Tag Archives: សាយ ឈុំ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មិនទទួលស្គាល់​ការបោះឆ្នោត​​​ព្រឹទ្ធសភា

សេចក្តីថ្លែងការណ៍ មិនទទួលស្គាល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមច្រានចោលទាំងស្រុងនូវ ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ធ្វើឡើងដោយមិនស្របច្បាប់ និងមិនស្របតាមឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត។ បុព្វហេតុគឺ អង្គបោះឆ្នោតចំនួន ៥០៦២ រូប (តំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំសង្កាត់) មកពីគណបក្សសង្គ្រោះជាតិ ដែលបានជ្រើសរើស​ដោយឆន្ទៈពលរដ្ឋពិតប្រាកដនោះ ត្រូវបានរបបប ហ៊ុន សែន រំលាយចោល ទាំង​បំពានរដ្ឋធម្មនុញ្ញ និងឆក់ប្លន់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយរឹបអូស​យកអាសនៈទាំងអស់ពី​ បក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សសផ្សេងៗ តាមតែអំពើចិត្ត។ របបដឹកនាំរបស់លោក ហ៊ុន សែន មិនមែនជារដ្ឋាភិបាល ជារដ្ឋសភា និងព្រឹទ្ធសភា ដែលស្របច្បាប់ទៀតឡើយ បើផ្អែកតាមខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment