Tag Archives: Rong Chhun

តើលោក ស៊ាន ប៉េងសែ ជានរណា និងមានគុណសម្បត្តិអ្វីខ្លះ សម្រាប់ពលរដ្ឋខ្មែរ?

អតីត​អ្នក​ជំនាញ​ព្រំដែន​កម្ពុជា និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​សម័យ​សាធារណរដ្ឋ លោក ស៊ាន ប៉េងសែ ដែល​តែងតែ​រិះគន់​លោក ហ៊ុន សែន រឿង​ធ្វើ​ឲ្យ​បាត់​ទឹក​បាត់​ដី​បាត់​កោះ​ ទៅ​ប្រទេស​ជិតខាង បាន​ទទួល​មរណភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៣ ខែ​មករា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ (ដោយ តាំង សារ៉ាដា / RFA / 24-1-2018) ប្រជាពលរដ្ឋ​ខ្មែរ ​បាន​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​ការ​បាត់បង់​កុលបុត្រ​ខ្មែរ​មួយ​រូប​ទៀត ដែល​កាល​នៅ​មាន​ជីវិត​ បាន​ធ្វើ​កិច្ចការ​ជា​ច្រើន ​ដើម្បី​បុព្វហេតុ​ការពារ​ជាតិ ទឹកដី និង​ជាតិ​សាសន៍​របស់​ខ្លួន។ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ក្នុង​វេទិកា​ពិភាក្សា​ តាម​វិទ្យុ ប្រជាពលរដ្ឋ​ ក៏​បាន​ចាត់​ទុក​អ្នក​ជំនាញ​ព្រំដែន​រួប​នេះ ជា​វីរបុរស​ក្នុង​បេះដូង​ខ្មែរ។ តើ​លោក ស៊ាន … Continue reading

Posted in Nokor | Tagged , , , , , , , , , | Leave a comment

តើ ហ៊ុន សែន មានពាក់ព័ន្ធឃាតកម្ម លើរូបលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ ឬទេ?

តើ ហ៊ុន សែន មានពាក់ព័ន្ធឃាតកម្មលើរូបលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ ឬទេ? រឿងឃាតកម្មរូបលោក ជា វិជ្ជា ជាមេដឹកនាំសហជីពសេរីកម្មករ កាល​ពី​​ថ្ងៃទី ២២ មករា ឆ្នាំ២០០៤ មានពាក់ព័ន្ធជាក់លាក់ ទៅនឹងខ្មោច ហុក ឡងឌី ដែលកាលនោះ គឺជាអតីតមេប៉ូលីសជាតិ នៃក្រសួងមហាផ្ទៃ និងជាដន្លងរបស់ ហ៊ុន សែន ផង។ ទណ្ឌិត ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ក៏ជាប់ពាក់ព័ន្ធ សំណុំរឿង ធ្វើឃាតលោក ជា វិជ្ជា ដែរ ប៉ុន្តែរឿងក្តីដែលលោក កំពុងជាប់គុក សព្វថ្ងៃ … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , , | Leave a comment

អតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន ថ្លែងថា គ.ជ.ប. បាត់​ធាតុ​ដើម​​ មិន​អាច​ផ្តល់​យុត្តិធម៌​បាន​ទៀត​ទេ

ថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប បានលើកឡើងថា «គ.ជ.ប មិនអាចជាស្ថាប័នឯករាជ្យ និងផ្តល់យុត្តិធម៌ ដល់ម្ចាស់ឆ្នោតទៀតទេ» ចាប់តាំងពីលោក ហ៊ុន សែន បញ្ជាតុលាការកំពូល ឲ្យកាត់ក្តីរំលាយ បក្សប្រឆាំង កាលពីថ្ងៃទី១៦ វិច្ចិកា ២០១៧ ហើយនិងការលាលែង របស់សមាជិក គ.ជ.ប ៣ រូប កាលពីថ្ងៃទី២០ វិច្ចិកា ២០១៧ ដែលរួមមានលោក រ៉ុង ឈុន, លោក គួយ ប៊ុនរឿន និងលោកស្រី តែ ម៉ានីរ៉ុង។ (ដោយ នគរ) លោក … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

ហ៊ុន សែន ថា​ការ​បោះឆ្នោត​ ​២០១៨​ ​នៅ​តែ​បន្ត​ បើ​ទោះ​ជា​សមាជិក គ.ជ.ប ៣ រូប ​លាលែង​​ និង​ការ​បញ្ឈប់​ជំនួយ​មួយ​ចំនួនក្តី

(VOA, ដោយ នៅ វណ្ណារិន 22 វិច្ឆិកា 2017) លោក​ ​ហ៊ុន សែន​ ​បាន​​ចំអក​ឱ្យ ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​ការលាលែង​របស់​ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ៣ ​រូប​មក​ពី​គណបក្ស​ជំទាស់​ ​គឺ​ជា​ការ​បង់​ខាត​របស់​បក្ស​នេះ​ ​ហើយ​ការ​កាត់​ជំនួយ​ ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ ​ឬ​ការ​ប្រកាស​មិន​បញ្ជូន​ ​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​ នា​ពេល​ខាង​មុខ​ ​ក៏​មិន​បាន​ប៉ះ​ពាល់​ពី​ភាព​ស្រប​ច្បាប់​នៃ ​ការ​បោះឆ្នោត​ នៅ​កម្ពុជាផងដែរ។​ ភ្នំពេញ — ក្រោយ​ការ​រំលាយ​ បក្សជំទាស់​គឺ គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ព្រមាន​ដាក់​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ ពី​បរ​ទេស​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ប្រកាស​ថា ​ការបោះឆ្នោត​នៅ​កម្ពុជា​ នឹង​ដំណើរការ​ទៅ​ជា​ធម្មតា ​ដោយ​គ្មាន​អ្វី​បញ្ឈប់​នោះ​ទេ។​ ​អ្នក​ឃ្លាំ​មើល​ការ​វិវត្តន៍​នយោបាយ​ ​លើក​ឡើង​ថា​ … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

លោក រ៉ុង ឈុន បញ្ជាក់ជំហរជាថ្មីថា «លាឈប់ពី គ.ជ.ប បើសិនតុលាការកំពូល ចេញសាលក្រមថា រំលាយបក្សប្រឆាំង»

(អត្ថបទដោយ ម៉ែន ណាត / ១៥ វិច្ឆិកា ២០១៧) នៅពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវរងការប្តឹងប្តល់ពីក្រសួងមហាផ្ទៃ ទៅកាន់តុលាការកំពូល ដើម្បីស្នើរំលាយគណបក្សនេះ ធ្វើមានសំណួរជាច្រើន ជុំវិញផលប៉ះពាល់ដល់អព្យាក្រឹតភាព របស់ស្ថានប័នបោះឆ្នោតជាតិ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា តើត្រូវដើរតួនាទី គ.ជ.ប សព្វថ្ងៃនេះឯករាជ្យ អព្យាក្រឹឹតឬទេ? តើ គ.ជ.ប បច្ចុប្បន្ន នឹងដូចគ្នា គ.ជ.ប ពីអាណត្តិមុនៗ ដែលគ្រាន់តែជាស្ថាបប័នប្រថាប់ត្រា តាមការចង់បានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ឬយ៉ាងណា? លោក រ៉ុង ឈុន សមាជិក ១ រូប ក្នុងចំណោមសមាជិកទាំង ៩ … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នូវខ្លឹមសារ ៣ ចំណុច ដើម្បី​ការពារ​ជំហរ​ពលរដ្ឋ​ម្ចាស់ឆ្នោត

លិខិតចំហនៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ផ្ញើជូន​ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ដោយពិនិត្យឃើញថា រដ្ឋាភិបាល ហ៊ុន សែន រំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ និងកែប្រែច្បាប់ថ្មីដើម្បីអនុវត្តទៅលើរំលាយគណបក្សនយោបាយ ហើយនិដកហូតអាសនៈរដ្ឋសភា ពីគណបក្សនយោបាយ ទៅបែងចែកឲ្យគណបក្សផ្សេង តាមតែអំពើចិត្ត ដែលធ្វើឲ្យច្បាប់ធាក់ថយក្រោយ ហើយធ្វើឲ្យកម្ពុជា ក្លាយទៅជារបបផ្តាច់ការ។ ដោយរំលឹកឡើងវិញ ចំពោះការចាប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជាការធ្វើឡើងដោយគ្មានដីកាពីតុលាការ, ខុសនីតិវិធីរដ្ឋបាល និង រំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ ។ ដោយពិនិត្យឃើញថា តុលាការកំពូល នឹងធ្វើការជំនុំជម្រះ នូវសំណុំរឿងរំលាយ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការបង្គាប់បញ្ជា … Continue reading

Posted in Nokor | Tagged , , , , , , , , , , , , | Leave a comment