Tag Archives: ព្រំដែនខ្មែរយួន

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ស្នើ​ឲ្យ​ផ្អាក ​ការ​បោះ​បង្គោល​ព្រំដែន​ កម្ពុជា-វៀតណាម ជាបន្ទាន់

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមបញ្ជាក់ជំហរថា «យើងមិនដែលទទួលស្គាល់ ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម តាម សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ឆ្នាំ២០០៥ ទេ»។ ការបោះបង្គោលព្រំដែនថ្មី តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះ ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី តាមបណ្តោយព្រំដែនគោក ទៅខាងភាគីវៀតណាម យ៉ាងពិតប្រាកដ។ ពលរដ្ឋខ្មែរ នៅតាមបណ្តោយព្រំដែន គឺជាសាក្សីរស់ ដែលបានបញ្ជាក់ជាហូរហែរថា ដីស្រែចំការរបស់ពួកគាត់ ត្រូវបានរអិតចូលក្នុងទឹកដី វៀតណាម ក្រោយការបោះបង្គោលព្រំដែន ក្នុងនោះសូម្បីតែភូមិកំណើត លោក ហេង សំរិន ប្រធានរដ្ឋសភា គឺភូមិអន្លុងជ្រៃ និង ថ្លុកត្រាច ស្រុកពញាក្រែក ត្បូងឃ្មុំ ក៏ត្រូវបានដោះដូរភូមិខ្មែរចំនួន ២ នៅស្រុកមេមត់ ទៅឲ្យ វៀតណាម។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

វ៉ា គឹមហុង៖ ភូមិ​កំណើតសម្តេច ​ហេង សំរិន ត្រូវ​ដោះដូរ ​ឲ្យ​ទៅ​វៀតណាម​មុនគេ ក្នុងការ​អនុវត្ត​ កិច្ចព្រមព្រៀង ​ដោះដូរ​ភូមិ

ឯកសារអំពីការដោះដូរភូមិខ្មែរ ជាមួយវៀតណាម ត្រូវបាន វ៉ា គឹមហុង លើកឡើងរួចហើយ តាំងពីឆ្នាំ២០១២ ដែលកាលនោះ វាគ្រាន់តែជាការសាកល្បង របស់រដ្ឋាភិបាល ហ៊ុន សែន ដើម្បីស្វែងយល់ ពីទឹកចិត្តពលរដ្ឋខ្មែរ និងក្រុមអ្នកប្រឆាំង ដែលមានប្រតិកម្មប្រឆាំង វាយបក ទៅរដ្ឋាភិបាលវិញភ្លាមៗថា «ជាការដូរដីខ្មែរ យកដីខ្មែរ»។ លុះមកដល់ថ្ងៃទី១៨-២០ តុលា ឆ្នាំ២០១៦ រដ្ឋាភិបាល ហ៊ុន សែន បានប្រជុំព្រមព្រៀងជាថ្មី ជាមួយ រដ្ឋាភិបាល វៀតណាម នៅប្រទេសវៀតណាម។ ភាគីខ្មែរ វ៉ា គឹមហុង បានឯកភាព ទាំងស្រុង ទៅលើ កិច្ចព្រមព្រៀងដោះដូរដី តាមបណ្តោព្រំដែន។ ហើយ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment