Tag Archives: រដ្ឋាភិបាល ហ៊ុន សែន

រដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា និងមនុស្ស​ ២៤ នាក់​ទៀត ពាក់ព័ន្ធ​នឹង​​ការ​លាក់លុយ​​ក្រៅ​ប្រទេស! ហេតុអ្វីស្ងាត់ឈឹង?

រដ្ឋាភិបាល ហ៊ុន សែន នៅតែស្ងាត់ឈឹង គ្មានស៊ើបអង្កេតអ្វីទាំងអស់ លើករណីបែកធ្លាយឯកសារ ​Panama Papers កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ដែលនាំឲ្យមានការដាក់ការសង្ស័យថា មន្ត្រីរដ្ឋាភិបាលជាច្រើន រួមទាំងលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធក្នុង រឿងពុករលួយ លាក់លុយនៅក្រៅប្រទេសផងដែរ។ ក្នុងស្ថានភាពនយោបាយកម្ពុជាដ៏អាប់អួរ សព្វថ្ងៃនេះ ដែលបង្កផ្កាភ្លើយឡើងដោយលោក ហ៊ុន សែន បាន​ចាប់ឃុំខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង និងធ្វើទុក្ខបុកម្នេញអ្នកប្រឆាំង ធ្វើឲ្យសហរដ្ឋ​អាមេរិក និងសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ហើយនិងព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដល់រដ្ឋាភិបាល ហ៊ុន សែន ដែលអាចឈានដល់ការបង្កកលុយ ព្រមទាំងទ្រព្យសម្បត្តិ របស់មន្រ្តីរដ្ឋាភិបាល នៅក្រៅប្រទេស។ … Continue reading

Posted in Nokor | Tagged , , , | 1 Comment

អង្គការ​អន្តរជាតិ​ ស្នើ​អាមេរិក អឺរ៉ុប និងពិភពលោក ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រដ្ឋាភិបាល ហ៊ុន សែន ​ដែល​ប៉ុនប៉ង​រំលាយ ​បក្ស​ប្រឆាំង

អង្គការ​ធំៗ​ ២ រ​បស់​អន្តរជាតិ កំពុង​រួមគ្នា​ ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន និង ស្នើ​ឲ្យ​ពិភពលោក​ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​កាច់​ផ្ដាច់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ផ្សេង ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការប៉ុនប៉ង​រំលាយ ​គណបក្ស​ប្រឆាំង ។ (ដោយវិទ្យុអាស៊ីសេរី, RFA, 07-10-2017) អង្គការ​ធំៗ​ទាំងពីរ​នោះ គឺ​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) និង អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​សុទ្ធតែ​មើល ឃើញ​នូវ​គ្រោះថ្នាក់ នៃ​ការដឹកនាំ​ប្រទេស​កម្ពុជា ទៅ​រក​របប​ផ្ដាច់ការ ដែល​ពិភពលោក​មិន​អាច​អត់ឱន​ឲ្យ​បាន ជាពិសេស​ចំណាត់​ការ​ចុងក្រោយ ដែល​ចង់​រំលាយ​គណបក្សប្រឆាំង។ អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness ប្រាប់​ឲ្យ​អន្តរជាតិ ដាក់ទណ្ឌកម្ម​កម្ពុជា ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

បែកធ្លាយ​រឿង​អាម៉ាស់! នាវា​ដឹក​គ្រាប់​រ៉ុក្កែត ​ជាង ​៣ ​ម៉ឺន​គ្រាប់ ​របស់​កូរ៉េខាងជើង​ ​ដោត​ទង់ជាតិ​កម្ពុជា ត្រូវបាន​អាជ្ញាធរ​អេ​ហ្ស៊ី​ប ​ចាប់​ឃាត់ទុក

បែកធ្លាយ​រឿង​អាម៉ាស់! នាវា ​ដឹក​គ្រាប់​រ៉ុក្កែត​ជាង ​៣ ​ម៉ឺន​គ្រាប់​ របស់​កូរ៉េខាងជើង​ ដែល​ដោត​ទង់ជាតិ​កម្ពុជា ត្រូវបាន​អាជ្ញាធរ ប្រទេស​អេ​ហ្ស៊ី​ប ​ចាប់​ឃាត់ទុក។ ……………. #សំគាល់៖ «តើនេះចាត់ទុកជាទង្វើក្បត់ជាតិដែរទេ ដែលរបប ហ៊ុន សែន លក់ទង់ជាតិខ្មែរ (ស្មើរនឹងលក់ជាតិ) ឲ្យកូរ៉េខាងជើង ប្រើដើម្បីដឹកអាវុធ លក់បន្លំភ្នែកបរទេស។ វាសុទ្ធតែជាទង្វើខុសច្បាប់ទាំងអស់»។ – អត្ថបទដោយ ប៉ាង សុខឿន (០២ តុលា ២០១៧) ……………….. សារព័ត៌មាន Washington Post របស់​សហរដ្ឋអាមេរិក ​បាន​ផ្សព្វផ្សាយ​ នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​នេះ ​ឲ្យ​ដឹងថា នាវា​អាថ៌កំបាំង​មួយគ្រឿង​ឈ្មោះ Jie … Continue reading

Posted in Nokor | Tagged , , | 1 Comment

Brad Adams ថា សុខ ឥសាន ជាអ្នកនាំពាក្យបក្សកាន់អំណាច ល្ងិតល្ងង់ ខ្វះចំណេះដឹងទូទៅ

ទាំងលោក សុខ ឥសាន អ្នកតំណាងរាស្រ្ត ជាអ្នកនាំពាក្យបក្សកាន់អំណាច និងអ្នកគាំទ្រ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីទំនើង តែងតែនាំគ្នាបន្ទរ នូវអ្វីដែលលោក ហ៊ុន សែន និយាយ និងចំណាត់ការការងារ ទោះបីស្របច្បាប់ ឬខុសច្បាប់ក្តី។ ថ្មីៗនេះលោក សុខ ឥសាន និយាយចំអកឡកលើយ ឲ្យលោក Brad Adams នៃអង្គការសិទ្ធិមនុស្ស Human Rights Watch និងវិទ្យុរបស់អាមេរិក (ភាសាខ្មែរ) រឿងការចាប់ឃាត់ខ្លួន តំណាងរាស្រ្តអាមេរិក រយៈពេលខ្លី កាលពីប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែ លោក Brad Adams ឆ្លើយតបវិញថា សុខ … Continue reading

Posted in Nokor | Tagged , , , , , , , | 1 Comment

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ ៨ ​រូប ​ថ្កោល​ទោស​រដ្ឋាភិបាល​ ហ៊ុន សែន

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន ​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​ លោក​ ប្រធានាធិបតី​ ដូណាល់ត្រាំ (Donald Trump) ​គៀង​គរ​សម្ព័ន្ធ មិត្ត​របស់​ខ្លួន ដើម្បី​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដាក់​គំនាប រដ្ឋាភិបាល​ លោក​ ហ៊ុន សែន​ អនុញ្ញាត​ឲ្យ​កម្ពុជា ​មាន​លទ្ធិប្រជាធិបតេយ្យ​​ពេញលេញ និង​នីតិរដ្ឋ។ (RFA, 20-9-2017, ដោយ តាំង សារ៉ាដា) តំណាង​រាស្រ្ត​សហរដ្ឋអាមេរិក​ចំនួន ​៨ ​រូប​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​សាធារណរដ្ឋ​និយម រួម​មាន​លោក​ អេដ រ៉យ (Ed Royce) លោក​ អាលែន ឡូវែនថល​ (Alan Lowenthal) ​លោក​ ស្ទីវ ឆាបុត (Steve … Continue reading

Posted in Nokor | Tagged , , , | Leave a comment

សមាជិសភាអាមេរិក ៨ រូប ផ្ញើលិខិតទៅក្រសួងការបរទេសរបស់ខ្លួន ជំរុញការដោះស្រាយបញ្ហានយោបាយកម្ពុជា ជាមួយរដ្ឋាភិបាល ហ៊ុន សែន

(RFI, 19-9-2017, ដោយ វណ្ណ សុគន្ធា)៖ សមាជិកសភា​អាមេរិក​ចំនួន ៨ នាក់ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ២០១៧ បាន​សរសេរ​លិខិត​មួយច្បាប់​ ទៅកាន់​ លោក​ Rex Tillerson រដ្ឋមន្ត្រីការបរទេស​អាមេរិក ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​ របស់​ពួកគេ​ចំពោះ​​បញ្ហា​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា បន្ទាប់ពី​ការចាប់ខ្លួន​ លោក ​កឹម សុខា និង ​ការបិទ​បណ្តាញ​សារព័ត៌មាន​មួយចំនួន ​កាលពីពេលថ្មីៗនេះ។ ក្រុម​សមាជិកសភា​អាមេរិក​ ក៏បាន​អំពាវនាវ ​ឲ្យ​រដ្ឋមន្ត្រីការបរទេសរ​បស់​ខ្លួន​ ដោះស្រាយ​បញ្ហា​នេះ ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា។ នៅក្នុង​លិខិត​កម្រាស់​ពីរ​ទំព័រ​របស់ខ្លួន​ ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ក្រុម​សមាជិកសភា​អាមេរិក​ទាំង ៨ រូបនេះ បានបង្ហាញ​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ​ចំពោះ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​ … Continue reading

Posted in Nokor | Tagged , , | Leave a comment

ពលរដ្ឋខ្មែរ​ក្រៅ​ប្រទេស មិន​ចង់​ឲ្យ​កម្ពុជា វិល​ទៅ​រក​ឆ្នាំ​សូន្យ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ទេ!​

(RFA, 18-9-2017, មួង ណារេត)៖ ពលខ្មែរ-​អាមេរិកាំង និង​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​បំណង​រួម​តែ​មួយ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស សេរីភាព​ក្នុង​បញ្ចេញ​មតិ​ឡើង​វិញ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌។ ពួកគាត់​ទាមទារ​ឲ្យ​អន្តរជាតិ​ ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ដើម្បី​ស្តារ​ស្ថានការណ៍​ទាំង​នេះ។ ការ​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ ពី​សហរដ្ឋអាមេរិក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ពលរដ្ឋ​មើល​ឃើញ​ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែ​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​កាន់​របប​ផ្ដាច់ការ ​ដោយ​បិទ​នូវ​សិទ្ធិ​សេរីភាព​ធំៗ ​របស់​ពលរដ្ឋ​ខ្លួន។ តាម​រយៈ​ញត្តិ​ដែល​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ជាង ៤០០ ​នាក់ បាន​ដាក់​ទៅ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា កន្លង​ទៅ​នេះ ពលរដ្ឋ​ចង់​អោយ​សហរដ្ឋ​អាមេរិក ដាក់​សម្ពាធ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្តារ​ស្ថានការណ៍​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ។ ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-​អាមេរិកាំង​ … Continue reading

Posted in Nokor | Tagged , , , | Leave a comment