Tag Archives: Chham Chhany

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នូវខ្លឹមសារ ៣ ចំណុច ដើម្បី​ការពារ​ជំហរ​ពលរដ្ឋ​ម្ចាស់ឆ្នោត

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូន​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ដោយពិនិត្យឃើញថា រដ្ឋាភិបាល ហ៊ុន សែន រំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ និងកែប្រែច្បាប់ថ្មីដើម្បីអនុវត្តទៅលើរំលាយគណបក្សនយោបាយ ហើយនិដកហូតអាសនៈរដ្ឋសភា ពីគណបក្សនយោបាយ ទៅបែងចែកឲ្យគណបក្សផ្សេង តាមតែអំពើចិត្ត ដែលធ្វើឲ្យច្បាប់ធាក់ថយក្រោយ ហើយធ្វើឲ្យកម្ពុជា ក្លាយទៅជារបបផ្តាច់ការ។ ដោយរំលឹកឡើងវិញ ចំពោះការចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាការធ្វើឡើងដោយគ្មានដីកាពីតុលាការ, ខុសនីតិវិធីរដ្ឋបាល និង រំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ ។ ដោយពិនិត្យឃើញថា តុលាការកំពូល នឹងធ្វើការជំនុំជម្រះ នូវសំណុំរឿងរំលាយ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការបង្គាប់បញ្ជា … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

ក្រុមឃ្លាំមើល ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែន​កម្ពុជា-វៀតណាម ពេលកម្ពុជា មានវិបត្តិនយោបាយធ្ងន់ធ្ងរ

សេចក្តីថ្លែងការណ៍៖ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈ កម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈកម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ។ ទង្វើនេះ ធ្វើឡើងដោយផ្ទុយពីសុឆន្ទៈរបស់ពលរដ្ឋខ្មែរ ផ្ទុយពីទំនៀមទម្លាប់អន្តរជាតិ និងផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយជាការធ្វើឡើងដោយរំលោភយន្តការរបស់រដ្ឋសភា ក្នុងសង្គមប្រជាធិបតេយ្យ។ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) បានរំលឹកឡើងវីញថា ប្រទេសទាំងពីរ ប្តេជ្ញានឹងបញ្ចប់ការបោះបង្គោលព្រំដែន ឲ្យរួចរាល់នៅឆ្នាំ២០១៨។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្នុងជំនួបរបស់មេដឹកនាំប្រទេសទាំងពីរ … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

ប៉ាង សុខឿន៖ តើហ៊ានទេបងប្អូន CPP ដែលចង់ដឹងការពិតថា ហ៊ុន ម៉ាណែត មានលុយផ្ញើនៅធនាគារបារាំង ដូចការផ្សាយរបស់ ម៉ែន ណាត ឬអត់?

ថ្ងៃទី០១ វិច្ឆិកា ២០១៧ លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) អតីតមេដឹកនាំចលនានិស្សិត និងសព្វថ្ងៃជាតំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសស៊ុយអែត (Sweden) ផ្តល់យោបល់ជុំវិញករណីលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន បានបបួលលោក ម៉ែន ណាត ភ្នាល់គ្នារឿងបែកធ្លាយព័ត៌មានដែលថា ហ៊ុន ម៉ាណែត ផ្ញើលុយនៅធនាគារ​បារាំង BNP ប្រមាណ ២០០ លានដុល្លារអាមេរិក ហើយ ហ៊ុន ម៉ាណែត ​បានដេញថ្លៃអាគារគណបក្ស Le Parti socialiste ក្នុងក្រុងប៉ារីស នូវទឹកប្រាក់ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ហ៊ុន ម៉ាណែត ប្រតិកម្មភ្លាមៗ និងបបួល ម៉ែន ណាត ភ្នាល់គ្នា​រឿងដែល ហ៊ុន ម៉ាណែត ផ្ញើលុយ ២០០ ដុល្លារនៅធនាគារបារាំង BNP ចំពេលអាមេរិក ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា

ម៉ែន ណាត នៅថ្ងៃទី ៣១ តុលា ២០១៧ សូមឆ្លើយតមថា «ហ៊ុន ម៉ាណែត បបួល ម៉ែន ណាត ភ្លាល់ហើយពេលនេះ! ប៉ុន្តែយើង សូមបញ្ជាក់ថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូល ហ៊ុន ហើយ។ ហេតុនេះ ម៉ាណែត! ពួកយើងមិនបាច់ភ្នាល់យកឈ្នះចាញ់គ្នាទេ។ មុនពេលអាមេរិក និងសម្ព័ន្ធមិត្ត សម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា គេទុកពេលឲ្យឳពុករបស់ ម៉ាណែត ពិចារណាឡើងវិញ ជុំវិញស្ថានការដ៏អាក្រក់ នៅកម្ពុជាបច្ចុប្បន្ន»។  លោក ប៉ាង​ សុខឿន (សុវណ្ណភូមិ ខ្មែរ) ផ្តល់យោបល់ថា «ហ៊ុន ម៉ាណែត និយាយបោកក្មេង ឬបោកអ្នកគាំទ្រឲ្យជឿព្រោះពួកគេខ្វះការពិចារណា។ ១. ត្រូវយល់ថា ការភ្នាល់នេះ គឺជារឿងមិនអាចកើតឡើង ព្រោះ ហ៊ុន … Continue reading

Posted in Nokor | Tagged , , , , , , , , , , | Leave a comment

តើក្រុមចោរ Hacker ដឹកនាំដោយ ហ៊ុន ម៉ាណែត ជាប់ពាក់ព័ន្ធហ្វេសប៊ុកក្លែងក្លាយ ផ្ញើសារអំពីផែនការ​​​ផ្តួលរំលំរដ្ឋាភិបាល និង​សម្លាប់ កឹម សុខា ឬទេ?

ប៉ុន្មានថ្ងៃនេះ មានក្រុមចោរប៉ុនប៉ងលួច (Hackers) គណនីហ្វេសប៊ុក ព្យាយាមច្រើនដង ដែលដឹងបានតាមរយៈសារផ្ញើចូលមក្នុងលេខទូរស័ព្ទ និង អ៊ីម៉េលរបស់យើង។ ក្រុមចោរ Hackers ទាំងនេះ ដឹកនាំដោយ ហ៊ុន ម៉ាណែត ជាកូនរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបក្សកុម្មុយនីស្ត CPP ដែលធ្លាប់បែកធ្លាយឯកសារសម្ងាត់ កាលពីដើមឆ្នាំ ២០១៧។ ថ្មីៗនេះ ក្រុមមនុស្សដែលធ្វើការឲ្យ ក្រុមខាងលើ បានបង្កើតគណនេយ្យក្លែងក្លាយ ចំនួន ៣ ដែលលួចបន្លំឈ្មោះ និងលួចប្រើរូបដូចគ្នា នឹងរូបថតរបស់ម្ចាស់គណនេយ្យហ្វេសប៊ុកពិត រួមមាន គណនេយ្យ Chham Chhany, ប៉ាង សុខឿន និង គណនេយ្យវិទ្យុអាស៊ីសេរី RFA ។ គណនេយ្យទាំង ៣ នេះ បង្កើតឡើងជាយុទ្ធសាស្រ្ត … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

បែកធ្លាយ!៖ ប្រពន្ធកូន សុខ ឥសាន រស់នៅលើទឹកដីអាមេរិក ខណៈពេល សុខ ឥសាន រូបនេះ វាយប្រហារថា អ្នករស់នៅអាមេរិក គ្មានអនាគត និងជាអាយ៉ង

នៅលើបណ្តាញសង្គម បានផ្សព្វផ្សាយអំពី ក្រុមគ្រួសារ របស់លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច CPP ដែល​បានវាយប្រហារសហរដ្ឋអាមេរិកធ្ងន់ៗ ចាប់តាំងពីរដ្ឋាភិបាល ហ៊ុន​ សែន បញ្ជាឲ្យបិទទ្វារ វិទ្យាស្ថានអាមេរិកឃ្លាំមើលការបោះឆ្នោត NDI កាសែត និង Cambodia Daily រួចមកបានបញ្ជាបញ្ឈប់ការផ្សាយបន្ត របស់វិទ្យុអាស៊ីសេរី RFA វិទ្យុវីអូអេ VOA និង វីទ្យុវីអូឌី VOD ហើយចុងក្រោយនេះ រដ្ឋាភិបាល បានចាប់ឃុំខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង ដោយចោទប្រកាន់ថា «សហរដ្ឋអាមេរិក នៅពីខាងក្រោយបក្សប្រឆាំង ធ្វើបដិវត្តពណ៌ ដើម្បីផ្តូលរំលំរដ្ឋាភិបាល»។ ដោយឡែក នៅលើហ្វេសប៊ុកលោក … Continue reading

Posted in Nokor | Tagged , , , | Leave a comment