Tag Archives: CWCI Cambodia

ក្រសួងការបរទេស Denmark ព្រួយបារម្ភការបោះឆ្នោត​នៅកម្ពុជា រអិលចេញពី​គន្លង​​​ប្រជាធិបតេយ្យ ខណៈពេលក្រុមឃ្លាំមើល អំពាវនាវឲ្យពលរដ្ឋ ធ្វើពហិការបោះឆ្នោត

ក្រសួងការបរទេសដាណឺម៉ាក (Denmark) សំដែងការព្រួយបារម្ភ ជុំវិញការបោះឆ្នោត នៅកម្ពុជា កំពុងដើរខុសគន្លងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីរបប ហ៊ុន សែន បានរំលាយ គណបក្សសង្គ្រោះជាតិ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របពេលសហគមន៍អន្តរជាតិនានា ដាក់ការគាបសង្កត់របបនេះ ឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ។ ក្រសួងការបរទេសនេះ បានអំពាវនាវទៅកាន់ពលរដ្្ឋរបស់ខ្លួន ដែលស្នាក់នៅភាគឥសាន នៃប្រទេសកម្ពុជា នៅ​ស្រុកស្នួល ខេត្តក្រចេះ ក្រោយមានការប៉ះទង្គិចគ្នា រវាងអាជ្ញាធរប៉ូលីស {ប្រដាប់អាវុធ} និងក្រុមអ្នកតវ៉ា កាលពីថ្ងៃទី០៨ ខែមីនា ២០១៨។ សេចក្តីអំពាវនាវនេះ ត្រូវបានដកស្រង់ចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្នុងទស្សនាវដ្តី ScandAsia របស់ក្រុមប្រទេស Scandinavia (Denmark, Sweden, Norway និង … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ហ៊ុន សែន ខឹងក្រេវក្រោតនឹង​ក្រុមឃ្លាំមើល ដែលញុះញង់ពលរដ្ឋ កុំឲ្យទៅបោះឆ្នោត (Hun Sen scolds group inciting voters to abstain)

Hun Sen scolds group inciting voters to abstain (ហ៊ុន សែន ខឹងក្រេវក្រោតនឹងក្រុមឃ្លាំមើល ដែលញុះញង់ពលរដ្ឋ កុំទៅបោះឆ្នោត) (By Pech Sotheary / Khmer Times (News) / 01st-3-2018) Prime Minister Hun Sen yesterday chided a Norway-based organisation that recently called on people not to vote in … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

រដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា និងមនុស្ស​ ២៤ នាក់​ទៀត ពាក់ព័ន្ធ​នឹង​​ការ​លាក់លុយ​​ក្រៅ​ប្រទេស! ហេតុអ្វីស្ងាត់ឈឹង?

រដ្ឋាភិបាល ហ៊ុន សែន នៅតែស្ងាត់ឈឹង គ្មានស៊ើបអង្កេតអ្វីទាំងអស់ លើករណីបែកធ្លាយឯកសារ ​Panama Papers កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ដែលនាំឲ្យមានការដាក់ការសង្ស័យថា មន្ត្រីរដ្ឋាភិបាលជាច្រើន រួមទាំងលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធក្នុង រឿងពុករលួយ លាក់លុយនៅក្រៅប្រទេសផងដែរ។ ក្នុងស្ថានភាពនយោបាយកម្ពុជាដ៏អាប់អួរ សព្វថ្ងៃនេះ ដែលបង្កផ្កាភ្លើយឡើងដោយលោក ហ៊ុន សែន បាន​ចាប់ឃុំខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង និងធ្វើទុក្ខបុកម្នេញអ្នកប្រឆាំង ធ្វើឲ្យសហរដ្ឋ​អាមេរិក និងសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ហើយនិងព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដល់រដ្ឋាភិបាល ហ៊ុន សែន ដែលអាចឈានដល់ការបង្កកលុយ ព្រមទាំងទ្រព្យសម្បត្តិ របស់មន្រ្តីរដ្ឋាភិបាល នៅក្រៅប្រទេស។ … Continue reading

Posted in Nokor | Tagged , , , | 1 Comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា គឺជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ សេចក្តីថ្លែងការណ៍ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា ជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ (សូមចុចត្រង់នេះអានលំអិត!) ដោយផ្អែកលើមូលដ្ឋានច្បាប់ រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន បានធ្វើសច្ចាប្រណិធាន និង ប្តេជ្ញាយ៉ាងមុតមាំថា គោរពខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញរបស់កម្ពុជា គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង គោរពអនុសញ្ញា កតិការសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរបស់ អង្គការសហប្រជាជាតិ អ.ស.ប (UN) ហើយនិងអង្គការអន្តរជាតិនានា ដែលជាមាគ៌ារបស់កម្ពុជា ធានាឲ្យបានចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋពេញលញ។ ដោយកត់សម្គាល់ឃើញថា រដ្ឋាភិបាលសព្វថ្ងៃ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ក្រុមឃ្លាំមើល ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ករណីចាប់ខ្លួនលោក កឹម សុខា ជាការរំលោភ​រដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ

ពី​ប្រទេស​ន័​រវេ​ស៍​ នៅ​ថ្ងៃទី​ ០៣ ខែកញ្ញា ឆ្នាំ​២០១៧ ​នេះ លោក ម៉ែន ណាត ជា​ប្រធាន​ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (Cambodia Watchdog Council International) បានចេញ​សេចក្តីថ្លែងការណ៍​ ថ្កោលទោស​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ លើ​ករណី​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា អ្នកតំណាងរាស្ត្រ​ មណ្ឌល​ខេត្តកំពង់ចាម និង​ជា​ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ ដោយបាន​បញ្ជាក់ថា គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ  ។ លើសពីនេះ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ក៏ បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ​ដោះលែង​ឯកឧត្តម កឹម សុខា ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ។ … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment