Tag Archives: ម៉ែន ណាត

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នូវខ្លឹមសារ ៣ ចំណុច ដើម្បី​ការពារ​ជំហរ​ពលរដ្ឋ​ម្ចាស់ឆ្នោត

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូន​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ដោយពិនិត្យឃើញថា រដ្ឋាភិបាល ហ៊ុន សែន រំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ និងកែប្រែច្បាប់ថ្មីដើម្បីអនុវត្តទៅលើរំលាយគណបក្សនយោបាយ ហើយនិដកហូតអាសនៈរដ្ឋសភា ពីគណបក្សនយោបាយ ទៅបែងចែកឲ្យគណបក្សផ្សេង តាមតែអំពើចិត្ត ដែលធ្វើឲ្យច្បាប់ធាក់ថយក្រោយ ហើយធ្វើឲ្យកម្ពុជា ក្លាយទៅជារបបផ្តាច់ការ។ ដោយរំលឹកឡើងវិញ ចំពោះការចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាការធ្វើឡើងដោយគ្មានដីកាពីតុលាការ, ខុសនីតិវិធីរដ្ឋបាល និង រំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ ។ ដោយពិនិត្យឃើញថា តុលាការកំពូល នឹងធ្វើការជំនុំជម្រះ នូវសំណុំរឿងរំលាយ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការបង្គាប់បញ្ជា … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ថ្កោលទោស​រដ្ឋាភិបាល ​ដែល​បង្ខំ​បោះ​បង្គោល​ព្រំដែន ​កម្ពុជា-​វៀតណាម

(ដោយ អាស៊ីសេរី RFA / 14-11-2017) ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​បង្ខំ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា គ្មាន​ឯកភាព​ជាតិ និង​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ។ អង្គការ​ដដែល​បាន​បង្ហាញ​ទៀត​ថា សកម្មភាព​បែប​នេះ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចាត់​ទុក​សកម្មភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បង្ខំ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ថា បាន​អនុវត្ត​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ និង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា បាន​ចាត់​ទុក​ការ​ប្ដេជ្ញា​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ុងហ៊្វុក (Nguyen … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

ក្រុមឃ្លាំមើល ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែន​កម្ពុជា-វៀតណាម ពេលកម្ពុជា មានវិបត្តិនយោបាយធ្ងន់ធ្ងរ

សេចក្តីថ្លែងការណ៍៖ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈ កម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈកម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ។ ទង្វើនេះ ធ្វើឡើងដោយផ្ទុយពីសុឆន្ទៈរបស់ពលរដ្ឋខ្មែរ ផ្ទុយពីទំនៀមទម្លាប់អន្តរជាតិ និងផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយជាការធ្វើឡើងដោយរំលោភយន្តការរបស់រដ្ឋសភា ក្នុងសង្គមប្រជាធិបតេយ្យ។ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) បានរំលឹកឡើងវីញថា ប្រទេសទាំងពីរ ប្តេជ្ញានឹងបញ្ចប់ការបោះបង្គោលព្រំដែន ឲ្យរួចរាល់នៅឆ្នាំ២០១៨។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្នុងជំនួបរបស់មេដឹកនាំប្រទេសទាំងពីរ … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ស្នើ​ឲ្យ​ផ្អាក ​ការ​បោះ​បង្គោល​ព្រំដែន​ កម្ពុជា-វៀតណាម ជាបន្ទាន់

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមបញ្ជាក់ជំហរថា «យើងមិនដែលទទួលស្គាល់ ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម តាម សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ឆ្នាំ២០០៥ ទេ»។ ការបោះបង្គោលព្រំដែនថ្មី តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះ ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី តាមបណ្តោយព្រំដែនគោក ទៅខាងភាគីវៀតណាម យ៉ាងពិតប្រាកដ។ ពលរដ្ឋខ្មែរ នៅតាមបណ្តោយព្រំដែន គឺជាសាក្សីរស់ ដែលបានបញ្ជាក់ជាហូរហែរថា ដីស្រែចំការរបស់ពួកគាត់ ត្រូវបានរអិតចូលក្នុងទឹកដី វៀតណាម ក្រោយការបោះបង្គោលព្រំដែន ក្នុងនោះសូម្បីតែភូមិកំណើត លោក ហេង សំរិន ប្រធានរដ្ឋសភា គឺភូមិអន្លុងជ្រៃ និង ថ្លុកត្រាច ស្រុកពញាក្រែក ត្បូងឃ្មុំ ក៏ត្រូវបានដោះដូរភូមិខ្មែរចំនួន ២ នៅស្រុកមេមត់ ទៅឲ្យ វៀតណាម។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ប៉ាង សុខឿន៖ មើលលក្ខខណ្ឌភ្នាល់ ស្គាល់មនុស្ស! ម៉ែន ណាត ដាក់លក្ខខណ្ឌភ្នាល់ឲ្យ ហ៊ុន ម៉ាណែត ប្តឹងយក កោះត្រល់ ឲ្យខ្មែរវិញ!

(CWCI Cambodia / 02nd/11/2017) លោក ប៉ាង សុខឿន អតីតមេដឹកនាំ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃរស់ប្រទេស ស៊ុយអែត (Sweden) បានធ្វើការវាយតម្លៃលើលក្ខខណ្ឌគ្នា រវាងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស៍ (Norway) ក្រោយពីលោក ហ៊ុន ម៉ាណែត ប្រតិកម្មខ្លាំងៗបន្ទាប់ពីលោក ម៉ែន ណាត បញ្ចេញព័ត៌មានថា « ហ៊ុន ម៉ាណែត ផ្ញើលុយនៅធនាគារ​បារាំង BNP ប្រមាណ ២០០ លានដុល្លារអាមេរិក ហើយ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ប៉ាង សុខឿន៖ តើហ៊ានទេបងប្អូន CPP ដែលចង់ដឹងការពិតថា ហ៊ុន ម៉ាណែត មានលុយផ្ញើនៅធនាគារបារាំង ដូចការផ្សាយរបស់ ម៉ែន ណាត ឬអត់?

ថ្ងៃទី០១ វិច្ឆិកា ២០១៧ លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) អតីតមេដឹកនាំចលនានិស្សិត និងសព្វថ្ងៃជាតំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសស៊ុយអែត (Sweden) ផ្តល់យោបល់ជុំវិញករណីលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន បានបបួលលោក ម៉ែន ណាត ភ្នាល់គ្នារឿងបែកធ្លាយព័ត៌មានដែលថា ហ៊ុន ម៉ាណែត ផ្ញើលុយនៅធនាគារ​បារាំង BNP ប្រមាណ ២០០ លានដុល្លារអាមេរិក ហើយ ហ៊ុន ម៉ាណែត ​បានដេញថ្លៃអាគារគណបក្ស Le Parti socialiste ក្នុងក្រុងប៉ារីស នូវទឹកប្រាក់ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ម៉ែន ណាត មានលក្ខខណ្ឌ ៣ សម្រាប់ដាក់ភ្នាល់ តាមសំណើរបស់ ហ៊ុន ម៉ាណែត!

ខ្ញុំ ម៉ែន ណាត មានលក្ខខណ្ឌ ៣ សម្រាប់ភ្នាល់ តាមសំណើរបស់ ហ៊ុន ម៉ាណែត! ………………………. ហ៊ុន ម៉ាណែត ប្អូនប្រុស! ពួកយើងអាចភ្នាល់គ្នាក៏បានដែរ ខ្ញុំយល់ព្រមនូវលក្ខណ្ឌរបស់ ម៉ាណែត។ ប៉ុន្តែខ្ញុំមានលក្ខខណ្ឌ ៣ សម្រាប់ ម៉ាណែត ដោយទុកពេល ៤ សប្តាហ៍ គឺ៖ ១). ត្រូវយកបង្គោលព្រំដែន កម្ពុជា-វៀតណាមទាំង ១២៤ (ស្របតាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន ឆ្នាំ១៨៧៣) ដែលជាបង្គោលបន្សល់ទុកពីសម័យបារាំង មកដាក់ត្រង់កន្លែងដើមវិញទាំងអស់ ដូចដែលសម្តេចតា នរោត្តម សីហនុ បានស្នើទៅលោក ហ៊ុន … Continue reading

Posted in Nokor | Tagged , , , , , , | 1 Comment