Leave a comment

តើលោក ស៊ាន ប៉េងសែ ជានរណា និងមានគុណសម្បត្តិអ្វីខ្លះ សម្រាប់ពលរដ្ឋខ្មែរ?

អតីត​អ្នក​ជំនាញ​ព្រំដែន​កម្ពុជា និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​សម័យ​សាធារណរដ្ឋ លោក ស៊ាន ប៉េងសែ ដែល​តែងតែ​រិះគន់​លោក ហ៊ុន សែន រឿង​ធ្វើ​ឲ្យ​បាត់​ទឹក​បាត់​ដី​បាត់​កោះ​ ទៅ​ប្រទេស​ជិតខាង បាន​ទទួល​មរណភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៣ ខែ​មករា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ (ដោយ តាំង សារ៉ាដា / RFA / 24-1-2018) ប្រជាពលរដ្ឋ​ខ្មែរ ​បាន​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​ការ​បាត់បង់​កុលបុត្រ​ខ្មែរ​មួយ​រូប​ទៀត ដែល​កាល​នៅ​មាន​ជីវិត​ បាន​ធ្វើ​កិច្ចការ​ជា​ច្រើន ​ដើម្បី​បុព្វហេតុ​ការពារ​ជាតិ ទឹកដី និង​ជាតិ​សាសន៍​របស់​ខ្លួន។ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ក្នុង​វេទិកា​ពិភាក្សា​ តាម​វិទ្យុ ប្រជាពលរដ្ឋ​ ក៏​បាន​ចាត់​ទុក​អ្នក​ជំនាញ​ព្រំដែន​រួប​នេះ ជា​វីរបុរស​ក្នុង​បេះដូង​ខ្មែរ។ តើ​លោក ស៊ាន … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

ផៃ ស៊ីផាន បដិសេធចំពោះព័ត៌មានបែកធ្លាយថា ហ៊ុន ម៉ាណែត ផ្ញើលុយរាប់រយលានដុល្លារ ក្នុងធនាគារ BNP របស់បារាំង

គេហទំព័រឈ្មោះ Pdachka បានដកស្រង់ជុំវិញប្រតិកម្មរបស់ ផៃ ស៊ីផាន បដិសេធ​ចំពោះព័ត៌មាន​ថា ហ៊ុន ម៉ាណែត លាក់លុយ​នៅធនាគារបារាំង។ សូមអានអត្ថបទទាំងស្រុងខាងក្រោម៖ នៅម៉ោង ១២ៈ៣៤ នាទី រសៀលថ្ងៃទី ៣០ តុលា ២០១៧ នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ ទីស្ដីការ​គណៈរដ្ឋមន្រ្តី បានចេញមុខ​ការពារត្រកូល ហ៊ុន រឿង​លាក់លុយ​នៅក្រៅប្រទេស ​រាប់រយ​លានដុល្លារ ហើយចាត់ទុកព័ត៌មាន​ដែលលោក ម៉ែន ណាត ចុះផ្សាយនោះថា ជារឿងបរិហារកេរ្តិ៍​​សាធារណៈ។ លោកនិយាយថា “យើងមិនដែលចាប់អារម្មណ៍ ទៅនឹងការរិះគន់នេះទេ ប៉ុន្តែយើង​សុំបំភ្លឺសាធារណជន​ថា​ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្រ្តី​កម្ពុជា … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ផៃ ស៊ីផាន, សុខ ឥសាន ដែលគាំទ្រ សុខ ទូច ក៏ត្រូវមានទោសពីបទសមគំនិត «សហចារី» ប្រើប្រាស់ទឹកដីខ្មែរ បម្រើមហិច្ឆតាយួន រឿងភូមិកំណើត ហេង សំរិន

តើនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទុកដាក់យ៉ាងណាចំពោះ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលហ៊ាននិយាយថា ភូមិកំណើតប្រធានរដ្ឋសភា ហេង សំរិន (ឃុំកក់ ពញាក្រែក ត្បូងឃ្មុំ) ស្ថិតនៅលើទឹកដី យួន ? តាមដំណឹងមកថាតា ហេង សំរិន និងសាច់ញាតិ សំដែងការខឹងសម្បា ចំពោះការលើកឡើងរបស់លោក សុខ ទូច ពីព្រោះទីនេោះ ជាស្រុកភូមិរបស់ពួកគេ តាំងពីបូរមបូរាណមក។ លោក សុខ ទូច លើកឡើងមកនោះ បានរំលោភមាត្រា២ និង មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ដែលមានទោសទណ្ឌ ស្មើនឹង អំពើក្បត់ជាតិ។ ដូចគ្នានេះដែរ ករណីលោក … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment