Tag Archives: វិទ្យាស្ថាន NDI

រដ្ឋាភិបាល​ ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​​បែប​ផ្ដាច់ការ ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ

ប្រទេស​កម្ពុជា កំពុង​តែ​ឆ្លង​កាត់​របត់​ថ្មី​មួយ ​នា​ពេល​បច្ចុប្បន្ន ដែល​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា រដ្ឋាភិបាល​ កំពុង​តែ​ភ័យ​ខ្លាច​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​ឯករាជ្យ​មួយ​ចំនួន​ កំពុង​តែ​បំពេញ​បេសកកម្ម​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​លើក​ស្ទួយ​ លទ្ធិប្រជាធិបតេយ្យ និង​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា រដ្ឋាភិបាល ​ភ័យ​ព្រួយ​អំពី​ការ​បាត់បង់​អ្នក​គាំទ្រ​កាន់​តែ​ច្រើន ​នៅ​ក្នុង​ការ​បោះឆ្នោត​ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ ដែល​បញ្ហា​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី​ ដើម្បី​ទប់ស្កាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែល​មាន​វិជ្ជាជីវៈ ឯករាជ្យ បន្ត​ការ​ផ្សាយ​របស់​ខ្លួន​បាន។ អ្នក​វិភាគ​លើក​ឡើង​ថា «រដ្ឋាភិបាល​ កំពុង​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ» ដើម្បី​គ្រប់គ្រង​អំណាច​របស់​ខ្លួន​បន្ត ទោះ​បី​ជា​សកម្មភាព​ដឹកនាំ​បែប​នេះ ​ផ្ទុយ​ទៅ​នឹង​ រដ្ឋធម្មនុញ្ញ ក្ដី។ (RFA Khmer, ដោយ ទីន ហ្សាការីយ៉ា 31-8-2017) ការ​លើក​ឡើង​របស់​អ្នក​វិភាគ​បែប​នេះ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

រដ្ឋាភិបាល ហ៊ុន សែន បង្រ្កាប​បណ្តាញ​សារព័ត៌មាន ជា​ចំណាត់ការ​ចម្បង​ មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨

ចំណាត់ការ​យ៉ាង​មុតមាំ​ ដោយ​រដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង​ ៣ ​ទសវត្សរ៍​មក​នេះ កើត​​ឡើង​ បន្ទាប់​ពី​មាន​ការ​កើន​ឡើង ​ការ​គាំទ្រ​បក្ស​ប្រឆាំង ជាពិសេស​ក្នុង​ចំណោម ​អ្នក​បោះឆ្នោត​វ័យ​ក្មេង។ (VOA, 31-8-2017, Ron Corben, ប្រែសម្រួលបន្ថែមដោយ ណឹម សុភ័ក្រ្តបញ្ញា) បាងកក — ចំណាត់ការ​នាពេលថ្មីៗ​នេះ​ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​បង្រ្កាប​បណ្តាញ​ផ្សព្វផ្សាយឯករាជ្យ ដែល​រួម​មាន​វិទ្យុ និង​សារព័ត៌មាន ត្រូវ​បាន​ក្រុម​អ្នក​វិភាគ និង​ក្រុម​សកម្មជន​យល់​ឃើញ​ថា ជា​ចំណាត់ការ​ចម្បង​មួយ​ របស់​រដ្ឋាភិបាល​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ នៅ​ឆ្នាំ ២០១៨។ ចំណាត់ការ​យ៉ាង​មុតមាំ​ ដោយ​រដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង​ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

អ្នកវិភាគថា នយោបាយ​ ហ៊ុន សែន ប្រឆាំង​​អាមេរិក ​មិន​មែន​ជា​ជម្រើស​ល្អ ​សម្រាប់​កម្ពុជា​ទេ

ទំនាក់ទំនង​ រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក មួយ​រយៈពេល​ចុង​ក្រោយ​នេះ ​មាន​សភាព​ល្អក់​កករ​ជា​ខ្លាំង ជាពិសេស​ក្នុង​ ឆ្នាំ ​២០១៧ នេះ ខណៈ​ដែល​រដ្ឋាភិបាល​ ក្រុង​ភ្នំពេញ​ ហាក់​កំពុង​បង្កើន​ការ​អនុវត្ត​ជា​ចំហ ​នូវ​នយោបាយ​ប្រឆាំង ​អាមេរិក។ ក្រុម​អ្នក​វិភាគ និង​ឃ្លាំ​មើល​នយោបាយ​ការ​បរទេស​ របស់​កម្ពុជា យល់​ឃើញ​ថា នេះ​មិន​មែន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ និង ​ឆ្លាត​វៃ​ឡើយ ដែល​កម្ពុជា ជ្រើសរើស​យក​មាគ៌ា​នយោបាយ​​ការ​បរទេស​បែប​នេះ ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​មហា​អំណាច​កំពូល​មួយ ​នៅ​លើ​ពិភពលោក។ (RFA Khmer, 31-8-2017, ដោយ មាន ឫទ្ធិ) ឆ្នាំ​២០១៧ នេះ មិន​មែន​ជា​ឆ្នាំ​ល្អ​ឡើយ​ សម្រាប់​នយោបាយ​ទំនាក់ទំនង​ការ​បរទេស ​រវាង​កម្ពុជា និង ​សហរដ្ឋ​អាមេរិក។ មាន​សញ្ញាណ … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថារដ្ឋាភិបាល ហ៊ុន សែន ចង់ជម្រះឥទ្ធិពល​អាមេរិក ពីនយោបាយកម្ពុជា

បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថារដ្ឋាភិបាល ហ៊ុន សែន ចង់ជម្រះឥទ្ធិពល សហរដ្ឋអាមេរិក ពីនយោ​បាយ​កម្ពុជា ខណៈពេលស្ថានភាពនយោបាយ​កម្ពុជា កំពុងឡើងកំដោះ នៅមុនការបោះឆ្នោតជាតិ ឆ្នាំក្រោយ។ (RFA, 29-8-2017, ដោយ សាន សែល) អ្នក​វិភាគ​នយោបាយ​សង្កេត​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ទាញ​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ចេញ​ពី​កិច្ចការ​នយោបាយ​ក្នុង​ស្រុក តាម​រយៈ​ការ​ចាត់​វិធានការ​ផ្សេងៗ​ទៅ​ស្ថាប័ន​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក។ អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ពី​ការ​ចោទ​ប្រកាន់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្តុះបង្អាប់​កិត្តិយស​កូនស្រី​របស់​មេបក្ស​សង្គ្រោះ​ជាតិ​នោះ ថា​ជា​ការ​មាក់ងាយ​លើ​ស្ត្រី​ខ្មែរ។ បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​សម្តី​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ដែល​បាន​ព្យាយាម​បង្ហាញ​ទំនាក់ទំនង​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ទីភ្នាក់ងារ​របស់​សហរដ្ឋអាមេរិក ជា​សកម្មភាព​ដើម្បី​បង្អាប់​កេរ្តិ៍​ឈ្មោះ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង។ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា លោក សុខ ឥសាន បាន​សរសេរ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ហ៊ុន សែន ខំយកចិត្តកម្មករ មុនបោះឆ្នោតជាតិ ឆ្នាំ​២០១៨ ខណៈពេល សម រង្ស៊ី និងអន្តរជាតិ ថ្កោលទោស

លោក ហ៊ុន សែន រៀនដើរយកចិត្តកម្មករ មុនបោះឆ្នោតជាតិ ឆ្នាំ​២០១៨ ខណៈពេលលោក សម រង្ស៊ី និងសហគមន៍ជាតិ-អន្តរជាតិ ថ្កោលទោសរដ្ឋាភិបាល ក្រោយពេលរដ្ឋាភិបាល ហ៊ុន សែន បញ្ជាឲ្យបិទ​វិទ្យាស្ថាន NDI និង បិទការផ្សារបន្ត របស់វិទ្យុជាង ១០ ទៀត ក្នុងមាន វិទ្យុ RFA, VOA និង VOD ផង។ រំលឹក៖ ព្រឹត្តិការណ៍ផ្លូវវេងស្រេង៖ រដ្ឋាភិបាល ហ៊ុន សែន បញ្ជាកងកម្លាំង បាញ់បង្ក្រាបកម្មករ ផ្លូវវេងស្រេង កាលពីថ្ងៃទី ២-៣ មករា ២០១៤ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

បក្ស​ប្រឆាំង ច្រានចោលការចោទប្រកាន់ រឿង​ជន​បរទេស​ បង្កប់​ក្នុង​បក្ស ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ហ៊ុន សែន

រដ្ឋាភិបាល បក្សកាន់អំណាច CPP ថ្មីៗនេះប្រើយុទ្ធសាស្រ្តទុច្ចរិត ចោទប្រកាន់ និងបិទវិទ្យាស្ថានប្រជាធិបតេយ្យ NDI ហើយនិងបញ្ជាឲ្យផ្អាកការផ្សាយ​ បណ្តាញព័ត៌មានឯករាជ្យមួយចំនួនទៀត ដែលបណ្តាលឲ្យមានការថ្កោលទោស ពីជុំវិញពិភពលោក ទៅលើការរំលោភសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន។ យុទ្ធសាស្រ្តដដែលនេះ ត្រូវរដ្ឋាភិបាល ហ៊ុន សែន បន្តប្រើប្រាស់ ដើម្បីបង្ក្រាបគណបក្សប្រឆាំង តាមរបៀបថ្មី ក្នុងគោលបំណង បំបិទសម្លេងប្រឆាំង ក្នុងការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨។ #គួររំលឹកថា បក្សប្រឆាំង បានឈ្នះការបោះឆ្នោតឃុំសង្កាត់ ខែមិថុនា ឆ្នំាំ២០១៧ ថ្មីៗនេះ ជិត ៥០០ កៅអីមេឃុំចៅសង្កាត់ ដែលធ្វើឲ្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បរាជ័យគួរឲ្យកត់សម្គាល់ គឺកៅអីមេឃុំចៅសង្កាត់របស់ខ្លួន ជិត … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ថា​លោក ហ៊ុន សែន កំពុង​មាន​បញ្ហា​ផ្លូវ​ចិត្ត

(RFA, 26-8-2017, ដោយ តាំង សារ៉ាដា) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ថា​ជា​ការ​ភ័យ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ ​នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថា លោក ហ៊ុន សែន កំពុង​មាន​បញ្ហា​ផ្លូវ​ចិត្ត ដោយសារ​តែ​វិបត្តិ​មិន​ទុក​ចិត្ត​អ្នក​ដទៃ និង​បារម្ភ​ពី​ការ​ផ្សាយ​ព័ត៌មាន​ពិត​របស់​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ និង​សង្គម​ស៊ីវិល។ លោក ហ្វីល រ៉ូប៊ឺតសុន៖ «វា​ច្បាស់​ណាស់​ទៅ​ហើយ​ដែល​រដ្ឋាភិបាល​គិត​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ដោយសារ​ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​កាសែត ឌឹ … Continue reading

Posted in Nokor | Tagged , , , , | Leave a comment