Tag Archives: Cambodia Watchdog Council International

ក្រសួងការបរទេស Denmark ព្រួយបារម្ភការបោះឆ្នោត​នៅកម្ពុជា រអិលចេញពី​គន្លង​​​ប្រជាធិបតេយ្យ ខណៈពេលក្រុមឃ្លាំមើល អំពាវនាវឲ្យពលរដ្ឋ ធ្វើពហិការបោះឆ្នោត

ក្រសួងការបរទេសដាណឺម៉ាក (Denmark) សំដែងការព្រួយបារម្ភ ជុំវិញការបោះឆ្នោត នៅកម្ពុជា កំពុងដើរខុសគន្លងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីរបប ហ៊ុន សែន បានរំលាយ គណបក្សសង្គ្រោះជាតិ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របពេលសហគមន៍អន្តរជាតិនានា ដាក់ការគាបសង្កត់របបនេះ ឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ។ ក្រសួងការបរទេសនេះ បានអំពាវនាវទៅកាន់ពលរដ្្ឋរបស់ខ្លួន ដែលស្នាក់នៅភាគឥសាន នៃប្រទេសកម្ពុជា នៅ​ស្រុកស្នួល ខេត្តក្រចេះ ក្រោយមានការប៉ះទង្គិចគ្នា រវាងអាជ្ញាធរប៉ូលីស {ប្រដាប់អាវុធ} និងក្រុមអ្នកតវ៉ា កាលពីថ្ងៃទី០៨ ខែមីនា ២០១៨។ សេចក្តីអំពាវនាវនេះ ត្រូវបានដកស្រង់ចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្នុងទស្សនាវដ្តី ScandAsia របស់ក្រុមប្រទេស Scandinavia (Denmark, Sweden, Norway និង … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី បដិសេធដំណើរទស្សនកិច្ចរបស់ ហ៊ុន សែន ចូលទឹកដីអូស្រ្តាលី

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី បដិសេធដំណើរទស្សនកិច្ចរបស់ ហ៊ុន សែន ចូលទឹកដីអូស្រ្តាលី ករណីគំរាមកំហែងហិង្សា មុនកិច្ចប្រជុំកំពូល​ ASEAN-Australia (ទាញយកលិខិតជាភាសាអង់គ្លេស) ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ញើលិខិត(អេឡិចត្រូនិច) ទៅក្រសួងការបរទេសអូស្រ្តាលី ស្ថានទូតអូស្ត្រាលី​​នៅភ្នំពេញ និង​បណ្តាប្រទេសមួយចំនួន ក្នុងទ្វីអឺរ៉ុប (ន័រវេស៍, ដាណាម៉ាក, ស៊ុយអែត, អាល្លឺម៉ង និង បារាំង) ដោយមានភ្ចាប់ឯកសារឯទៀត ស្តីអំពីលោក ហ៊ុន សែន គំរាមកំហែង និងធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្នុងស្រុក មិនស្ងប់ចិត្ត ហើយថែមទាំងតាមគំរាមកំហែងពលរដ្ឋខ្មែរ នៅអូស្ត្រាលីទៀតថា «បើដុតរូបទីងមោង ហ៊ុន សែន {ពេលបាតុកម្មតវ៉ា}! អញ តាមវាយដល់ផ្ទះ» នៅមុនកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី (ASEAN-Australia) ពាក់កណ្តាលខែមីនា … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា គឺជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ សេចក្តីថ្លែងការណ៍ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា ជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ (សូមចុចត្រង់នេះអានលំអិត!) ដោយផ្អែកលើមូលដ្ឋានច្បាប់ រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន បានធ្វើសច្ចាប្រណិធាន និង ប្តេជ្ញាយ៉ាងមុតមាំថា គោរពខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញរបស់កម្ពុជា គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង គោរពអនុសញ្ញា កតិការសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរបស់ អង្គការសហប្រជាជាតិ អ.ស.ប (UN) ហើយនិងអង្គការអន្តរជាតិនានា ដែលជាមាគ៌ារបស់កម្ពុជា ធានាឲ្យបានចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋពេញលញ។ ដោយកត់សម្គាល់ឃើញថា រដ្ឋាភិបាលសព្វថ្ងៃ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ក្រុមឃ្លាំមើល ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា ជាការរំលោភ​រដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ

ពី​ប្រទេស​ន័​រវេ​ស៍​ នៅ​ថ្ងៃទី​ ០៣ ខែកញ្ញា ឆ្នាំ​២០១៧ ​នេះ លោក ម៉ែន ណាត ជា​ប្រធាន​ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (Cambodia Watchdog Council International) បានចេញ​សេចក្តីថ្លែងការណ៍​ ថ្កោលទោស​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ លើ​ករណី​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា អ្នកតំណាងរាស្ត្រ​ មណ្ឌល​ខេត្តកំពង់ចាម និង​ជា​ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ ដោយបាន​បញ្ជាក់ថា គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ  ។ លើសពីនេះ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ក៏ បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ​ដោះលែង​ឯកឧត្តម កឹម សុខា ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ។ … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត បន្តដំណើរជាអ្នកជាតិនិយម

ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត បន្តដំណើរជាអ្នកជាតិនិយម ……………………….. លោក ម៉ែន ណាត (ហៅ នគរ គោកធ្លក) ជាកូនកសិករ ក្នុងជីវភាពគ្រួសារមធ្យម មានស្រុកកំណើតនៅ ភូមិ/ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។ លោក កើតនៅក្នុងសម័យសង្គ្រាម ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៥ (ក្នុងបញ្ជីជាតិ ខែមករា ១៩៧៦)។ បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យព្រៃសណ្តែក ក្នុងស្រុកទ្រាំង ខេត្តតាកែវ លោក ម៉ែន ណាត បានបន្តការសិក្សា នៅទីក្រុងភ្នំពេញ ផ្នែកសង្គមវិជ្ជា ជំនាន់​ទី៣ (១៩៩៦-២០០០) … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , , , , , | Leave a comment

CWCI calls for the release of 2 villagers in the border

The Norway-based Cambodia Watchdog Council International (CWCI) demanded that the Cambodian government release the two Khmer villagers whom the Svay Rieng tribunal decided to imprison. (Photo of Men Nath, CWCI President) Men Nath, the Chairman of the CWCI, indicated in … Continue reading

Posted in Nokor | Tagged , , , , | Leave a comment