Tag Archives: សុខ ពុទ្ធិវុធ
បែកធ្លាយរឿងនាង ហ៊ុន ម៉ាលី កូនស្រីរបស់ ហ៊ុន សែន តម្កល់លុយជាង ៤២ លានដុល្លារក្នុងធនាគារបរទេស HSBC
លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងសព្វថ្ងៃជាតំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសស៊ុយអែត បានផ្សព្វផ្សាយឯកសារ មានចំនួនទឹកប្រាក់រាប់លានដុល្លារអាមេរិក របស់នាង ហ៊ុន ម៉ាលី (កូនស្រីរបស់លោក ហ៊ុន សែន មេដឹកនាំរបប ហ៊ុន សែន) ជាមួយប្តីរបស់នាងគឺ សុខ ពុទ្ធិវុធ (កូនប្រុសរបស់ខ្មោចលោក សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី) ដែលផ្ញើនៅធនាគារបរទេស ឈ្មោះ HSBC ។ លោក បានសរសេរលើទំព័រហ្វេសប៊ុក យ៉ាងខ្លីថា «ពូជលួចជាតិ៖ ជាង ៤២ លានដុល្លារ ទាំងនៅក្មេងខ្ចី!»។ … Continue reading
ហេតុអ្វីត្រូវកប់ចោល គ្មានការស៊ើបអង្កេត ករណីត្រកូល ហ៊ុន ពុករលួយ រំលោភអំណាច និង រំលោភសិទ្ធិមនុស្្ស?
(អត្ថបទ RFA Khmer, 18-8-2017, ដោយ តាំង សារ៉ាដា) អង្គការសង្គមស៊ីវិល ដែលតាមដានអំពីការទទួលខុសត្រូវ និងតម្លាភាពក្នុងសង្គម ជំរុញឲ្យសមត្ថកិច្ច បើកការស៊ើបអង្កេត ករណីពុករលួយនៃគ្រួសារ មេដឹកនាំរដ្ឋាភិបាលកម្ពុជា តាមរយៈការរកឃើញរបស់ អង្គការឃ្លាំមើលពិភពលោក (Global Witness = GW) កាលពីឆ្នាំ២០១៦ ដែលបើកកកាយ ពីរបររកស៊ីជាប្រព័ន្ធរបស់ គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបញ្ចប់នូវភាពមន្ទិលសង្ស័យ របស់មហាជន និងជាការផ្ដល់នូវក្ដីសង្ឃឹមថ្មី ដល់ប្រព័ន្ធយុត្តិធម៌ របស់ប្រទេស។ របាយការណ៍ និងភស្តុតាងរបស់ អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) កាលពីឆ្នាំ ២០១៦ … Continue reading