Tag Archives: ហ៊ុន សែន

សភា​សិទ្ធិមនុស្ស​ ASEAN​ ទទូច​ក្រុម​មេដឹកនាំ​អាស៊ាន ​​ដាក់​សម្ពាធ​ កម្ពុជា ​និង ​ភូមា ក្នុងកិច្ចប្រជុំកំពូល នៅសិង្ហបុរី​

ក្រុម​សមាជិកសភា​មួយ​ចំនួន ​នៅ​សមាគម​អាស៊ាន​ បាន​ទាម​ទារ​មេដឹកនាំ​ទាំង​ឡាយ ​ក្នុង​សមាគម​នេះ​  ​ឱ្យ​ដាក់​ការ​គាប​សង្កត់​លើ​ប្រទេស​កម្ពុជា​ ចំពោះ​ការ​ធ្វើ​ឲ្យ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ធ្លាក់​ចុះ​, ការ​លុបបំបាត់​ចោល​សារព័ត៌មាន​ឯករាជ្យ​ ​ការ​ដាក់​ឃុំឃាំង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ការ​រំលាយ​ចោល ​គណបក្ស​ប្រឆាំង។ (VOA Khmer /ដោយ ហ៊ុល រស្មី /10 th-11-2018) ភ្នំពេញ — មេដឹកនាំ​នៅ​ក្នុង​ប្រទេស​សមាជិក ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ហៅ​កាត់​ថា​ ​អាស៊ាន (ASEAN) ត្រូវ​តែ​ដាក់​បញ្ហា​សិទ្ធិមនុស្ស​ ក្នុង​នោះ​មាន​វិបត្តិ​នៅ​ប្រទេស​កម្ពុជា ​និង ​មីយ៉ាន់ម៉ា​ ​ឲ្យ​ស្ថិត​លើ​ចំណុច​កំពូល​នៃ ​របៀបវារៈ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​គ្រោង​នឹងធ្វើ​ឡើង​រយៈពេល​ ៣ ថ្ងៃ ​នៅប្រទេស​សិង្ហបុរី​ នា​សប្ដាហ៍​ខាងមុខនេះ។​ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ ​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (ASEAN Parliamentarians for … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

ហ៊ុន​ សែន ​ប្រាប់​កាសែតបរទេសថា ហ៊ុន ម៉ាណែត​ អាច​ក្លាយ​ជា​មេដឹកនាំ​​ខ្មែរ

(VOA Khmer / ដោយ អូន ឆេងប៉រ និង ទុំ ម្លិះ / 08th-10-2018) ភ្នំពេញ — នៅ​ក្នុង​អ្វី​ដែល​អាច​ជា​ការ​បង្ហាញ​ជា​សាធារណៈ​ជា​លើក​ដំបូង ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​ថ្លែង​ប្រាប់​កាសែត​ជប៉ុន​ នៅ​ក្នុង​សប្ដាហ៍​កន្លង​ទៅ​ថា ​កូន​ប្រុស​ច្បង​របស់​លោក ​គឺ​លោក​ឧត្ដម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត​ មាន​លទ្ធភាព​ក្លាយ​ជា​មេ​ដឹកនាំ​ប្រទេស​ ទៅ​ថ្ងៃ​អនាគត។​ ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ Kyodo ​បាន​ធ្វើ​បទ​សម្ភាស​ជា​លាយ​លក្ខណ៍​អក្សរ ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​អំឡុង​ពេល​លោក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ប្រាំ​ថ្ងៃ ​នៅ​ប្រទេស​ជប៉ុន ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ជប៉ុន-មេគង្គ​ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖​ «លោក ហ៊ុន សែន ​ដែល​កាន់​អំណាច​រយៈ​ពេល​ ៣៣ ឆ្នាំ​មក​ហើយ ​បាន​និយាយ​ដែរ​ថា ​លោក​បាន​ចាត់​ទុក​កូន​ប្រុស​ច្បង​របស់​លោក … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

លោក កឹម សុខា ត្រូវបានបញ្ជូនមកឃុំខ្លួនក្នុងផ្ទះ ជំនួសពន្ធនាគារ

លោក​ កឹម សុខា​ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ ​តែ​ដាក់​ឱ្យ​នៅ​ឃុំឃាំង​ក្នុង​ផ្ទះ (VOA Khmer/ថ្ងៃច័ន្ទ 10 កញ្ញា 2018 / កាន់ វិច្ឆិកា) នៅ​ព្រឹក​ថ្ងៃ​ច័ន្ទនេះ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ដោះលែង ​លោក ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​ខណៈ​មាន​ការ​លើកឡើង​ថា​ ការ​ដោះ​លែង​នេះ​ ធ្វើ​ឡើង​ដោយ​សារ​រង​សម្ពាធ​ពី​អន្តរជាតិ។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ បញ្ជាក់​ថា ការ​ដោះ​លែង​លោក ​កឹម សុខា គឺ​ជា​ការ​សម្រេច​របស់​តុលាការ។ ភ្នំពេញ — នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក ​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ដោះលែង​ពី​ឃុំ​ក្នុង​ពន្ធនាគារ​ ​ក៏ប៉ុន្តែ​ត្រូវ​ដាក់ឱ្យ​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ ជំនួស​វិញ​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​អ្នក​គាំទ្រ ​ឬ​ចូលរួម​សកម្ម​ភាព​នយោបាយ​អ្វី​នោះ​ទេ។ … Continue reading

Posted in Nokor | Tagged , , , | Leave a comment

Brad Adams៖ កម្ពុជា​ក្លាយជា​របបផ្តាច់ការ​​ជាផ្លូវការ​ហើយ

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិថា​ កម្ពុជា​​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​ និង​ផ្ដាច់ការ​​ជា​ផ្លូវការ (វិទ្យុអាស៊ីសេរី RFA / 08-9-2018 /ដោយ មួង ណារេត) មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថា​កម្ពុជា​ឥឡូវនេះ ក្លាយ​ជា​រដ្ឋ​ឯកបក្ស និង ផ្ដាច់ការ​ជា​ផ្លូវ​ការ​ហើយ ក្រោយ​លោក ហ៊ុន សែន បើក​កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី លើកដំបូង នៃ​របប​ថ្មី​នេះ។ នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ចង់​ប្រើ​ភាសា​នេះ​ទេ ប៉ុន្តែ តថភាព​ជាក់ស្ដែង ដែល​កំពុង​កើតមានឡើង​នៅ​កម្ពុជា​សព្វថ្ងៃ គឺ​គ្មាន​អ្វី​អាច​ប្រកែក​បាន។ លោក ហ៊ុន សែន … Continue reading

Posted in Nokor | Tagged , , | Leave a comment

ជីវប្រវត្តិសង្ខេប អ៊ុំ សំអាន ពីក្មេងឃ្វាលក្របី ក្លាយជាអ្នកតំណាងរាស្រ្ត ជាអ្នកស្រាវជ្រាវផែនទីព្រំដែន ជាអ្នកទោសមនសិការ និង​អ្នកជាតិនិយម

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ សកម្មជនព្រំដែន និងជាតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានទទួលការលើកលែងទោសឲ្យមានសេរីភាពវិញហើយ ពីរបបលោក ហ៊ុន សែន ។ លោក សំអាន ទទួល​​រងការចោទប្រកាន់ និងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ តាំពីថ្ងៃទី១១ ខែមេសា ២០១៦ មក។ ការ​ដោះលែង​នេះ បន្ទាប់ពីសម្ពាធធ្ងន់ធ្ងរពីអន្តរជាតិខាងលោកសេរី ជាពិសេសគឺ អាមេរិក និងសហភាព​អឺរ៉ុប។ (អត្ថបទដោយ ម៉ែន ណាត)៖ តំណាងរាស្រ្តខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានចំណាយពេលច្រើនឆ្នាំ ក្នុងជីវិតរបស់លោក ក្នុងការតស៊ូប្រឆាំងនឹង វៀតណាម លើបញ្ហាព្រំដែន ចាប់តាំងពីលោកនៅជាយុវជន … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ការ​ស្រាវជ្រាវ​​៖ លទ្ធផល​​បោះឆ្នោត​​​នៅ​កម្ពុជា ​​បង្ក​ហានិភ័យ​​​ខាងជំនួយ​​ហិរញ្ញវត្ថុ ពីអន្តរជាតិ

អ្នក​ស្រាវជ្រាវ​ខាង​ហិរញ្ញវត្ថុ​ ថា​លទ្ធផល​ពីការ​បោះឆ្នោត​ ​ថ្ងៃទី​ ២៩ ​កក្កដា ២០១៨ ​បាន​នាំមក​ឲ្យកម្ពុជា ​នូវ​ហានិភ័យ​នៃ​ការ​បាត់​បង់​ការទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ​ ពី​អន្តជាតិ​ ​ជា​ពិសេស​ពី​​បស្ចិមប្រទេទេស​។ ពីវិទ្យុ VOA /ដោយ ហ៊ុល រស្មី / 07 សីហា 2018 ភ្នំពេញ — ការបោះឆ្នោត​ជាតិនៅ​កម្ពុជា ​កាលពីថ្ងៃ​អាទិត្យ​ ​ទី​២៩ ខែកក្កដា​ ឆ្នាំ​២០១៨ ​កន្លងទៅ​ ​បាន​ស្ថិត​ក្នុង​ការ​តាមដាន​របស់​ អ្នក​ស្រាវជ្រាវ​ខាង​ហិរញ្ញវត្ថុ​ ដែល​បាន​រក​ឃើញ​ថា ​លទ្ធផល​ពីការ​បោះឆ្នោត​នេះ​ ​បាន​នាំមក​ឲ្យកម្ពុជា ​នូវ​ហានិភ័យ​នៃការ​បាត់​បង់​ការទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ​ ពី​អន្តជាតិ​ ​ជា​ពិសេស​ពី​ប្រទេស​នៅ​បស្ចិម​លោក។​ ​នេះបើ​យោងតាម​សេចក្តី​រាយការណ៍​ របស់​កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​ ​Financial Times​ ​ដែល​មានមូលដ្ឋាន​នៅ ចក្រភព​អង់គ្លេស។​ លទ្ធផលបឋម​នៃកា​របោះឆ្នោតជាតិ​ លើក​៦​ … Continue reading

Posted in Nokor | Tagged , , , | Leave a comment

Global Witness អំពាវនាវដាក់ទណ្ឌកម្ម​សេដ្ឋី​ខ្មែរ​ ៤ រូប ព្រមទាំងបង្ហាញពីការរកស៊ីទុច្ចរឹតរបស់ ហ៊ុន ម៉ាណា, ហ៊ុន តូ និង សុខ ពុទ្ធិវុធ

(ដោយ ម៉ែន គឹមសេង / VOA / 20-7-2018) អង្គការ​ Global Witness ​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​ ដាក់ទណ្ឌកម្ម​សេដ្ឋី​កម្ពុជា​ចំនួន​ ៤ រូប​ ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ បាន​ដើរ​តួនាទី​សំខាន់​ ក្នុងការ​គៃបន្លំនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។សេដ្ឋី​ទាំង ៤ នាក់ មានបីនាក់​ ជា​សមាជិក​ព្រឹទ្ធសភា​នៃ គណបក្ស​ប្រជាជន​កម្ពុជា​ គឺលោក​ឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា​ លី យ៉ុងផាត់​ លោកឧកញ៉ា​ ទ្រី ភាព និង​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន​។ អង្គការ ​Global … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment