Tag Archives: រ៉ុង ឈុន

របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយ​ចោទថា «ឧទ្ទាម និងធ្វើសកម្មភាព​ភេរវកម្ម» ប៉ុន្តែត្រូវបានច្រានចោល

របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយចោទប្រកាន់ថា «ជាក្រុមឧទ្ទាម និង ធ្វើសកម្មភាពភេរវកម្ម»។ ប៉ុន្តែនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានច្រានចោលការចោទប្រកាន់នានាពីរបប ហ៊ុន សែន ហើយថារបប ហ៊ុន សែន បានក្លាយជារបបខុសច្បាប់ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈពេលដែលតុលាការកំពូល​ ប្រកាសសាលក្រម រំលាយបក្សសង្គ្រោះជាតិ។ (សូមទាញយកសេចក្តីថ្លែងការណ៍ ឬអានអត្ថបទរូបភាពខាងក្រោម។) អ្នកឃ្លាំមើលកម្ពុជា អំពាវនាវទៅប្រជាពលរដ្ឋ កុំ​ចេញ​ទៅ​បោះ​ឆ្នោត​  បើ​គ្មាន​បក្ស​ប្រឆាំង​ចូល​រួម (VOD HotNews / 22-2-2018) រាជធានី​ភ្នំពេញ៖ … Continue reading

Posted in Nokor | Tagged , , , , , , , , , , | Leave a comment

មន្រ្តីឧត្តមគតិនិយម លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប ត្រូវបានក្រសួងអប់រំ លុបឈ្មោះចេញពីមន្រ្តីក្របខ័ណ្ឌ​យ៉ាងអយុត្តិធម៌

អតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ត្រូវបានក្រសួងអប់រំយុវជន និងកីឡា ប្រកាសលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ដោយរំលោភច្បាប់ និងតាមទំនើងចិត្ត ក្រោយពេលលោក ដាក់ពាក្យចូលបម្រើការងារ នៅកន្លែងចាស់វិញ តាមនីតិវិធី និងបទដ្ឋានការងារយ៉ាងណាក្តី។ លោក រ៉ុង ឈុន បញ្ជាក់ថា «កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ខ្ញុំបានដាក់ពាក្យ សុំចូលបម្រើការងារចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ»។ លោក បន្ថែមថា «ប្រកាសរបស់ក្រសួងអប់រំ ចុះហត្ថលេខាដោយរដ្ឋមន្រ្តី ហង់ ជួនណារ៉ុន លិខិតលេខ ១២៣ អយក.ប្រក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ត្រង់ប្រការ១ បានចោទប្រកាន់មកលើរូបខ្ញុំ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ស៊ាន ប៉េងសែ អ្នក​រិះគន់​រដ្ឋាភិបាល​រឿង​ព្រំដែន បាន​ទទួល​មរណភាព​ហើយ

(ដោយ បែន សុខហ៊ាន / Phnom Penh Post /25-1-2018) ភ្នំពេញ៖ អតីត​អ្នក​ជំនាញ​ព្រំដែន​កម្ពុជា ​លោក ស៊ាន ប៉េងសែ ដែល​ជា​អ្នក​រិះគន់​ឥតសំចៃ ​មក​លើ​រដ្ឋាភិបាល​ ជុំវិញ​បញ្ហា​ព្រំដែន និង​ ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​ ក្នុង​របប​លោក​សេនាប្រមុខ លន់ នល់ នា​ទសវត្សរ៍​ទី​ ៧០ បាន​ទទួល​មរណភាព ​នៅ​វេលា​ម៉ោង​ ៤ ​ទៀបភ្លឺ ថ្ងៃ​អង្គារ {ថ្ងៃទី ២៣ ខែមករា ២០១៨}​ ក្នុង​ទីក្រុង​ប៉ារីស ទី​ដែល​លោក​បាន​រស់នៅ​ ដោយ​និរទេស​ ចាប់​តាំងពី​ការ​ដួលរលំ​នៃ ​របប​សាធារណរដ្ឋ​ខ្មែរ​ ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​មក​។ លោក​ ប៉េងសែ បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៨២ … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

តើលោក ស៊ាន ប៉េងសែ ជានរណា និងមានគុណសម្បត្តិអ្វីខ្លះ សម្រាប់ពលរដ្ឋខ្មែរ?

អតីត​អ្នក​ជំនាញ​ព្រំដែន​កម្ពុជា និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​សម័យ​សាធារណរដ្ឋ លោក ស៊ាន ប៉េងសែ ដែល​តែងតែ​រិះគន់​លោក ហ៊ុន សែន រឿង​ធ្វើ​ឲ្យ​បាត់​ទឹក​បាត់​ដី​បាត់​កោះ​ ទៅ​ប្រទេស​ជិតខាង បាន​ទទួល​មរណភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៣ ខែ​មករា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ (ដោយ តាំង សារ៉ាដា / RFA / 24-1-2018) ប្រជាពលរដ្ឋ​ខ្មែរ ​បាន​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​ការ​បាត់បង់​កុលបុត្រ​ខ្មែរ​មួយ​រូប​ទៀត ដែល​កាល​នៅ​មាន​ជីវិត​ បាន​ធ្វើ​កិច្ចការ​ជា​ច្រើន ​ដើម្បី​បុព្វហេតុ​ការពារ​ជាតិ ទឹកដី និង​ជាតិ​សាសន៍​របស់​ខ្លួន។ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ក្នុង​វេទិកា​ពិភាក្សា​ តាម​វិទ្យុ ប្រជាពលរដ្ឋ​ ក៏​បាន​ចាត់​ទុក​អ្នក​ជំនាញ​ព្រំដែន​រួប​នេះ ជា​វីរបុរស​ក្នុង​បេះដូង​ខ្មែរ។ តើ​លោក ស៊ាន … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

អ្នក​ឃ្លាំ​មើល​​ព្រំដែន លោក រ៉ុង ឈុន ​ថា​វៀតណាម ​មិន​ដែល​​មាន​បំណង​ល្អ​នឹង​​កម្ពុជា​ទេ

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាអតីតសមាជិក គ.ជ.ប, អតីតមេដឹកនាំ​សមាគមគ្រូបង្រៀនកម្ពុជា និង អតីមេដឹកនាំ​សហភាពសហជីពកម្ពុជា (ដោយ សេក បណ្ឌិត / RFA / 10-01-2018) សកម្មជន​ដែល​ធ្លាប់​ឃ្លាំមើល​បញ្ហា​ព្រំដែន ​ប្រទេស​កម្ពុជា និង​វៀតណាម លោក រ៉ុង ឈុន បាន​លើកឡើង​ថា «អាជ្ញាធរ​វៀតណាម មិន​ដែល​មាន​បំណង​ល្អ ឬ​ទំនាក់ទំនង​ដោយ​ស្មោះ​ត្រង់​ ជាមួយ​ប្រទេស​កម្ពុជា ​ទាក់ទង​នឹង​ផលប្រយោជន៍​ព្រំដែន​នោះ​ទេ»។ ការ​លើកឡើង​បែបនេះ ​បន្ទាប់​ពី​របាយការណ៍​ របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​ថា អាជ្ញាធរ​ខេត្ត​កន្ទូម ប្រទេស​វៀតណាម បាន​ជីកដី​កាត់ផ្ដាច់ និង​បិទ​ផ្លូវ​ចេញ​-​ចូល ចំនួន ៤​ កន្លែង ​នៅ​ក្នុង​ទឹកដី … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ក្រុមឃ្លាំមើល បញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ការបោះបង្គោលព្រំដែនខ្មែរ-យួន ធ្វើឡើងដោយរបប ហ៊ុន សែន

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បញ្ជាក់ម្តងហើយម្តងទៀតថា យើងមិនដែលទទួលស្គាល់ការបោះបង្គោលព្រំដែន ខ្មែរ-យួន តាមសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥ និងផែនព្រំដែន ដែលអមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ នោះទេ ដោយហេតុថា សន្ធិសញ្ញាព្រំដែន និងផែនទីព្រំដែនទាំងនេះ វាផ្ទុយស្រឡះពីមាត្រា ២ និង មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ព្រមទាំងផ្ទុយពីខ្លឹមសារ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១។ ប្រធានគណៈកម្មាធិការព្រំដែននៃរបប ហ៊ុន សែន គឺលោក វ៉ា គឹមហុង កាលពីថ្ងៃទី០២ កក្កដា ២០១៥ បានទទូលស្គាល់ហើយថា «ផែនទីដែលប្រើប្រាស់ ក្នុងការបោះបង្គោលព្រំដែនសព្វផ្ងៃ គឺបោះពុម្ពនៅ វៀតណាម»។ ដូច្នេះ ការបោះបង្គោលព្រំដែនបច្ចុប្បន្ននេះ កម្ពុជា ត្រូវបាត់បង់ទឹកដីព្រំដែនរបស់ខ្លួនជាច្រើនពាន់គីឡូម៉ែនត្រក្រឡា ទៅខាងភាគី យួន។ ឯកសារព្រំដែនកម្ពុជារបស់លោក ស៊ាន … Continue reading

Posted in Nokor | Tagged , , , , , , , , , , , | Leave a comment

អតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ថ្លែងថា គ.ជ.ប. បាត់​ធាតុ​ដើម​​ មិន​អាច​ផ្តល់​យុត្តិធម៌​បាន​ទៀត​ទេ

ថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប បានលើកឡើងថា «គ.ជ.ប មិនអាចជាស្ថាប័នឯករាជ្យ និងផ្តល់យុត្តិធម៌ ដល់ម្ចាស់ឆ្នោតទៀតទេ» ចាប់តាំងពីលោក ហ៊ុន សែន បញ្ជាតុលាការកំពូល ឲ្យកាត់ក្តីរំលាយ បក្សប្រឆាំង កាលពីថ្ងៃទី១៦ វិច្ចិកា ២០១៧ ហើយនិងការលាលែង របស់សមាជិក គ.ជ.ប ៣ រូប កាលពីថ្ងៃទី២០ វិច្ចិកា ២០១៧ ដែលរួមមានលោក រ៉ុង ឈុន, លោក គួយ ប៊ុនរឿន និងលោកស្រី តែ ម៉ានីរ៉ុង។ (ដោយ នគរ) លោក … Continue reading

Posted in Nokor | Tagged , , , , | Leave a comment