Tag Archives: របប ហ៊ុន សែន

KI-Media2​៖ ម៉ែន ណាត ហៅថ្ងៃ ៧ មករា ថា​​វៀតណាម ឈ្លានពានកម្ពុជា និង​លើកបន្តុបក្រុម ហ៊ុន សែន ធ្វើជាមេដឹកនាំខ្មែរ

(ដោយ៖ KI-Media2 KI Media) ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស្ស លោក ម៉ែន ណាត បាន​ហៅថ្ងៃ  ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃដែលវៀតណាម ចូលមកឈ្លានពាន និងកាន់កាប់ប្រទេសកម្ពុជា ហើយ​វៀតណាម បានបញ្ជួនពលរដ្ឋរបស់ខ្លួន ឲ្យមករស់នៅក្នុងប្រទេសកម្ពុជា រាប់លាននាក់។ ជាងនេះទៀត វៀតណាម ធ្វើនៅសន្ឋិសញ្ញាខុសច្បាប់ជាច្រើន ដើម្បីរំលោភយកព្រំដែនទឹក ព្រំដែន​គោក និងកោះត្រល់ ត្រូវបានវៀតណាម កាន់កាប់ទាំងស្រុងរហូតសព្វថ្ងៃ។ លោកបានបន្តថា វៀតណាម បានលើកបន្តុបឲ្យលោក ហ៊ុន សែន លោក ហេង សំរិន លោក ជា ស៊ីម លោក … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ពលរដ្ឋខ្មែរនៅអឺរ៉ុប និងអាមេរិក ប្រកាសធ្វើបាតុកម្ម ប្រឆាំងថ្ងៃ ៧ មករា ជាថ្ងៃដែល យួន ឈ្លានពានកម្ពុជា តាមរយៈរបប ហ៊ុន សែន ​និង CPP

ពលរដ្ឋខ្មែរនៅអឺរ៉ុប គ្រោងធ្វើមហាបាតុកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីប្រឆាំងថ្ងៃ ០៧ មករា របស់របប ហ៊ុន សែន ដែលនៅតែអះអាងថា ជាថ្ងៃកំណើតទី២ ដែលប្រទេសវៀតណាម ជួយរំដោះពលរដ្ឋខ្មែរ ពីរបបខ្មែរក្រហម កាលពីឆ្នាំ១៩៧៩។ ប៉ុន្តែអ្នកច្បាប់ ក្រុមបញ្ញវន្តខ្មែរ និងអ្នកជាតិនិយម បានហៅថ្ងៃ ០៧ មករា ១៩៧៩ ជាថ្ងៃដែលកងទ័ពវៀតណាម ចូលឈ្លានពានប្រទេសកម្ពុជា ហើយពួកគេ បន្តនយោបាយឈ្លានពានខ្មែរ រហូតមកទល់សព្វថ្ងៃ តាមរយៈរបប ហ៊ុន សែន និងបក្សប្រជាជនកម្ពុជា (CPP)។ ដំណឹងមហាបាតុកម្មរបស់ពលរដ្ឋខ្មែរ នៅអឺរ៉ុបនេះ បានឲ្យដឹងថា ពួកគេ នឹងជួបជុំគ្នា នៅទីលានសេរីភាព ក្នុងទីក្រុងប៉ារីស … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

របប ហ៊ុន សែន គ្រោង​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​ ជា​ការ​ពង្រឹង​អំណាច

(ដោយ ទីន ហ្សាការិយា, RFA, 29-12-2017) អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង មិន​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​ដើម្បី​ពិនិត្យ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នោះ​ទេ។ ពួកគេ​ចាត់​ទុក​ផែនការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ថា​នឹង​ធ្វើ​ឲ្យ​តម្លៃ​រដ្ឋធម្មនុញ្ញ​ធ្លាក់​ចុះ និង​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ ថែម​ទៀត​ផង។ ​អ្នក​ច្បាប់​មើល​ឃើញ​ថា ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ មិន​មែន​រដ្ឋាភិបាល​ធ្វើ​ដើម្បី​បម្រើ​ឆន្ទៈ​រាស្ត្រ​ទេ គឺ​ដើម្បី​បម្រើ​ឆន្ទៈ​នយោបាយ​ក្រុម​ខ្លួន​តែប៉ុណ្ណោះ។ ​អ្នក​វិភាគ និង​អ្នក​ច្បាប់​ចាត់​ទុក​ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ស្ថានភាព​នយោបាយ​កំពុង​តែ​ប្រេះឆា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នេះ ថា​គឺ​ជា​ការ​ពង្រឹង​អំណាច​របស់​ខ្លួន មិន​មែន​ជា​ការ​កែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឲ្យ​វិវឌ្ឍ​ទៅ​ភាព​ប្រសើរ​ឡើយ។ ​ក្រុម​អ្នក​ច្បាប់ អ្នក​វិភាគ រួម​ទាំង​បក្ស​ប្រឆាំង​ផង ព្រួយ​បារម្ភ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​នោះ​ថា គឺ​ជា​ការ​ពង្រួម​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដែល​រដ្ឋ​សភា​ធ្លាប់​បាន​ធ្វើ​វិសោធនកម្ម​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​នោះ។ ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​គ្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ គ្មាន​ហេតុផល​អ្វី​ផ្សេង​ក្រៅ​ពី​ហេតុផល​នយោបាយ​ដែល​លោក … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ក្រុមឃ្លាំមើល បញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ការបោះបង្គោលព្រំដែនខ្មែរ-យួន ធ្វើឡើងដោយរបប ហ៊ុន សែន

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បញ្ជាក់ម្តងហើយម្តងទៀតថា យើងមិនដែលទទួលស្គាល់ការបោះបង្គោលព្រំដែន ខ្មែរ-យួន តាមសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥ និងផែនព្រំដែន ដែលអមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ នោះទេ ដោយហេតុថា សន្ធិសញ្ញាព្រំដែន និងផែនទីព្រំដែនទាំងនេះ វាផ្ទុយស្រឡះពីមាត្រា ២ និង មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ព្រមទាំងផ្ទុយពីខ្លឹមសារ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១។ ប្រធានគណៈកម្មាធិការព្រំដែននៃរបប ហ៊ុន សែន គឺលោក វ៉ា គឹមហុង កាលពីថ្ងៃទី០២ កក្កដា ២០១៥ បានទទូលស្គាល់ហើយថា «ផែនទីដែលប្រើប្រាស់ ក្នុងការបោះបង្គោលព្រំដែនសព្វផ្ងៃ គឺបោះពុម្ពនៅ វៀតណាម»។ ដូច្នេះ ការបោះបង្គោលព្រំដែនបច្ចុប្បន្ននេះ កម្ពុជា ត្រូវបាត់បង់ទឹកដីព្រំដែនរបស់ខ្លួនជាច្រើនពាន់គីឡូម៉ែនត្រក្រឡា ទៅខាងភាគី យួន។ ឯកសារព្រំដែនកម្ពុជារបស់លោក ស៊ាន … Continue reading

Posted in Nokor | Tagged , , , , , , , , , , , | Leave a comment

សមាជិក គ.ជ.ប ពីកូតារបស់គណបក្សប្រឆាំង (CNRP) ៣ រូប ប្រកាសលាលែង និង ១ រូប ចូលដៃជាមួយ ហ៊ុន សែន

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពីខាងកូតា របស់គណបក្សសង្គ្រោះជាតិ (CNRP) ចំនួន ៣ រូប ក្នុងចំណោម ៤ រូប សម្រេចលាលែង នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ក្រោយពីសាលដីកា របស់តុលាការកំពូល ប្រកាសរំលាយគណបក្សនេះ កាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងទៅ ដែលកើតឡើង ១ ថ្ងៃ បន្ទាប់តុលាការកំពូល ជំនុំជម្រះ រឿងក្តីរបសគណបក្សប្រឆាំងដ៏ធំមួយនេះ។ សមាសភាពសមាជិក គ.ជ.ប ប្រកាសលាលែង រួមមាន៖ ១. លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ២. លោក រ៉ុង ឈុន … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

លិខិតចំហ៖ ជូនលោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌលសៀមរាប បន្ទាប់​​ពី​​ទទួលដំណឹងថា គ្រោងសំទោស ហ៊ុន សែន ជាថ្នូរនឹងការរួចពីឃុំឃាំង

លិខិតចំហ៖ ជូនលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប កំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ ជាបឋមយើងខ្ញុំ ឆាំ ឆានី, ប៉ាង សុឃឿន, ម៉ែន ណាត និង ទ្រី សម ក្នុងនាមជាមិត្តភ័ក្តិ មិត្តរួមការងារ និងអ្នករាប់អាន សូមសរសើរដោយស្មោះអស់ពីចិត្ត នូវវីរៈភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏ឧត្តុង្គឧត្តម របស់លោក អ៊ុំ សំអាន ក្នុងការតស៊ូដើម្បីសេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិដ៏កំសត់របស់យើង។ ជាង ២០ ឆ្នាំហើយ ដែលលោក និងពួកយើង ព្រមទាំងមិត្តភក្តិជាច្រើនទៀត ដូចជាលោក ជា វិជ្ជា ជាដើម បានរួមការងារជាមួយគ្នា … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment