Tag Archives: ស៊ិក ប៊ុនហុក

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឲ្យពលរដ្ឋ និងមន្រ្តីរាជការ ធ្វើពហិការ កុំដាក់ពាក្យបម្រើជាមន្រ្តីបោះឆ្នោត គជប

សេចក្តីអំពាវនាវរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ «ពលរដ្ឋ និងមន្រ្តីរាជការ ចូរធ្វើពហិការ កុំដាក់ពាក្យជាមន្រ្តីបោះឆ្នោត តាមការជូនដំណឹង គជប» (សូមចុចត្រង់នេះ) បានឃើញសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្តីពីការជ្រើសរើសមន្រ្តីកិច្ចសន្យារយៈពេលខ្លីជាង ១៣ ម៉ឺននាក់ សម្រាប់ការបោះឆ្នាតិជាតិ ខែកក្កដាខាងមុខនេះ លិខិតលេខ ០៥៧ គ.ជ.ប/សជណ ចុះថ្ងៃ០៨ មិថុនា ២០១៨។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពិនិត្យឃើញថា ការបោះឆ្នោតជាតិ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨ មិនអាចជាការបោះឆ្នោត តាមគន្លងលទ្ធិប្រជាធិបតេយ្យបានទេ ប៉ុន្តែវាជាការបោះឆ្នោតទៅតាមការចង់បាន​​របស់លោក ហ៊ុន សែន ដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ និងរំលោភ​បំពានសេចក្តីទុកចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតរួចទៅហើយ ហើយបង្កភាពអាមាស នៅលើឆាកអន្តរជាតិ តាមរយៈការដាក់ទណ្ឌកម្មមន្រ្តីគ្រាក់ៗក្នុងរបប ហ៊ុន សែន … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មិនទទួលស្គាល់​ការបោះឆ្នោត​​​ព្រឹទ្ធសភា

សេចក្តីថ្លែងការណ៍ មិនទទួលស្គាល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមច្រានចោលទាំងស្រុងនូវ ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ធ្វើឡើងដោយមិនស្របច្បាប់ និងមិនស្របតាមឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត។ បុព្វហេតុគឺ អង្គបោះឆ្នោតចំនួន ៥០៦២ រូប (តំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំសង្កាត់) មកពីគណបក្សសង្គ្រោះជាតិ ដែលបានជ្រើសរើស​ដោយឆន្ទៈពលរដ្ឋពិតប្រាកដនោះ ត្រូវបានរបបប ហ៊ុន សែន រំលាយចោល ទាំង​បំពានរដ្ឋធម្មនុញ្ញ និងឆក់ប្លន់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយរឹបអូស​យកអាសនៈទាំងអស់ពី​ បក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សសផ្សេងៗ តាមតែអំពើចិត្ត។ របបដឹកនាំរបស់លោក ហ៊ុន សែន មិនមែនជារដ្ឋាភិបាល ជារដ្ឋសភា និងព្រឹទ្ធសភា ដែលស្របច្បាប់ទៀតឡើយ បើផ្អែកតាមខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment