Tag Archives: Men Nath

ក្រសួងការបរទេស Denmark ព្រួយបារម្ភការបោះឆ្នោត​នៅកម្ពុជា រអិលចេញពី​គន្លង​​​ប្រជាធិបតេយ្យ ខណៈពេលក្រុមឃ្លាំមើល អំពាវនាវឲ្យពលរដ្ឋ ធ្វើពហិការបោះឆ្នោត

ក្រសួងការបរទេសដាណឺម៉ាក (Denmark) សំដែងការព្រួយបារម្ភ ជុំវិញការបោះឆ្នោត នៅកម្ពុជា កំពុងដើរខុសគន្លងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីរបប ហ៊ុន សែន បានរំលាយ គណបក្សសង្គ្រោះជាតិ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របពេលសហគមន៍អន្តរជាតិនានា ដាក់ការគាបសង្កត់របបនេះ ឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ។ ក្រសួងការបរទេសនេះ បានអំពាវនាវទៅកាន់ពលរដ្្ឋរបស់ខ្លួន ដែលស្នាក់នៅភាគឥសាន នៃប្រទេសកម្ពុជា នៅ​ស្រុកស្នួល ខេត្តក្រចេះ ក្រោយមានការប៉ះទង្គិចគ្នា រវាងអាជ្ញាធរប៉ូលីស {ប្រដាប់អាវុធ} និងក្រុមអ្នកតវ៉ា កាលពីថ្ងៃទី០៨ ខែមីនា ២០១៨។ សេចក្តីអំពាវនាវនេះ ត្រូវបានដកស្រង់ចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្នុងទស្សនាវដ្តី ScandAsia របស់ក្រុមប្រទេស Scandinavia (Denmark, Sweden, Norway និង … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើលោក ឌី ការេត ជាបេក្ខភាពប្រធានថ្មី គណៈកម្មាធិការព្រំដែនកម្ពុជា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ផ្ញើជូនលោកបណ្ឌិត ឌី ការេត ប្រធានស្តីទីនៃ គណៈកម្មាធិការព្រំដែនកម្ពុជាប្រទេសបារាំង និងពិភពលោក អំពីការជ្រើសរើសថ្នាក់ដឹកនាំថ្មី (អាចទាញយកលិខិតនេះ) ………………….. ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានកិត្តិយសសូមសរសេរលិខិតមួយច្បាប់នេះ ផ្ញើជូនចំពោះសមាជិក​សមាជិកា​នៃ គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង និងពិភពលោក ខណៈពេលគណៈកម្មាធិការព្រំដែននេះ រៀបចំជ្រើសរើសថ្នាក់ដឹកនាំថ្មី នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៨ ដើម្បីបន្តបេសកកម្មរបស់ លោក ស៊ាន ប៉េងសែ ដែលបានទទួលមរណភាព កាលពីចុងខែមករា ឆ្នាំ២០១៨ កន្លងទៅ «ក្នុងការការពារបូរភាពទឹកដីខ្មែរ ប្រឆាំងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ផែនទីខុសច្បាប់ និងឯកសារខុសច្បាប់នានា ដែលធ្វើឡើងដោយរបប ហ៊ុន សែន សព្វថ្ងៃ»។ ក្រុមប្រឹក្សារបស់យើងខ្ញុំ យល់ស្របជាមួយសមាជិកមួយចំនួននៃ គណៈកម្មាធិការព្រំដែន … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

ហ៊ុន សែន ខឹងក្រេវក្រោតនឹង​ក្រុមឃ្លាំមើល ដែលញុះញង់ពលរដ្ឋ កុំឲ្យទៅបោះឆ្នោត (Hun Sen scolds group inciting voters to abstain)

Hun Sen scolds group inciting voters to abstain (ហ៊ុន សែន ខឹងក្រេវក្រោតនឹងក្រុមឃ្លាំមើល ដែលញុះញង់ពលរដ្ឋ កុំទៅបោះឆ្នោត) (By Pech Sotheary / Khmer Times (News) / 01st-3-2018) Prime Minister Hun Sen yesterday chided a Norway-based organisation that recently called on people not to vote in … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី បដិសេធដំណើរទស្សនកិច្ចរបស់ ហ៊ុន សែន ចូលទឹកដីអូស្រ្តាលី

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី បដិសេធដំណើរទស្សនកិច្ចរបស់ ហ៊ុន សែន ចូលទឹកដីអូស្រ្តាលី ករណីគំរាមកំហែងហិង្សា មុនកិច្ចប្រជុំកំពូល​ ASEAN-Australia (ទាញយកលិខិតជាភាសាអង់គ្លេស) ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ញើលិខិត(អេឡិចត្រូនិច) ទៅក្រសួងការបរទេសអូស្រ្តាលី ស្ថានទូតអូស្ត្រាលី​​នៅភ្នំពេញ និង​បណ្តាប្រទេសមួយចំនួន ក្នុងទ្វីអឺរ៉ុប (ន័រវេស៍, ដាណាម៉ាក, ស៊ុយអែត, អាល្លឺម៉ង និង បារាំង) ដោយមានភ្ចាប់ឯកសារឯទៀត ស្តីអំពីលោក ហ៊ុន សែន គំរាមកំហែង និងធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្នុងស្រុក មិនស្ងប់ចិត្ត ហើយថែមទាំងតាមគំរាមកំហែងពលរដ្ឋខ្មែរ នៅអូស្ត្រាលីទៀតថា «បើដុតរូបទីងមោង ហ៊ុន សែន {ពេលបាតុកម្មតវ៉ា}! អញ តាមវាយដល់ផ្ទះ» នៅមុនកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី (ASEAN-Australia) ពាក់កណ្តាលខែមីនា … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មិនទទួលស្គាល់​ការបោះឆ្នោត​​​ព្រឹទ្ធសភា

សេចក្តីថ្លែងការណ៍ មិនទទួលស្គាល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមច្រានចោលទាំងស្រុងនូវ ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ធ្វើឡើងដោយមិនស្របច្បាប់ និងមិនស្របតាមឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត។ បុព្វហេតុគឺ អង្គបោះឆ្នោតចំនួន ៥០៦២ រូប (តំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំសង្កាត់) មកពីគណបក្សសង្គ្រោះជាតិ ដែលបានជ្រើសរើស​ដោយឆន្ទៈពលរដ្ឋពិតប្រាកដនោះ ត្រូវបានរបបប ហ៊ុន សែន រំលាយចោល ទាំង​បំពានរដ្ឋធម្មនុញ្ញ និងឆក់ប្លន់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយរឹបអូស​យកអាសនៈទាំងអស់ពី​ បក្សសង្គ្រោះជាតិ ទៅបែងចែកឲ្យគណបក្សសផ្សេងៗ តាមតែអំពើចិត្ត។ របបដឹកនាំរបស់លោក ហ៊ុន សែន មិនមែនជារដ្ឋាភិបាល ជារដ្ឋសភា និងព្រឹទ្ធសភា ដែលស្របច្បាប់ទៀតឡើយ បើផ្អែកតាមខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា … Continue reading

Posted in Nokor | Tagged , , , , , , , , | Leave a comment

របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយ​ចោទថា «ឧទ្ទាម និងធ្វើសកម្មភាព​ភេរវកម្ម» ប៉ុន្តែត្រូវបានច្រានចោល

របប ហ៊ុន សែន ប្រតិកម្មធ្ងន់ៗប្រឆាំង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយចោទប្រកាន់ថា «ជាក្រុមឧទ្ទាម និង ធ្វើសកម្មភាពភេរវកម្ម»។ ប៉ុន្តែនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានច្រានចោលការចោទប្រកាន់នានាពីរបប ហ៊ុន សែន ហើយថារបប ហ៊ុន សែន បានក្លាយជារបបខុសច្បាប់ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈពេលដែលតុលាការកំពូល​ ប្រកាសសាលក្រម រំលាយបក្សសង្គ្រោះជាតិ។ (សូមទាញយកសេចក្តីថ្លែងការណ៍ ឬអានអត្ថបទរូបភាពខាងក្រោម។) អ្នកឃ្លាំមើលកម្ពុជា អំពាវនាវទៅប្រជាពលរដ្ឋ កុំ​ចេញ​ទៅ​បោះ​ឆ្នោត​  បើ​គ្មាន​បក្ស​ប្រឆាំង​ចូល​រួម (VOD HotNews / 22-2-2018) រាជធានី​ភ្នំពេញ៖ … Continue reading

Posted in Nokor | Tagged , , , , , , , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី ពិនិត្យ និងចាត់ការលើ ហ៊ុន សែន ករណីគំរាមកំហែងហិង្សា មុនកិច្ចប្រជុំកំពូល​អូស្ត្រាលី-អាស៊ាន

សេចក្តីប្រកាសព័ត៌មាន ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council International – CWCI) នឹងសរសេរលិខិតផ្លូវការ ផ្ញើជូនស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា, ន័រវ៉េស៍, ស៊ុយអែត, បារាំង, អាល្លឺម៉ង់ ក្រសួងការបរទេសអូស្ត្រាលី និងក្រសួងសន្តិសុខជាតិអូស្រ្តាលី រួមទាំងអង្គការអន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Organization- AIPO) និងអគ្គលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) ដើម្បីសំដែងក្តីព្រួយបារម្ភ ចំពោះសន្ទរកថាដ៏ហិង្សារបស់លោក ហ៊ុន សែន មេដឹកនាំកម្ពុជា បានថ្លែងគំរាមកំហែងដល់ពលរដ្ឋខ្មែរ-អូស្រ្តាលី ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រឆាំងនឹងសិទ្ធិជួបជុំសាធារណៈ និងសេរីភាពបញ្ចេញមតិដោយសន្តិវិធី ដែលការពារដោយច្បាប់ជាតិ, អាស៊ាន និង អង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment