Tag Archives: សុខ ឥសាន

មហាក្សត្រ នរោត្តម សីហមុនី ចាត់តាំងលោក ហ៊ុន សែន បន្តជានាយករដ្ឋមន្រ្តី យ៉ាងប្រញាប់ប្រញាល់ ជារឿង​រំលោភ​រដ្ឋធម្មនុញ្ញ

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផល​នៃ​ការបោះឆ្នោតជាផ្លូវការ ថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ឈ្នះការបោះឆ្នោត ១២៥ អាសនៈ លើ ១២៥ នៃអាសនៈរដ្ឋសភាទាំងអស់ ស្របពេលដែលគណបក្សប្រឆាំង CNRP និងក្រុមប្រទេសលោកសេរី បានហៅការបោះឆ្នោតនៅកម្ពុជា ជាការបោះឆ្នោតក្លែងក្លាយ និងគួរឲ្យអាមាស ដែលជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ។ ព្រះមហាក្សត្រ នរោត្តម សីហមុនី តែតាំងលោក ហ៊ុន សែន បន្តជានាយករដ្ឋមន្រ្តី មុនពេលរដ្ឋសភា ចូលប្រជុំដំបូង និងមុនពេលសមាជិកសភាថ្មី ចូលស្បថសច្ចាប្រនិធាន។ នោះលោក ហ៊ុន សែន មិនត្រឹមតែ​យក​ស្ថាប័នព្រះមហាក្សត្រ ទៅលេងសើចប៉ុណ្ណោះទេ … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយ​ចោទថា «ឧទ្ទាម និងធ្វើសកម្មភាព​ភេរវកម្ម» ប៉ុន្តែត្រូវបានច្រានចោល

របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយចោទប្រកាន់ថា «ជាក្រុមឧទ្ទាម និង ធ្វើសកម្មភាពភេរវកម្ម»។ ប៉ុន្តែនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានច្រានចោលការចោទប្រកាន់នានាពីរបប ហ៊ុន សែន ហើយថារបប ហ៊ុន សែន បានក្លាយជារបបខុសច្បាប់ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈពេលដែលតុលាការកំពូល​ ប្រកាសសាលក្រម រំលាយបក្សសង្គ្រោះជាតិ។ (សូមទាញយកសេចក្តីថ្លែងការណ៍ ឬអានអត្ថបទរូបភាពខាងក្រោម។) អ្នកឃ្លាំមើលកម្ពុជា អំពាវនាវទៅប្រជាពលរដ្ឋ កុំ​ចេញ​ទៅ​បោះ​ឆ្នោត​  បើ​គ្មាន​បក្ស​ប្រឆាំង​ចូល​រួម (VOD HotNews / 22-2-2018) រាជធានី​ភ្នំពេញ៖ … Continue reading

Posted in Nokor | Tagged , , , , , , , , , , | Leave a comment

Brad Adams ថា សុខ ឥសាន ជាអ្នកនាំពាក្យបក្សកាន់អំណាច ល្ងិតល្ងង់ ខ្វះចំណេះដឹងទូទៅ

ទាំងលោក សុខ ឥសាន អ្នកតំណាងរាស្រ្ត ជាអ្នកនាំពាក្យបក្សកាន់អំណាច និងអ្នកគាំទ្រ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីទំនើង តែងតែនាំគ្នាបន្ទរ នូវអ្វីដែលលោក ហ៊ុន សែន និយាយ និងចំណាត់ការការងារ ទោះបីស្របច្បាប់ ឬខុសច្បាប់ក្តី។ ថ្មីៗនេះលោក សុខ ឥសាន និយាយចំអកឡកលើយ ឲ្យលោក Brad Adams នៃអង្គការសិទ្ធិមនុស្ស Human Rights Watch និងវិទ្យុរបស់អាមេរិក (ភាសាខ្មែរ) រឿងការចាប់ឃាត់ខ្លួន តំណាងរាស្រ្តអាមេរិក រយៈពេលខ្លី កាលពីប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែ លោក Brad Adams ឆ្លើយតបវិញថា សុខ … Continue reading

Posted in Nokor | Tagged , , , , , , , | 1 Comment

ពលរដ្ឋខ្មែរនៅ អឺរ៉ុប អូស្ត្រាលី អាមេរិក និង កាណាដា ​បាតុកម្ម​ទាមទាររដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា និងសេរីភាពព័ត៌មាន

បន្ថែមលើអត្ថបទវិទ្យុអាស៊ីសេរីថា តាមពិតគឺពលរដ្ឋខ្មែរនៅ អឺរ៉ុប (នៅបារាំង និងអាល្លឺម៉ង់) អូស្ត្រាលី អាមេរិក (រដ្ឋកាលីហ្វ័នញ៉ា) និង កាណាដា ធ្វើបាតុកម្មក្នុងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញ ក្នុងប្រធានបទ ទាមទារឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា និងសេរីភាពសារព័ត៌មានឡើងវិញ ដើម្បីធានាប្រក្រតីភាព ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ (ដោយ ម៉ែន ណាត) សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា (RFA, 10-9-2017, ដោយ ខែ សុណង) សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​​ ៣ នៅ​ថ្ងៃ​សៅរ៍ … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ព្រឹទ្ធសមាជិកអាមេរិក John McCain ថ្លែងថា ហ៊ុន សែន ប្រើយុទ្ធសាស្ដ្រ ផ្ដាច់ការ បំបិទសម្លេងប្រឆាំង មុនការបោះឆ្នោតជាតិ

សមាជិកព្រឹទ្ធសភាអាមេរិក John McCain ថ្លែងថា ហ៊ុន សែន ប្រើយុទ្ធសាស្ដ្រ ផ្ដាច់ការ បំបិទសម្លេងប្រឆាំង មុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ចំពេលរដ្ឋាភិបាល ហ៊ុន សែន ប្រើលេសនានា ចាត់វិធានការយ៉ាងក្រពុលមុខ លើអង្គការសង្គមស៊ីវិល និងបណ្តាញផ្សព្វផ្សាយឯករាជ្យ នៅប៉ុន្មាថ្ងៃនេះ។ សមាជិកព្រឹទ្ធសភាអាមេរិក៖ លោក ហ៊ុន សែន នឹងប្រើយុទ្ធសាស្ដ្រ ផ្ដាច់ការបំបិទសំឡេងប្រឆាំង (VOD, ដោយ ពេជ្រ ចំរុង, 25-8-2017) សមាជិកព្រឹទ្ធិសភា ដ៏មានឥទ្ធិពលម្នាក់ នៅសហរដ្ឋអាមេរិក រិះគន់ថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងភ័យខ្លាចការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ ដោយថា … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ផៃ ស៊ីផាន, សុខ ឥសាន ដែលគាំទ្រ សុខ ទូច ក៏ត្រូវមានទោសពីបទសមគំនិត «សហចារី» ប្រើប្រាស់ទឹកដីខ្មែរ បម្រើមហិច្ឆតាយួន រឿងភូមិកំណើត ហេង សំរិន

តើនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទុកដាក់យ៉ាងណាចំពោះ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលហ៊ាននិយាយថា ភូមិកំណើតប្រធានរដ្ឋសភា ហេង សំរិន (ឃុំកក់ ពញាក្រែក ត្បូងឃ្មុំ) ស្ថិតនៅលើទឹកដី យួន ? តាមដំណឹងមកថាតា ហេង សំរិន និងសាច់ញាតិ សំដែងការខឹងសម្បា ចំពោះការលើកឡើងរបស់លោក សុខ ទូច ពីព្រោះទីនេោះ ជាស្រុកភូមិរបស់ពួកគេ តាំងពីបូរមបូរាណមក។ លោក សុខ ទូច លើកឡើងមកនោះ បានរំលោភមាត្រា២ និង មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ដែលមានទោសទណ្ឌ ស្មើនឹង អំពើក្បត់ជាតិ។ ដូចគ្នានេះដែរ ករណីលោក … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

អ្នកវិភាគ៖ កម្ពុជា កំពុងវិវត្តទៅរករបបមួយ គួរឲ្យបារម្ភ ប៉ុន្តែមិនយូរ វានឹងផ្លាស់ប្តូរ!

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានព្រមានថា លោកជាប្រមុខរដ្ឋាភិបាល មានអំណាចបំផុត ហើយលោកបញ្ជាក់ថា «គ្មានអ្នកណាម្នាក់ អាចទទឹងជាមួយ ហ៊ុន សែន បានទេ!»។ ជាមួយគ្នានេះ ក្រុមអ្នកឃ្លាំមើលនយោបាយ បានផ្តល់យោបល់ថា «កម្ពុជា កំពុងវិវត្តទៅរករបបមួយ គួរឲ្យបារម្ភ»។ តាមទស្សនៈសង្គមវិជ្ជា និងវិទ្យាសាស្រ្តនយោបាយ តែងតែរំលឹកថា «របបយោធានិយម ឬផ្តាច់ការ វានឹងផ្លាស់ប្តូរ ខណៈពេលពលរដ្ឋ កាន់តែលែងពញចិត្តនឹងការដឹកនាំនៃរបបនោះ» ។ (ដោយ ម៉ែន ណាត) អ្នក​វិភាគ​ថា​ យោធា​ការពារ​មេដឹកនាំ​ អាច​ជា​ថ្នូរនឹង​ការ​ការពារ​ប្រយោជន៍​ផ្ទាល់​ខ្លួន (ដោយ តាំង សារ៉ាដា, RFA Khmer, … Continue reading

Posted in Nokor | Tagged , , , , , , , , , , | Leave a comment