Tag Archives: អ៊ុំ សំអាន

ក្រុមឃ្លាំមើល ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែន​កម្ពុជា-វៀតណាម ពេលកម្ពុជា មានវិបត្តិនយោបាយធ្ងន់ធ្ងរ

សេចក្តីថ្លែងការណ៍៖ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈ កម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈកម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ។ ទង្វើនេះ ធ្វើឡើងដោយផ្ទុយពីសុឆន្ទៈរបស់ពលរដ្ឋខ្មែរ ផ្ទុយពីទំនៀមទម្លាប់អន្តរជាតិ និងផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយជាការធ្វើឡើងដោយរំលោភយន្តការរបស់រដ្ឋសភា ក្នុងសង្គមប្រជាធិបតេយ្យ។ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) បានរំលឹកឡើងវីញថា ប្រទេសទាំងពីរ ប្តេជ្ញានឹងបញ្ចប់ការបោះបង្គោលព្រំដែន ឲ្យរួចរាល់នៅឆ្នាំ២០១៨។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្នុងជំនួបរបស់មេដឹកនាំប្រទេសទាំងពីរ … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

លិខិតចំហ៖ ជូនលោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌលសៀមរាប បន្ទាប់​​ពី​​ទទួលដំណឹងថា គ្រោងសំទោស ហ៊ុន សែន ជាថ្នូរនឹងការរួចពីឃុំឃាំង

លិខិតចំហ៖ ជូនលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប កំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ ជាបឋមយើងខ្ញុំ ឆាំ ឆានី, ប៉ាង សុឃឿន, ម៉ែន ណាត និង ទ្រី សម ក្នុងនាមជាមិត្តភ័ក្តិ មិត្តរួមការងារ និងអ្នករាប់អាន សូមសរសើរដោយស្មោះអស់ពីចិត្ត នូវវីរៈភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏ឧត្តុង្គឧត្តម របស់លោក អ៊ុំ សំអាន ក្នុងការតស៊ូដើម្បីសេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិដ៏កំសត់របស់យើង។ ជាង ២០ ឆ្នាំហើយ ដែលលោក និងពួកយើង ព្រមទាំងមិត្តភក្តិជាច្រើនទៀត ដូចជាលោក ជា វិជ្ជា ជាដើម បានរួមការងារជាមួយគ្នា … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

ពលរដ្ឋខ្មែរ-អឺរ៉ុប តវ៉ារកអន្តរាគមន៍ពី សហភាពអឺរ៉ុប ឲ្យដាក់សម្ពាធរដ្ឋាភិបាល​​កម្ពុជា ត្រូវដោះលែងលោក កឹម សុខា និង​អ្នកទោសនយោបាយ

ពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុប បានទៅជួបជុំសំដែងមតិ នៅខាងមុខទីស្នាក់ការកណ្តាលរបស់ សហភាពអឺរ៉ុប ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងែទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីរកអន្តរាគមន៍ ឲ្យជួយ​ដោះលែងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង និង អ្នកទោសមនសិការ ដែលកំពុងជាប់ឃុំឃាំង​ យ៉ាង​​​​​អយុត្តិធម៌ នៅប្រទេសកម្ពុជា។ ក្រុមអ្នកតវ៉ា មកពីប្រទេសផ្សេងៗគ្នា មកជួបជុំតវ៉ានេះ ដែលអ្នកខ្លះមកពីប្រទេស បារាំង​ អាល្លឺម៉ង់ អូស្ទ្រីស ស្វ៊ីស និង បែលហ្ស៊ិកជាប្រទេសសាម៉ី។ ពួកគេ ធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន រថយន្តក្រុង និងរថភ្លើង មានចម្ងាយរាប់រយគីឡូម៉ែត្រ ហើយនិងមានភ្លៀងខ្យល់ទៀតផង នោះទីក្រុងព្រុចសែល ជាកន្លែងធ្វើបាតុកម្មតវ៉ា។ ក្រុមអ្នកតវ៉ា បានថ្កោលទោសរដ្ឋាភិបាល ហ៊ុន … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

មហាបាតុកម្មរបស់ពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ទាមទារឲ្យដោះលែងលោក កឹម សុខា ចាប់ផ្តើម នៅថ្ងៃទី០៩ ខែកញ្ញា នេះហើយ!

ជាមួយប្រតិកម្មថ្កោលទោសធ្ងន់ៗ ទៅលើរដ្ឋាភិបាលកម្ពុជា ពីសំណាក់សហគមន៍អន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងនោះ ពលរដ្ឋខ្មែរនៅជុំវិញពិភពលោក ក៏បានប្រកាសធ្វើមហាបាតុកម្ម ដោយឡែកពីគ្នា នៅតាមប្រទេសរៀងៗខ្លួន ដើម្បីទាមទារឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង និងជាសមាជិករដ្ឋសភា ដោយគ្មានលក្ខខណ្ឌ។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅយប់រំលងអាធ្រាត ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលក្រុមអ្នកច្បាប់ឯករាជ្យ និង អ្នកឃ្លាំមើលថា ជាការចាប់ខ្លួន ដោយរំលោភនីតិវិធីរដ្ឋបាល (ខុសម៉ោងរដ្ឋបាល) និង រំលោភរដ្ឋធម្មនុញ្ញ មារតា៨០ ។ ក្នុងខ្លឹមសារបន្ថែម នៃគម្រោងមហាបាតុកម្មនោះ  ក៏ទាមទាររកយុត្តិ ជូនលោក សម … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

សម រង្ស៊ី រំលឹកអំពីផែនការរបស់ ហ៊ុន សែន ប៉ុនប៉ងធ្វើឃាត មកលើរូបលោក

លោក សម រង្ស៊ី បានរំលឹកថា លោក ទទួលរងការប៉ុនប៉ងធ្វើឃាត មិនបានសម្រេច ជាច្រើនលើក ដោយរាប់បញ្ចូលទាំងការបោកគ្រាប់បែកដៃ នៅខាងមុខរដ្ឋសភា កាលពីថ្ងៃទី៣០ មីនា ១៩៩៧ ដែលបណ្តាលឲ្យបាតុករ ១៦ នាក់ស្លាប់ និងជាង ១០០ នាក់រងរបួស ហើយក្នុងនោះ មានលោក សម រង្ស៊ី និង លោក ជា វិជ្ជា ក៏រងរបួសផងដែរ ។ ទោះជាយ៉ាងណាក្តី នៅឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ លោក សម រង្ស៊ី ក្នុងនាមជាមេដឹកនាំ គណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត បន្តដំណើរជាអ្នកជាតិនិយម

ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត បន្តដំណើរជាអ្នកជាតិនិយម ……………………….. លោក ម៉ែន ណាត (ហៅ នគរ គោកធ្លក) ជាកូនកសិករ ក្នុងជីវភាពគ្រួសារមធ្យម មានស្រុកកំណើតនៅ ភូមិឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។ លោក កើតនៅក្នុងសម័យសង្គ្រាម ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៥ (ក្នុងបញ្ជីជាតិ ខែមករា ១៩៧៦) ពេលភៀសងសង្គ្រាម ម្តុំតំបន់ប៉ែនមាស ស្រុកត្រាំកក់ ខេត្តតាកែវ។ បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យព្រៃសណ្តែក ក្នុងស្រុកស្រុកទាំង លោកបានបន្តការសិក្សា នៅទីក្រុងភ្នំពេញ ផ្នែកសង្គមវិជ្ជា ជំនាន់​ទី៣ (១៩៩៦-២០០០) … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

ហ៊ុន សែន ធ្វើទុក្ខបុកម្នេញយ៉ាងអយុត្តិធម៌ លើអ្នកប្រឆាំង, ជនស្លូតត្រង់ និង អ្នកស្នេហាជាតិ

ហ៊ុន សែន ធ្វើទុក្ខបុកម្នេញយ៉ាងអយុត្តិធម៌ លើអ្នកប្រឆាំង, ជនស្លូតត្រង់ និង អ្នកស្នេហាជាតិ! អត្ថបទ ម៉ែន ណាត,  08-8-2017 (Update) «នៅទីណាក៏ដោយ ចិត្តយើងមិនអាចស្ងប់បានទេ ពីព្រោះយើងជាផ្នែកមួយ នៃយុត្តិធម៌សង្គម និង ជាជាតិសាសន៍របស់ខ្មែរ»។ ក្រោមការដឹកនាំលោក ហ៊ុន សែន តាំងពីទសវត្សទី៨០ មកទល់សព្វថ្ងៃ មិនដែលផ្តល់យុត្តិធម៌ ជូនជនស្លូតត្រង់ និង អ្នកទន់ខ្សោយ ម្តងណាទេ។ មានមនុស្សជាច្រើន ស្លាប់ ជាប់គុក និងក្លាយជាជនពិការ យ៉ាងអយុត្តិធម៌ ហើយបញ្ហាបូរណភាពទឹកដី ក៏បាត់បង់ ទៅប្រទេសជិតខាង ជាពិសេសវៀតណាម រួមទាំងប្រជុំ កោះត្រល់ (សន្ធិសញ្ញាព្រំដែនទឹក … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , , , , | Leave a comment