Tag Archives: Hun Sen

ពលរដ្ឋខ្មែរ មិនទទួលស្គាល់​សមាជិកសភាថ្មី​ទាំង ៥៥ រូប ដែលឆក់ប្លន់​អាសនៈស្របច្បាប់ ពីបក្សសង្គ្រោះជាតិ ជាទង្វើផ្ទុយ​រដ្ឋធម្មនុញ្ញ

សេចក្តីថ្លែងការណ៍៖ មិនទទួលស្គាល់សមាជិកសភាថ្មីទាំង ៥៥ រូប ដែលរឹបអូសអាសនៈស្របច្បាប់ ពីបក្សសង្គ្រោះជាតិ ជាទង្វើផ្ទុយរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីស! (ខ្លឹមសារសេចក្តីថ្លែងការណ៍) ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមសំដែងការសោកស្តាយ ចំពោះស្ថាប័នរដ្ឋសភាជាតិទាំងមូល ដែលក្លាយជាឧបករណ៍កំដរល្បែងនយោបាយ ប្រថាប់ត្រាឲ្យលោក ហ៊ុន សែន ដ៏ឆ្កួតលីលា ក្នុងការអនុវត្តច្បាប់ថ្មី ផ្តល់សុពលភាពសមាជិសភាថ្មី ៥៥ រូប ពីបក្សហ្វ៊ុនស៊ិនប៉ិចរបស់ទ្រង់ នរោត្តម រណប្ញទ្ធិ, បក្សប្រជាជនកម្ពុជារបស់ ហ៊ុន សែន, បក្សសញ្ជាតិខ្មែរ និងបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលសមាជិកសភាថ្មីទាំងនេះ បានមកពីការលួចប្លន់អាសនៈរដ្ឋសភាស្របច្បាប់ របស់បក្សសង្គ្រោះជាតិ។ ទង្វើនេះ គឺជាការរំលោភសិទ្ធិមនុស្ស រំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ បំពានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ និងរំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ជាពិសេសរំលោភលើសេចក្តីទុកចិត្តរបស់ ពលរដ្ឋម្ចាស់ឆ្នោត។​ … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment