Tag Archives: សម រង្ស៊ី

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នូវខ្លឹមសារ ៣ ចំណុច ដើម្បី​ការពារ​ជំហរ​ពលរដ្ឋ​ម្ចាស់ឆ្នោត

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូន​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ដោយពិនិត្យឃើញថា រដ្ឋាភិបាល ហ៊ុន សែន រំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ និងកែប្រែច្បាប់ថ្មីដើម្បីអនុវត្តទៅលើរំលាយគណបក្សនយោបាយ ហើយនិដកហូតអាសនៈរដ្ឋសភា ពីគណបក្សនយោបាយ ទៅបែងចែកឲ្យគណបក្សផ្សេង តាមតែអំពើចិត្ត ដែលធ្វើឲ្យច្បាប់ធាក់ថយក្រោយ ហើយធ្វើឲ្យកម្ពុជា ក្លាយទៅជារបបផ្តាច់ការ។ ដោយរំលឹកឡើងវិញ ចំពោះការចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាការធ្វើឡើងដោយគ្មានដីកាពីតុលាការ, ខុសនីតិវិធីរដ្ឋបាល និង រំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ ។ ដោយពិនិត្យឃើញថា តុលាការកំពូល នឹងធ្វើការជំនុំជម្រះ នូវសំណុំរឿងរំលាយ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការបង្គាប់បញ្ជា … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

លិខិត​ក្លែងក្លាយ​បាន​បែកធ្លាយ ​ពេលបក្ស​សង្គ្រោះជាតិ ​មិន​ចុះ​សម្រុង​គ្នា ​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា ហើយលោក សម រង្ស៊ី ថាលោក ម៉ៅ មុន្នីវណ្ណ មានផែនការធ្វើបក្សប្រហារ

វីដេអូថ្មីស្រឡាងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានហៅឈ្មោះចំៗ ទៅតំណាងរាស្រ្ត លោក ម៉ៅ មុន្នីវណ្ណ ថាមានផែនការធ្វើបក្សប្រហារ នៅក្នុងបក្សសង្គ្រោះជាតិ តាមសេណារីយ៉ូរបស់លោក ហ៊ុន សែន។ ហើយនៅក្នុងបណ្តាញសង្គម ក៏បានបង្ហាញឈ្មោះមន្រ្តីជាន់ខ្ពស់ នៃខុទ្ធការល័យរបស់លោក កឹម សុខា ថាបានត្រូវដងត្រូវផ្លែជាមួយលោក ម៉ៅ មន្នីវណ្ណ ក្នុងផែនការទុច្ចរឹតនេះ។ (ដោយ នគរ /៣០ តុលា ២០១៧) (RFI, ដោយ វ៉ា សំណព្វ / ៣០ តុលា ២០១៧) លោក ​កឹម សុខា ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

មហាបាតុកម្មរបស់ពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ទាមទារឲ្យដោះលែងលោក កឹម សុខា ចាប់ផ្តើម នៅថ្ងៃទី០៩ ខែកញ្ញា នេះហើយ!

ជាមួយប្រតិកម្មថ្កោលទោសធ្ងន់ៗ ទៅលើរដ្ឋាភិបាលកម្ពុជា ពីសំណាក់សហគមន៍អន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងនោះ ពលរដ្ឋខ្មែរនៅជុំវិញពិភពលោក ក៏បានប្រកាសធ្វើមហាបាតុកម្ម ដោយឡែកពីគ្នា នៅតាមប្រទេសរៀងៗខ្លួន ដើម្បីទាមទារឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង និងជាសមាជិករដ្ឋសភា ដោយគ្មានលក្ខខណ្ឌ។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅយប់រំលងអាធ្រាត ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលក្រុមអ្នកច្បាប់ឯករាជ្យ និង អ្នកឃ្លាំមើលថា ជាការចាប់ខ្លួន ដោយរំលោភនីតិវិធីរដ្ឋបាល (ខុសម៉ោងរដ្ឋបាល) និង រំលោភរដ្ឋធម្មនុញ្ញ មារតា៨០ ។ ក្នុងខ្លឹមសារបន្ថែម នៃគម្រោងមហាបាតុកម្មនោះ  ក៏ទាមទាររកយុត្តិ ជូនលោក សម … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

ហ៊ុន សែន ខំយកចិត្តកម្មករ មុនបោះឆ្នោតជាតិ ឆ្នាំ​២០១៨ ខណៈពេល សម រង្ស៊ី និងអន្តរជាតិ ថ្កោលទោស

លោក ហ៊ុន សែន រៀនដើរយកចិត្តកម្មករ មុនបោះឆ្នោតជាតិ ឆ្នាំ​២០១៨ ខណៈពេលលោក សម រង្ស៊ី និងសហគមន៍ជាតិ-អន្តរជាតិ ថ្កោលទោសរដ្ឋាភិបាល ក្រោយពេលរដ្ឋាភិបាល ហ៊ុន សែន បញ្ជាឲ្យបិទ​វិទ្យាស្ថាន NDI និង បិទការផ្សារបន្ត របស់វិទ្យុជាង ១០ ទៀត ក្នុងមាន វិទ្យុ RFA, VOA និង VOD ផង។ រំលឹក៖ ព្រឹត្តិការណ៍ផ្លូវវេងស្រេង៖ រដ្ឋាភិបាល ហ៊ុន សែន បញ្ជាកងកម្លាំង បាញ់បង្ក្រាបកម្មករ ផ្លូវវេងស្រេង កាលពីថ្ងៃទី ២-៣ មករា ២០១៤ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

សម រង្ស៊ី ថា​រដ្ឋាភិបាល​ ហ៊ុន សែន ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ ដឹកនាំតាមរូបភាពប្រជាធិបតេយ្យក្លែងក្លាយ និង នីតិរដ្ឋក្លែងក្លាយ

លោក សម រង្ស៊ី ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ធ្ងន់ៗតាមរយៈវីដេអូគ្លីបរបស់លោក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នេះ ដោយឲ្យឈ្មោះថា «ហ៊ុន សែន និងពួកគេ ធ្វើរដ្ឋប្រហារដ្ឋធម្មនុញ្ញ ហើយដឹកនាំប្រទេសតាមរូបភាពប្រជាធិបតេយ្យក្លែងក្លាយ នីតិរដ្ឋក្លែងក្លាយ និង​ការអភិវឌ្ឍក្លែងក្លាយ»។   បញ្ជាក់៖ លោក សម រង្ស៊ី បានលាលែងពីប្រធាន គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីការព្រមានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ថាប្តឹងរូបលោក ឡើងតុលាការបន្ថែមលើសំណុំរឿងជាច្រើនទៀត ដោយគំរាមរឹបអូសគេហដ្ឋាន នៅចាក់អង្រែលើ និង ដីធ្លីមួយកន្លែង នៅក្រុងព្រះសីហនុ ដើម្បីសងជំងឺចិត្តនាយករដ្ឋមន្រ្តី។ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

បក្សប្រឆាំង CNRP ស្ថិតលើមាត់ជ្រោះ ទៅកាន់ការបោះឆ្នោត ឆ្នាំ២០១៨ បន្ទាប់ពីរដ្ឋាភិបាល ហ៊ុន សែន វាស់ផ្លូវឲ្យដើរ តាមច្បាប់ថ្មី

ថ្វីត្បិតតែច្បាប់ថ្មី ស្តីពីគណបក្សនយោបាយ បានផាត់លោក សម រង្ស៊ី ចេញដាច់ស្រឡះពី គណបក្សសង្គ្រោះជាតិ ហើយក្តី ប៉ុន្តែលោក សម រង្ស៊ី នៅតែសកម្មក្នុងកិច្ចការនយោបាយ លើទំព័របណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន បន្តចែកចាយ នៅបណ្តាញសារព័ត៌មានជាច្រើន ដែលជាសារដ៏ធំទូលាយ ទៅកាន់អ្នកគាំទ្របក្សប្រឆាំងដដែល។ ច្បាប់គណបក្សនយោបាយថ្មី កើតឡើងតាមការចង់បានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមេដឹកនាំផ្តាច់ការ នៅកម្ពុជា។ ច្បាប់នេះ ធ្វើឡើងដើម្បីរឹតបន្តឹង សកម្មភាពការងារគណបក្សប្រឆាំង បង្ខំឲ្យដើរលើមាត់ជ្រោះ ដ៏គ្រោះថ្នាក់មួយ និង ជាការបង្ខំលោក សម រង្ស៊ី លែងឲ្យពាក់ព័ន្ធ នឹងជីវភាពនយោបាយ ជាមួយបក្សប្រឆាំង។ លោក សម រង្ស៊ី បានបង្ខំចិត្តលាឈប់ពីប្រធាន … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

Richard Rogers រៀបចំដាក់ភស្តុតាងបន្ថែម ទៅតុលាការអន្តរជាតិ ICC ករណីឃាតកម្ម បណ្ឌិត កែម ឡី

#រំលឹក៖ បណ្តាញសង្គម និងសាររបស់មន្រ្តី បញ្ជាក់ថា អឿត អាង មិនមែនជា​ឃាតក ពិតប្រកដ ដែលសម្លាប់បណ្ឌិត កែម ឡី ទេ។ ពេលបណ្ឌិត កែម ឡី ត្រូវបានសម្លាប់ភ្លាមៗ មានសារជាច្រើន រួមទាំងមន្រ្តីក្នុងជួររដ្ឋាភិបាលផង បានឲ្យដឹងថា ត្រកូល ហ៊ុន (ក្រុមគ្រូសារនាយករដ្ឋមន្រ្តី ហ៊ុន សែន) គឺជាមេគំនិត នំាឲ្យមានឃាតកម្មលើ បណ្ឌិត កែំម ឡី។ មនុស្ស ២ នាក់ ក្នុងត្រកូល ហ៊ុន ជាប់សង្ស័យធំជាងគេ គឺលោកស្រី ហ៊ុន ម៉ាណា (អ្នកក្តោបក្តាប់សេដ្ឋកិច្ចខ្មែរ ធំជាងគេ) … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment