Tag Archives: Cambodia

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ថ្កោលទោស​រដ្ឋាភិបាល ​ដែល​បង្ខំ​បោះ​បង្គោល​ព្រំដែន ​កម្ពុជា-​វៀតណាម

(ដោយ អាស៊ីសេរី RFA / 14-11-2017) ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​បង្ខំ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា គ្មាន​ឯកភាព​ជាតិ និង​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ។ អង្គការ​ដដែល​បាន​បង្ហាញ​ទៀត​ថា សកម្មភាព​បែប​នេះ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចាត់​ទុក​សកម្មភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បង្ខំ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ថា បាន​អនុវត្ត​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ និង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា បាន​ចាត់​ទុក​ការ​ប្ដេជ្ញា​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ុងហ៊្វុក (Nguyen … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ស្នើ​ឲ្យ​ផ្អាក ​ការ​បោះ​បង្គោល​ព្រំដែន​ កម្ពុជា-វៀតណាម ជាបន្ទាន់

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមបញ្ជាក់ជំហរថា «យើងមិនដែលទទួលស្គាល់ ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម តាម សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ឆ្នាំ២០០៥ ទេ»។ ការបោះបង្គោលព្រំដែនថ្មី តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះ ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី តាមបណ្តោយព្រំដែនគោក ទៅខាងភាគីវៀតណាម យ៉ាងពិតប្រាកដ។ ពលរដ្ឋខ្មែរ នៅតាមបណ្តោយព្រំដែន គឺជាសាក្សីរស់ ដែលបានបញ្ជាក់ជាហូរហែរថា ដីស្រែចំការរបស់ពួកគាត់ ត្រូវបានរអិតចូលក្នុងទឹកដី វៀតណាម ក្រោយការបោះបង្គោលព្រំដែន ក្នុងនោះសូម្បីតែភូមិកំណើត លោក ហេង សំរិន ប្រធានរដ្ឋសភា គឺភូមិអន្លុងជ្រៃ និង ថ្លុកត្រាច ស្រុកពញាក្រែក ត្បូងឃ្មុំ ក៏ត្រូវបានដោះដូរភូមិខ្មែរចំនួន ២ នៅស្រុកមេមត់ ទៅឲ្យ វៀតណាម។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ប៉ាង សុខឿន៖ ស្អីគេទៅជា NDI រៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន? CPP ពិតជាមិនថ្លៃថ្នូរសោះ!

រដ្ឋាភិបាល ហ៊ុន​ សែន បញ្ជាបិទវិទ្យាស្ថានប្រជាធិបតេយ្យ (NDI) របស់អាមេរិក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ បន្ទាប់ពីលោក ហ៊ុន សែន ចោទប្រកាន់ថា វិទ្យាស្ថានេះ ជួយគណបក្សប្រឆាំង CNRP ក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល {តាមរយៈការបោះឆ្នោតពេលខាង}។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាល ហ៊ុន សែន ក៏បានព្រមានបិទកាសែត The Cambodia Daily របស់អាមេរិក ក្នុង​បទចោទ​ប្រកាន់រឿងមិនបង់ពន្ធដារ ១០ឆ្នាំមកនេះ។ ដូចគ្នានេះដែរ រដ្ឋាភិបាល បញ្ជាឲ្យផ្អាក ការផ្សាយបន្ត របស់វិទ្យុ VOA និង RFA តាមវិទ្យុក្នុងស្រុក កាលពីថ្ងៃទី២៣ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ផៃ ស៊ីផាន, សុខ ឥសាន ដែលគាំទ្រ សុខ ទូច ក៏ត្រូវមានទោសពីបទសមគំនិត «សហចារី» ប្រើប្រាស់ទឹកដីខ្មែរ បម្រើមហិច្ឆតាយួន រឿងភូមិកំណើត ហេង សំរិន

តើនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទុកដាក់យ៉ាងណាចំពោះ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលហ៊ាននិយាយថា ភូមិកំណើតប្រធានរដ្ឋសភា ហេង សំរិន (ឃុំកក់ ពញាក្រែក ត្បូងឃ្មុំ) ស្ថិតនៅលើទឹកដី យួន ? តាមដំណឹងមកថាតា ហេង សំរិន និងសាច់ញាតិ សំដែងការខឹងសម្បា ចំពោះការលើកឡើងរបស់លោក សុខ ទូច ពីព្រោះទីនេោះ ជាស្រុកភូមិរបស់ពួកគេ តាំងពីបូរមបូរាណមក។ លោក សុខ ទូច លើកឡើងមកនោះ បានរំលោភមាត្រា២ និង មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ដែលមានទោសទណ្ឌ ស្មើនឹង អំពើក្បត់ជាតិ។ ដូចគ្នានេះដែរ ករណីលោក … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

សុខ ទូច ទទួលស្គាល់ថា ភូមិកំណើតសម្តេច ហេង សំរិន ស្ថិតក្នុងទឹកដី វៀតណាម

ភូមិកំណើត លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ស្ថិតនៅជាប់ព្រំដែន កម្ពុជា-វៀតណាម បានកាត់មួយចំរៀកទៅឲ្យ វៀតណាម ក្រោយបោះបង្គោលព្រំដែនថ្មី តាមសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥។ ភូមិកំណើត លោក ហេង។ ភូមិកំណើតរបស់លោក នៅភូមិអន្លុងជ្រៃ និង ថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ពីមុននៅក្នុង ខេត្តកំពង់ចាម)។ (ដោយ ម៉ែន ណាត) លោក សុខ ទូច៖​ សម្តេច ហេង សំរិន ទេជាអ្នកយកដីវៀតណាមនៅ (VOD News, ដោយ លោក ពៅ មេត្តា​​, … Continue reading

Posted in Nokor | Tagged , , , , , , , , , , , | Leave a comment

​កោះត្រល់ ពី​មានឈ្មោះ​ក្នុង​សៀវភៅ​​សិក្សា ឆ្នាំ១៩៨៥ ​របស់​ខ្មែរ ​រហូត​​ធ្លាក់​ក្នុង​កណ្តាប់ដៃ យួន! តើរដ្ឋាភិបាល ហ៊ុន សែន បានធ្វើអ្វីខ្លះក្នុងរឿងនេះ?

​រឿងរ៉ាវ​កោះត្រល់​ ដែល​មាន​ទីតាំង​នៅ​ជិតបង្កើយ​នឹង ​ខេត្ដកំពត​ របស់​ខ្មែរ​ បែរជា​ធ្លាក់​ទៅ​ក្នុង​ដៃប្រទេស​វៀតណាម ​កាន់កាប់ ​និងគ្រប់គ្រង​ទល់​សព្វ​ថ្ងៃនេះ​ បាន​ក្លាយជា​ប្រធានបទ​ក្ដៅ ​ក្នុង​ការ​វែកញែក​យ៉ាង​ចម្រូងចម្រាស​ រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ជំនាន់​មុន ​(​អង្គ​សម្ដេចឪ​ នរោត្ដម​ សីហ​នុ​)​ និង ​ថ្នាក់ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ (​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​)​។ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ អតីត​ព្រះ​មហា​វីរក្សត្រ​នៃ ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ធ្លាប់​បាន​ចេញ​រាជ​សារ ​ចុះ​ថ្ងៃ​ទី​១៦ ​ខែតុលា ​ឆ្នាំ​២០០៥​ ពី​ទីក្រុង​ប៉េ​កាំ​ង ​ប្រទេស​ចិន​ថា​ «​នរោត្ដម​ សីហ​នុ​ មិន​ដែល​ទទួលស្គាល់​ថា​ ស្របច្បាប់​ និង​សម​ហេតុ​សម​ផល​ អំពី​កម្ពុជា​ក្រោម​-​កោះត្រល់​ បាន​ទៅ​ បារាំង​-​វៀតណាម ​នោះ​ទេ​ ។ លោក … Continue reading

Posted in Nokor | Tagged , , , , , , , | 1 Comment

អ្នក​ឃ្លាំមើល និង​អ្នក​ច្បាប់៖ រដ្ឋាភិបាល​ ដឹកនាំ​ប្រទេស ​ដើរ​ផ្ទុយ​ពី​របប​ប្រជាធិបតេយ្យ

(ដោយ ទីន ហ្សាការីយ៉ា, RFA Khmer, 14-8-2017) អង្គការ​សង្គម​ស៊ីវិល​ ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៦ និង ​ឆ្នាំ​២០១៧ នេះ រដ្ឋាភិបាល​ដឹកនាំ​ប្រទេស ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ​របស់​ពលរដ្ឋ។ ក្នុង​នោះ រដ្ឋាភិបាល​បាន​ធ្វើ​ច្បាប់​មួយ​ចំនួន ​ហាមប្រាម​សិទ្ធិ​ជួបជុំ និង​ការ​បង្ក្រាប​ប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​រដ្ឋ​ ទៅ​លើ​ប្រជាពលរដ្ឋ សកម្មជន​គណបក្ស​នយោបាយ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្ទាល់ ជាដើម។ អ្នក​វិភាគ និង​អ្នក​ច្បាប់​លើក​ឡើង​ថា ការ​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​ របស់​ប្រជាពលរដ្ឋ​បែប​នេះ គឺ​រដ្ឋាភិបាល​កំពុង​ដឹកនាំ​ប្រទេស ​បញ្ច្រាស​ពី​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ធានា ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នក​ច្បាប់ លើក​ឡើង​ថា ការ​គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ របស់​ប្រជាពលរដ្ឋ គឺ​ជា​គ្រឹះ​ដ៏​សំខាន់​​ នៅ​ក្នុង​សង្គម​ប្រកាន់​របប​ប្រជាធិបតេយ្យ។ ការ​លើក​ឡើង​របស់​អ្នក​វិភាគ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment