Tag Archives: Pang Sokhoeun

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នូវខ្លឹមសារ ៣ ចំណុច ដើម្បី​ការពារ​ជំហរ​ពលរដ្ឋ​ម្ចាស់ឆ្នោត

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូន​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ដោយពិនិត្យឃើញថា រដ្ឋាភិបាល ហ៊ុន សែន រំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ និងកែប្រែច្បាប់ថ្មីដើម្បីអនុវត្តទៅលើរំលាយគណបក្សនយោបាយ ហើយនិដកហូតអាសនៈរដ្ឋសភា ពីគណបក្សនយោបាយ ទៅបែងចែកឲ្យគណបក្សផ្សេង តាមតែអំពើចិត្ត ដែលធ្វើឲ្យច្បាប់ធាក់ថយក្រោយ ហើយធ្វើឲ្យកម្ពុជា ក្លាយទៅជារបបផ្តាច់ការ។ ដោយរំលឹកឡើងវិញ ចំពោះការចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាការធ្វើឡើងដោយគ្មានដីកាពីតុលាការ, ខុសនីតិវិធីរដ្ឋបាល និង រំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ ។ ដោយពិនិត្យឃើញថា តុលាការកំពូល នឹងធ្វើការជំនុំជម្រះ នូវសំណុំរឿងរំលាយ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការបង្គាប់បញ្ជា … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

ក្រុមឃ្លាំមើល ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែន​កម្ពុជា-វៀតណាម ពេលកម្ពុជា មានវិបត្តិនយោបាយធ្ងន់ធ្ងរ

សេចក្តីថ្លែងការណ៍៖ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈ កម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាល ហ៊ុន សែន បន្តបង្ខំបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងកាលៈទេសៈកម្ពុជា គ្មានឯកភាពជាតិ និងមានវិបត្តិនយោបាយធ្ងន់ធ្ងរ។ ទង្វើនេះ ធ្វើឡើងដោយផ្ទុយពីសុឆន្ទៈរបស់ពលរដ្ឋខ្មែរ ផ្ទុយពីទំនៀមទម្លាប់អន្តរជាតិ និងផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយជាការធ្វើឡើងដោយរំលោភយន្តការរបស់រដ្ឋសភា ក្នុងសង្គមប្រជាធិបតេយ្យ។ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) បានរំលឹកឡើងវីញថា ប្រទេសទាំងពីរ ប្តេជ្ញានឹងបញ្ចប់ការបោះបង្គោលព្រំដែន ឲ្យរួចរាល់នៅឆ្នាំ២០១៨។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្នុងជំនួបរបស់មេដឹកនាំប្រទេសទាំងពីរ … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment

ម៉ែន ណាត ប្រាប់ទៅ ហ៊ុន ម៉ាណែត ឲ្យ​«ប្ដឹង​យក​កោះ​ត្រល់​វិញ» ជាលក្ខខណ្ឌភ្នាល់ ផ្តល់ភស្តុតាង រឿងលាក់លុយ ២០០ លានដុល្លារ

ម៉ែន ណាត ប្រាប់ទៅ ហ៊ុន ម៉ាណែត ឲ្យ​«ប្ដឹង​យក​កោះ​ត្រល់​វិញ» (ដោយ៖ មនោរម្យ.អាំងហ្វូ (info@monoroom.info)- ភ្នំពេញ ថ្ងៃទី០១ វិច្ឆិកា ២០១៧) សង្គ្រាមប៉ាកកា រវាងលោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី និងលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពីប្រទេសន័រវស៍ កំពុងបន្តផ្ទុះទៅមុខ និងជាបន្តបន្ទាប់។ ការបបួលភ្នាល់ ពីសំណាក់កូនប្រុសនាយករដ្ឋមន្ត្រី កាលពីម្សិលម៉ិញ បានទទួលបានចម្លើយតបនៅថ្ងៃនេះ ពីលោក ម៉ែន ណាត វិញថា លុះត្រាណាលោក ហ៊ុន សែន យល់ព្រមតាមលក្ខខណ្ឌ ៣ យ៉ាង របស់លោកវិញដែរ។ ទះដៃមួយចំហៀង មិនឮទេ! … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ប៉ាង សុខឿន៖ មើលលក្ខខណ្ឌភ្នាល់ ស្គាល់មនុស្ស! ម៉ែន ណាត ដាក់លក្ខខណ្ឌភ្នាល់ឲ្យ ហ៊ុន ម៉ាណែត ប្តឹងយក កោះត្រល់ ឲ្យខ្មែរវិញ!

(CWCI Cambodia / 02nd/11/2017) លោក ប៉ាង សុខឿន អតីតមេដឹកនាំ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃរស់ប្រទេស ស៊ុយអែត (Sweden) បានធ្វើការវាយតម្លៃលើលក្ខខណ្ឌគ្នា រវាងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស៍ (Norway) ក្រោយពីលោក ហ៊ុន ម៉ាណែត ប្រតិកម្មខ្លាំងៗបន្ទាប់ពីលោក ម៉ែន ណាត បញ្ចេញព័ត៌មានថា « ហ៊ុន ម៉ាណែត ផ្ញើលុយនៅធនាគារ​បារាំង BNP ប្រមាណ ២០០ លានដុល្លារអាមេរិក ហើយ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ប៉ាង សុខឿន៖ តើហ៊ានទេបងប្អូន CPP ដែលចង់ដឹងការពិតថា ហ៊ុន ម៉ាណែត មានលុយផ្ញើនៅធនាគារបារាំង ដូចការផ្សាយរបស់ ម៉ែន ណាត ឬអត់?

ថ្ងៃទី០១ វិច្ឆិកា ២០១៧ លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) អតីតមេដឹកនាំចលនានិស្សិត និងសព្វថ្ងៃជាតំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសស៊ុយអែត (Sweden) ផ្តល់យោបល់ជុំវិញករណីលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន បានបបួលលោក ម៉ែន ណាត ភ្នាល់គ្នារឿងបែកធ្លាយព័ត៌មានដែលថា ហ៊ុន ម៉ាណែត ផ្ញើលុយនៅធនាគារ​បារាំង BNP ប្រមាណ ២០០ លានដុល្លារអាមេរិក ហើយ ហ៊ុន ម៉ាណែត ​បានដេញថ្លៃអាគារគណបក្ស Le Parti socialiste ក្នុងក្រុងប៉ារីស នូវទឹកប្រាក់ … Continue reading

Posted in Nokor | Tagged , , , , , , , | Leave a comment

ហ៊ុន ម៉ាណែត ប្រតិកម្មភ្លាមៗ និងបបួល ម៉ែន ណាត ភ្នាល់គ្នា​រឿងដែល ហ៊ុន ម៉ាណែត ផ្ញើលុយ ២០០ ដុល្លារនៅធនាគារបារាំង BNP ចំពេលអាមេរិក ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា

ម៉ែន ណាត នៅថ្ងៃទី ៣១ តុលា ២០១៧ សូមឆ្លើយតមថា «ហ៊ុន ម៉ាណែត បបួល ម៉ែន ណាត ភ្លាល់ហើយពេលនេះ! ប៉ុន្តែយើង សូមបញ្ជាក់ថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូល ហ៊ុន ហើយ។ ហេតុនេះ ម៉ាណែត! ពួកយើងមិនបាច់ភ្នាល់យកឈ្នះចាញ់គ្នាទេ។ មុនពេលអាមេរិក និងសម្ព័ន្ធមិត្ត សម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា គេទុកពេលឲ្យឳពុករបស់ ម៉ាណែត ពិចារណាឡើងវិញ ជុំវិញស្ថានការដ៏អាក្រក់ នៅកម្ពុជាបច្ចុប្បន្ន»។  លោក ប៉ាង​ សុខឿន (សុវណ្ណភូមិ ខ្មែរ) ផ្តល់យោបល់ថា «ហ៊ុន ម៉ាណែត និយាយបោកក្មេង ឬបោកអ្នកគាំទ្រឲ្យជឿព្រោះពួកគេខ្វះការពិចារណា។ ១. ត្រូវយល់ថា ការភ្នាល់នេះ គឺជារឿងមិនអាចកើតឡើង ព្រោះ ហ៊ុន … Continue reading

Posted in Nokor | Tagged , , , , , , , , , , | Leave a comment

សេចក្តីថ្លែងការណ៏រួម ថ្កោលទោសរដ្ឋាភិបាលកម្ពុជា និង អំពាវនាវ​សហគមន៏អន្តរជាតិ អន្តរាគមន៍ដោះលែង​លោក កឹម សុខា ស្តារទ្បើងវិញ​លទ្ធិប្រជាធិបតេយ្យ ធានាការបោះឆ្នោត​ដោយសេរី ​យុត្តិធម៌ ឆ្នាំ២០១៨

ការតវ៉ាជាបន្តបន្ទាប់របស់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស នៅជុំវិញពិភពលោក ចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ មកដល់ពេលនេះ បានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវផ្ញើទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង ប្រទេសមួយចំនួននៃ ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ ផង។ សេចក្តីថ្លែងការណ៍នេះ សរសេរជាភាសាអង់គ្លេស ដោយមានចុះហត្ថលេខាដោយអង្គការ សមាគមខ្មែរនៃតំណាង នៅប្រទេសមួយចំនួន ហើយមានបកប្រែជាភាសាខ្មែរ។ សូមទាញយកសេចក្តីថ្លែងការណ៍រួម ជាភាសាអង់គ្លេស / ជាភាសាខ្មែរ ធ្វើនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧ សេចក្តីថ្លែងការណ៏រួម ថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៏លទ្ធិប្រជាធិបតេយ្យ និង សូមអំពាវនាវដល់សហគមន៏អន្តរជាតិ ដើម្បីឲ្យមានការដោះលែងលោក កឹម សុខា … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment