Tag Archives: ស៊ាន ប៉េងសែ

គណៈកម្មាធិការព្រំដែនកម្ពុជា ទាមទារឲ្យ ហ៊ុន សែន លុបចោលសន្ធិសញ្ញានានា ដែលនាំឲ្យកម្ពុជា ខាតបង់ព្រំដែន និងប្រជុំ កោះត្រល់

គណៈកម្មាធិការព្រំដែនកម្ពុជា ទាមទារឲ្យ ហ៊ុន សែន លុបចោលសន្ធិសញ្ញានានា ដែលនាំឲ្យកម្ពុជា ខាតបង់ព្រំដែន និងប្រជុំ កោះត្រល់ គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលទាំងអស់នូវកិច្ចព្រមព្រៀង នយោបាយ និងទឹកដី ជាមួយ​វៀតណាម ដែលធ្វើឡើងកាលពី ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ដើម្បីការពារអធិបតេយ្យរបស់កម្ពុជា មិនឲ្យបាត់បង់ទៅ វៀតណាម។ ការទាមទាររបស់ក្រុមនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ថ្លែងនៅចំពោះក្រុមអ្នកគាំទ្ររបស់លោក ក្នុងប្រទេសអូស្ត្រាលីកាល ពីពាក់កណ្តាលខែមីនា ថារដ្ឋធម្មនុញ្ញកម្ពុជា មានចំនុចខ្សោយពីរ ដែលលំបាកតវ៉ា ជាមួយប្រទេសជិតខាង។ ចំនុចខ្សោយទី១ នៃរដ្ឋធម្មនុញ្ញ គឺការកំណត់ចន្លោះឆ្នាំ១៩៣៣ និង១៩៥៣ នៃការធ្វើផែនទីកម្ពុជា ហើយ ទី២ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើលោក ឌី ការេត ជាបេក្ខភាពប្រធានថ្មី គណៈកម្មាធិការព្រំដែនកម្ពុជា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ផ្ញើជូនលោកបណ្ឌិត ឌី ការេត ប្រធានស្តីទីនៃ គណៈកម្មាធិការព្រំដែនកម្ពុជាប្រទេសបារាំង និងពិភពលោក អំពីការជ្រើសរើសថ្នាក់ដឹកនាំថ្មី (អាចទាញយកលិខិតនេះ) ………………….. ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានកិត្តិយសសូមសរសេរលិខិតមួយច្បាប់នេះ ផ្ញើជូនចំពោះសមាជិក​សមាជិកា​នៃ គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង និងពិភពលោក ខណៈពេលគណៈកម្មាធិការព្រំដែននេះ រៀបចំជ្រើសរើសថ្នាក់ដឹកនាំថ្មី នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៨ ដើម្បីបន្តបេសកកម្មរបស់ លោក ស៊ាន ប៉េងសែ ដែលបានទទួលមរណភាព កាលពីចុងខែមករា ឆ្នាំ២០១៨ កន្លងទៅ «ក្នុងការការពារបូរភាពទឹកដីខ្មែរ ប្រឆាំងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ផែនទីខុសច្បាប់ និងឯកសារខុសច្បាប់នានា ដែលធ្វើឡើងដោយរបប ហ៊ុន សែន សព្វថ្ងៃ»។ ក្រុមប្រឹក្សារបស់យើងខ្ញុំ យល់ស្របជាមួយសមាជិកមួយចំនួននៃ គណៈកម្មាធិការព្រំដែន … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

ស៊ាន ប៉េងសែ អ្នក​រិះគន់​រដ្ឋាភិបាល​រឿង​ព្រំដែន បាន​ទទួល​មរណភាព​ហើយ

(ដោយ បែន សុខហ៊ាន / Phnom Penh Post /25-1-2018) ភ្នំពេញ៖ អតីត​អ្នក​ជំនាញ​ព្រំដែន​កម្ពុជា ​លោក ស៊ាន ប៉េងសែ ដែល​ជា​អ្នក​រិះគន់​ឥតសំចៃ ​មក​លើ​រដ្ឋាភិបាល​ ជុំវិញ​បញ្ហា​ព្រំដែន និង​ ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​ ក្នុង​របប​លោក​សេនាប្រមុខ លន់ នល់ នា​ទសវត្សរ៍​ទី​ ៧០ បាន​ទទួល​មរណភាព ​នៅ​វេលា​ម៉ោង​ ៤ ​ទៀបភ្លឺ ថ្ងៃ​អង្គារ {ថ្ងៃទី ២៣ ខែមករា ២០១៨}​ ក្នុង​ទីក្រុង​ប៉ារីស ទី​ដែល​លោក​បាន​រស់នៅ​ ដោយ​និរទេស​ ចាប់​តាំងពី​ការ​ដួលរលំ​នៃ ​របប​សាធារណរដ្ឋ​ខ្មែរ​ ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​មក​។ លោក​ ប៉េងសែ បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៨២ … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

លិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសព លោក ស៊ាន ប៉ែងសែ អ្នកជំនាញការ​ព្រំដែនកម្ពុជា និង​ជាប្រធាន​គណៈកម្មការព្រំដែនកម្ពុជា

លិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព លោក ស៊ាន ប៉ែងសែ ក្នុងនាមក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង សមាគមពុទ្ធសាសនិកជនខ្មែរ (សហគមន៍ខ្មែរ) នៅប្រទេស​ន័រវេស៍ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងសមាជិកសមាជិកានៃ គណ:កម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង បន្ទាប់ពីបានទទួលដំណឹងថា លោក ស៊ាន ប៉េងសែ ជាស្ថានិក និងជាប្រធានគណ:កម្មាធិការព្រំដែនកម្ពុជា ទទួលមរណភាព នាថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ ម៉ោង ៤ ហៀបភ្លឺ ដោយរោគាពាធ នៅមន្ទីពេទ្យ ទីក្រុងប៉ារីស ប្រទេសបារាំង (Centre Hospitalier d’Orgemont, 77100 Meaux, France) ក្នុងជន្មាយុ … Continue reading

Posted in Nokor | Tagged , , , , , , , , , , | Leave a comment

កម្ពុជាជួបវិបត្តិធ្ងន់ធ្ងរជាថ្មី ដោយសារ ហ៊ុន សែន កំអែលកុម្មុយនីស្ត ថ្ងៃ ៧ មករា ជាថ្ងៃរំលឹកយួន ឈ្លានពានកម្ពុជា ព្រំដែនគោក និង កោះត្រល់

សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ កម្ពុជាជួបវិបត្តិធ្ងន់ធ្ងរជាថ្មី ដោយសាររបប ហ៊ុន សែន កំអែលកុម្មុយនីស្ត ថ្ងៃ ៧ មករា (សូមអានសេចក្តីថ្លែងការណ៍) ស្របពេលរបប ហ៊ុន សែន និងបក្សប្រជាជនកម្ពុជា ជាបក្សបង្កើតដោយវៀតណាមកុម្មុយនីស្ត រៀបចំប្រារព្វខួបថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ របស់ពួកគេ ក្រោយពេលពួកគេ ចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិ, បិទស្ថាប័នផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល ព្រមទាំង រំលាយគណបក្សសង្គ្រោះជាតិ និងរចនាសម្ព័ន្ធគណបក្សនេះ (សមាជិកសភា ៥៥ រូប និងក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ នាក់) ដែលមានពលរដ្ឋគាំទ្រជិតកន្លះនគរ (ឬ ៤៤%) … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

ប៉ាង សុខឿន ផ្តាំទៅ សុខ ទូច និង ហ៊ុន សែន ថាផែនទីព្រំដែនពិត ឬមិនពិត មិនអាចបំភ្លៃបានទេ ពីព្រោះយើងបានពិនិត្យផ្ទាល់

នេះជាអត្ថបទរបស់លោក ប៉ាង សុខឿន (ហ្វេសប៊ុក សុវណ្ណភូមិ ខ្មែរ) ថ្ងៃទី២២ សីហា ២០១៧។ លោក សុខឿន អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ ជំនាន់ទី៣ បន្ទាប់ពីលោក សារ៉ូ ស៊ីវត្ថា និង លោក អ៊ុំ សំអាន។ ក្រៅពីនេះលោក ជាអតីតសាស្ត្រាចារ្យ នៅសាកលវិទ្យាឯកជនមួយ ក្នុងក្រុងភ្នំពេញ កាលពីមុនឆ្នាំ២០០៥។ លោក ក៏ជាក្រុមការងារ នៃគណៈកម្មាធិការព្រំដែនខ្មែរ ជាមួយលោក ស៊ាន ប៉េងសែ និងលោក ឌី ការេត ផងដែរ។ សព្វថ្ងៃ លោករស់នៅប្រទេស ស៊ុយអែត ក្រោយេពីការធ្វើទុក្ខបុកម្នេញ ពីសំណាក់រដ្ឋាភិបាល … Continue reading

Posted in Nokor | Tagged , , , , , , , , , , , | Leave a comment

ក្រុមឃ្លាំមើល ថាជាអំពើក្បត់ជាតិ ករណីរដ្ឋាភិបាល ហ៊ុន សែន អនុវត្តសន្ធិសញ្ញាព្រំដែនថ្មី ធ្វើឲ្យភូមិកំណើត ហេង សំរិន និងតំបន់ព្រំដែនឯទៀត ធ្លាក់ចូលក្នុងទឹកដី យួន

កន្លងមក ក្រុមអ្នកជំនាញការព្រំដែនខ្មែរ នៅប្រទេសបារាំង និង ក្រុមប្រឹក្សាឃ្លំាមើលកម្ពុជា បានប្រឆាំងជំទាស់ដាច់អហង្កា ចំពោះរដ្ឋាភិបាល ហ៊ុន សែន និង រដ្ឋសភា ជាដើមផង បានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាព្រំដែនខុសច្បា​ប់ ឆ្នាំ១៩៨៥ ព្រំទាំងផែនទីអម «បោះពុម្ពនៅវៀតណាម» នៃសន្ធិសញ្ញានោះផង។ ក្រុមការងារពិគ្រោះយោបល់កិច្ចការព្រំដែន នៅតែរក្សាជំហរ ជំទាស់ការបោះបង្គោលព្រំដែនថ្មី ពីព្រោះថា វាធ្វើឲ្យកម្ពុជាខាតបង់ទឹកដីខ្មែរ ខាតបង់ព្រំដែនគោក ចន្លោះពី ៤០០០ គ.ម.ក្រឡា ទៅ ៦០០០ គ.ម.ក្រឡា (ឯកសារព្រំដែនខ្មែរ ស៊ាន ប៉េងសែ)។ ជាក់ស្តែងភូមិកំណើត លោក ហេង សំរិន នៅភូមិថ្លុកត្រាច ឃុំកក់ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment